Admin, 23 December 2025
(UK.News): ក្រុមហ៊ុន Suzuki កំពុងនាំយកការផ្តល់ជូនថ្មីមួយសម្រាប់រដូវរងានេះ ដែលនឹងធ្វើឱ្យអតិថិជនអាចសន្សំថវិកាបានដល់ទៅ 1,309 ដុល្លា លើឈុតគ្រឿងតុបតែងនៅពេលទិញម៉ូតូ Burgman 400 ថ្មីស្រឡាងមួយនេះ។
ក្រុមហ៊ុនជប៉ុនមួយនេះបានបញ្ជាក់ថា ការផ្តល់ជូននេះនឹងបញ្ចប់នៅថ្ងៃទី 31 ខែមករា ឆ្នាំ 2026 កញ្ចប់គ្រឿងតុបតែងទាំងអស់នោះមានដូចជា ប្រអប់ខាងក្រោយចំណុះ 47 លីត្រ (top box), របាំងការពារដៃ (hand guards) និង ដៃចង្កូតមានមុខងារកម្តៅ (heated grips)។
ចំពោះ ដៃចង្កូតមានមុខងារកម្តៅ ក៏ជាគ្រឿងតុបតែងបន្ថែមដោយឥតគិតថ្លៃលើម៉ូតូជាច្រើនផ្សេងទៀតរបស់ Suzuki ផងដែរ ប្រសិនជាលោកអ្នកទិញបានមុនថ្ងៃទី 31 ខែមករា 2026។ ម៉ូដែលទាំងនោះរួមមាន ម៉ូតូ Naked បែបរីត្រូថ្មី GSX-8T និង 8TT, GSX-S950, V-Strom 800DE និងម៉ូតូក្នុងរឿងព្រេងនិទាន Hayabusa ជាដើម។
សម្រាប់ម៉ូដែល Burgman វាបំពាក់មកជាមួយកន្លែងផ្ទុកឥវ៉ាន់ខាងក្រោមជាស្តង់ដារដែលមានចំណុះ 42 លីត្រ រួចជាស្រេច បូករួមទាំងកន្លែងផ្ទុកបន្ថែម 6.3 លីត្រ តាមរយៈថតដាក់ឥវ៉ាន់នៅផ្នែកខាងមុខ។
វាក៏មានបំពាក់នូវ រន្ធសាកថ្ម 12 វ៉ុល សម្រាប់សាកឧបករណ៍អេឡិចត្រូនិច ខណៈដែលម៉ូតូស្កូតឺនេះទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធ Traction Control ដើម្បីផ្តល់ទំនុកចិត្តបន្ថែមដល់អ្នកជិះក្នុងស្ថានភាពផ្លូវរអិល។
តូ Maxi Scooter នេះ ដំណើរការដោយម៉ាស៊ីនមួយស៊ីឡាំង ប្រភេទទឹកស្អំត្រជាក់ កម្លាំង 400cc ដែលផលិតកម្លាំងបាន 28.6 សេះ (bhp) និងកម្លាំងបង្វិល 35 N.m។ កម្ពស់កៅអីគឺត្រឹមតែ 755mm ខណៈដែលកម្ពស់បាត(Ground clearance)គឺ 125mm។
ទម្ងន់សរុប (Kerb weight) របស់ Burgman 400 គឺ 218kg ដែលធ្ងន់ជាងម៉ូដែលប្អូន Burgman Street 125EX ទម្ងន់ 106kg។ លើសពីនេះ វាមានសមត្ថភាពផ្ទុកសាំងបានចំនុះ13.5 លីត្រ។
ម៉ូតូ Burgman 400 មានតម្លៃលក់ចេញ (OTR price) 9,650ដុល្លា និងបច្ចុប្បន្នមានជម្រើសពណ៌សរុបចំនួន 6 ផ្សេងគ្នា (OTR Price: On-The-Road Priceមានន័យថាតម្លៃត្រូវបានគិតសេវាកម្មផ្សេងរួចរាល់ ដូចជាតម្លៃបង់ពន្ធ តម្លៃលក់តម្លៃធានារាប់រង……)៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
