Admin, 16 January 2026
ក្រុមហ៊ុន Suzuki បានប្រកាសពីការបញ្ចុះតម្លៃជាថ្មីលើម៉ូដែលជម្រើសមួយចំនួន រួមទាំងម៉ូដែល Modern Retro គឺ GSX-8T និង GSX-8TT ផងដែរ។
យោងតាមក្រុមហ៊ុនជប៉ុនមួយនេះ ភ្នាក់ងារចែកចាយដែលមានការអនុញ្ញាតពី Suzuki UK នឹងផ្តល់ជូននូវការឧបត្ថម្ភលើប្រាក់កក់ (deposit contribution) ចំនួនប្រហែល 1,344 ដុល្លាអាមេរិក សម្រាប់ការទិញម៉ូតូប្រភេទ Sports Tourer គឺ GSX-S1000GT+ ក៏ដូចជាម៉ូដែល GSX-8T និង GSX-8TT ដែលបានរៀបរាប់ខាងលើ។ នេះមានន័យថា ម៉ូដែល GSX-S1000GT+ ដែលបំពាក់មកជាមួយកាបូបចំហៀងចំណុះ 36 លីត្រជាស្តង់ដារ ឥឡូវនេះមានតម្លៃត្រឹមតែ 16,126 ដុល្លាអាមេរិក ប៉ុណ្ណោះ។ វាបំពាក់ដោយម៉ាស៊ីន 4 ស៊ីឡាំង (inline-four) កម្លាំង 999cc ប្រភេទទឹកស្អំត្រជាក់ ដែលផលិតកម្លាំងបាន 150 សេះ និងកម្លាំងបង្វិល 106 N.m។ ម៉ូតូ Sports Tourer របស់ Suzuki នេះ ក៏មានផ្តល់ជូននូវដៃកាន់ចង្កូតមានមុខងារកម្តៅ (heated grips) ដោយឥតគិតថ្លៃផងដែរ។
Two Suzuki GSX-8TT motorcycles
ក្នុងពេលជាមួយគ្នានេះ ម៉ូដែល 8TT បានធ្លាក់តម្លៃមកត្រឹមតែ 12,049 ដុល្លាអាមេរិក ខណៈដែលម៉ូដែល 8T ឥឡូវនេះមានតម្លៃលក់ចេញ (OTR price) ត្រឹមតែ 11,556ដុល្លាអាមេរិក ប៉ុណ្ណោះ។ ស្របពេលដែលនោះវាក៏មានការឧបត្ថម្ភប្រាក់កក់ចំនួន 400ដុល្លាអាមេរិក លើម៉ូដែល GSX-8S បានធ្វើឱ្យតម្លៃរបស់វាធ្លាក់ចុះមកត្រឹម 10,750ដុល្លាអាមេរិក។ តម្លៃលក់ចេញលើម៉ូដែលទាំង4 នេះ គឺផ្តល់ជូនសម្រាប់ទាំងអ្នកទិញ អាចបង់រំលស់ និងទិញដាច់ជាសាច់ប្រាក់សុទ្ធក៏បាន។
ម៉ូដែល 8T និង 8TT ប្រើប្រាស់ម៉ាស៊ីនពីរស៊ីឡាំង (parallel-twin) កម្លាំង 776 cc ដូចគ្នាទៅនឹងម៉ូដែលដែលបានទទួលពានរង្វាន់គឺ GSX-8R និង 8S ផងដែរ។ ម៉ូដែលទាំងពីរនេះ(8T & 8TT) ដូចគ្នាទៅនិងម៉ូដែល 8S វាបានបំពាក់មកជាមួយប្រព័ន្ធ Quickshifter ពីរកម្រិត (ឡើង-ចុះ) ជាស្តង់ដារ ព្រមទាំងមានជម្រើសរបៀបប្រើថាមពល (power modes) និងការកំណត់ប្រព័ន្ធ Traction Control ផងដែរ។
The GSX-8T (left) and GSX-8TT (right)
សម្រាប់ម៉ូដែល GSX-S1000GT+ ជាម៉ូតូកម្លាំងមធ្យមទាំង 3 នេះ បច្ចុប្បន្នស្ថិតនេះគឺក្រុមហ៊ុននិងមានការផ្តល់ជូនដៃកាន់ចង្កូចមានមុខងារកម្តៅដោយឥតគិតថ្លៃ នឹងបន្តរហូតដល់ដំណាច់ខែមករាឆ្នាំ 2026។ ពួកវាក៏ទទួលបានអត្ថប្រយោជន៍ពីការធានាពីរក្រុមហ៊ុន Suzuki រហូតដល់ទៅ 10 ឆ្នាំ ផងដែរ។
ការបញ្ចុះតម្លៃថ្មីនេះ ត្រូវបានប្រកាសត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ក្រុមហ៊ុនSuzuki បានបង្ហាញនូវគម្រោងការបង់ប្រាក់ប្រចាំខែទាបជាងមុន។ ការផ្តល់ជូនហិរញ្ញប្បទានថ្មីដែលមានអត្រាការប្រាក់ (APR) ត្រឹមតែ 1.9% (សម្រាប់ទីផ្សារបរទេស)គឺអនុវត្តចំពោះម៉ូដែលជម្រើសផ្សេងៗ រួមមានម៉ូដែល V-Strom 1050RE និងម៉ូដែលត្រៀមលក្ខណៈជាប្រភេទ Off-road គឺ ម៉ូដែល 1050DE៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
