Admin, 09 November 2025
Model: 2026 Lexus 700h Luxury
ទោះបីជាមានមូលដ្ឋានលើ platform ដូចគ្នានឹង Toyota Sequoia ក៏ដោយ រថយន្ត Lexus LX ប្រភេទរថយន្តSUVមួយនេះ គឺជាម៉ូដែល Flagship តែងតែមានតម្លៃខ្ពស់។ សម្រាប់ម៉ូដែលឆ្នាំ 2026 នេះ តម្លៃ កាន់តែថ្លៃទៅៗ ដោយតម្លៃចាប់ពីឥឡូវនេះគឺចាប់ផ្តើមពី107,950 ដុល្លារ (តម្លៃក្នុងទីផ្សារសហរដ្ឋអាមេរិច) ដែលថ្លៃជាងឆ្នាំមុនប្រហែលជាង 1,100 ដុល្លារ ហើយឡើងដល់ 142,450 ដុល្លារ សម្រាប់ម៉ូដែល Ultra Luxury។
Model: 2026 Lexus 700h Over-trail
សម្រាប់គុណសម្បត្តិរបស់វា ក្រុមហ៊ុន Lexus បានធ្វើការអាប់ដេតមួយចំនួន។ រថយន្ត Lexus- LX ឆ្នាំ 2026 គ្រប់ម៉ូដែលឥឡូវនេះបានភ្ជាប់មកជាមួយ Lexus Safety System+ 3.0 និងអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់មុខ (HUD - head-up display) ជាស្តង់ដារ។ នេះមានន័យថា លក្ខណៈពិសេសដូចជា ប្រព័ន្ធគ្រប់គ្រងល្បឿនលឿនសម្របខ្លួន (adaptive cruise control), ជំនួយតាមដានគន្លងផ្លូវ (lane trace assist), ប្រព័ន្ធជំនួយការបើកបរPro-active (proactive driving assistance), និងប្រព័ន្ធការកំណត់សម្គាល់ផ្លាកសញ្ញាចរាចរណ៏ផ្លូវតាមពេលជាក់ស្តែង (real-time road sign recognition) និងត្រូវបានបញ្ចូលក្នុងគ្រប់ម៉ូដែលទាំងអស់ ព្រមទាំងប្រព័ន្ធទប់ស្កាត់ការប៉ះទង្គិចមុនជាមួយនិងចរាចរណ៏អ្នកថ្មើរជើង (pre-collision with pedestrian detection), ប្រព័ន្ធជូនដំណឹងពេលចេញពីគន្លងផ្លូវ, និងប្រព័ន្ធភ្លើងបំភ្លឺផ្លូវស្វ័យប្រវត្តិ(Automatic High Beams)។អេក្រង់ HUD ដែលឥឡូវត្រូវបានបំពាក់ជាស្តង់ដារ សំរាប់បង្ហាញព័ត៌មានដូចជា ល្បឿនរថយន្ត, ព័ត៌មានគ្រប់គ្រងល្បឿនលឿននិងរក្សាគន្លងផ្លូវ, និងផ្លាកសញ្ញាចរាចរណ៏លើដងផ្លូវជាដើម។ក្រៅពីនោះ ម៉ូដែលនេះភាគច្រើនរក្សាលក្ខណៈដើមមិនផ្លាស់ប្តូរ។
ម៉ូដែល LX700h F Sport Handling បន្ថែមជម្រើស F Sport Appearance Package ដែលមានការតុបតែងពណ៌ស៊ីគ្នាដូចនិងតួរថយន្ត, គម្របកញ្ចក់ពណ៌ខ្មៅ, Spoiler ពណ៌ខ្មៅ,ឈ្នាន់ជើងពណ៌ស៊ីគ្នាដូចនិងតួរថយន្ត, និងពណ៌ខាងក្រៅ Ultra White ថ្មី។ ម៉ូដែល F Sport Handling នៅតែរក្សាទំហំកង់ 22 អ៊ីញ, របាំងមុខប្រភេទ F mesh, ប្រព័ន្ធជើងក្រោមមានសមត្ថភាពខ្ពស់ (performance dampers), ឌីផេរ៉ង់ស្យែល Torsen limited-slip, និងខាងផ្ទៃក្នុងបំពាក់មក Circuit Red ផ្តាច់មុខ។
- តម្លៃចាប់ផ្តើម 114,950 ដុល្លារ សម្រាប់ម៉ូដែល LX600 F Sport Handling
- តម្លៃចាប់ផ្តើម 118,950 ដុល្លារ សម្រាប់ម៉ូដែល LX700h កូនកាត់ដែលមានកម្លាំងខ្លាំងជាង។
ក្រៅពីនោះ ម៉ូដែល F-Sport Handling ក៏មានបំពាក់មកជាស្តង់ដារសម្រាប់ម៉ូដែល LX-700h និង LX-600 បំពាក់មកជាមួយទំហំកង់ 22 អ៊ីញ, របាំងមុខ F mesh ជាមួយស៊ុមពណ៌ខ្មៅ, ប្រព័ន្ធជើងក្រោមមានសមត្ថភាពខ្ពស់ពិសេស, Torsen LSD, និងរបាររក្សាលំនឹងខាងក្រោយជាពិសេស។ ការផ្លាស់ប្តូរទាំងនេះក៏តម្រូវឲ្យមានការផ្លាស់ប្តូរកម្មវិធី EPS (ប្រភេទចង្កូតអេឡិចត្រូនិច)និង AVS ដើម្បីអនុញ្ញាតឲ្យតួ chassis ដំណើរការដោយមានប្រសិទ្ធភាពជាងមុន។ នៅផ្នែកខាងក្នុង ម៉ូដែល F Sport Handling ចង្កូតមានមុខងារកម្ដៅដែលស្រោបដោយស្បែក(textured leather) ជាមួយតួរ ប្រអប់លេខដែលពណ៌ស៊ីគ្នាដូច និងកៅអី F Sport ជាមួយទ្រនាប់ក្បាលចង្កឹះលេខដែលមានឆ្លាក់រូប (embossed headrests) រួមទាំងពណ៌ផ្ទៃខាងក្នុង Circuit Red ផ្តាច់មុខរបស់ F Sport Handling។
សំរាប់អ្នកចូលចិត្តបើកបរផ្លូវ (Off-road) អ្នកនឹងឃើញមានការផ្លាស់ប្តូរបន្តិចបន្តួចលើម៉ូដែល LX-700h Overtrail គឺមានម្រើសពណ៌ Manganese Luster ថ្មី។ បើមិនដូច្នោះទេ វានៅតែរក្សាMaterial ដូចមុន៖ ប្រព័ន្ធជើងក្រោមខាងមុខ និងខាងក្រោយមានសោរ (locking front and rear differentials), សំបកកង់បើកបរគ្រប់ស្ថានភាពផ្លូវ (all-terrain tires) ទំហំ 33 អ៊ីញ, ផ្ទាំងការពារផ្នែកខាងមុខ (front skid plate), អាំងវ៉ាទ័រ 2.4 គីឡូវ៉ាត់ (2.4-kW inverter), កម្រាលជើងបំពាក់មកសម្របតាមគ្រប់អាកាសធាតុ, សំបកកង់គ្រប់ស្ថានភាពផ្លូវ 33 អ៊ីញលើទំហំកង់ 18 អ៊ីញ, និងមានការរចនាមកបែបរឹងមាំ។ ម៉ូដែល Overtrail ចាប់ផ្តើមពី 116,685 ដុល្លារ។
សរុបមកម៉ូដែល LX នៅតែជារថយន្ត SUV ដ៏ទំហំធំ និងរឹងមាំបំផុតរបស់ Lexus ដែលមានតម្លៃសមរម្យ។ នេះជាតារាងតម្លៃរបស់ម៉ូដែលរថយន្ត Lexus 2026 បញ្ជាក់តម្លៃខាងក្រោមនេះជាតំលៃក្នុងទីផ្សារសហរដ្ឋអាមេរិច៕
| 2026 Lexus LX Pricing | MSRP | Difference from 2025 |
| LX600 Premium | $107,950 | +$1,100 |
| LX600 F Sport Handling | $114,950 | +$1,100 |
| LX600 Luxury | $116,950 | +$1,100 |
| LX700h Over-trail | $116,685 | +$1,100 |
| LX700h F Sport Handling | $118,950 | +$1,100 |
| LX700h Luxury | $120,950 | +$1,100 |
| LX700h Ultra Luxury | $142,450 | +$1,100 |
ប្រភព៖
ប្រែសំរួល៖
