Admin, 22 November 2025

2026 Suzuki GSX-8R

យើងបានឃើញរួចមកហើយនូវការផ្លាស់ប្តូរពណ៌ថ្មីពីក្រុមហ៊ុនធំៗពីរដូចជា Honda និង Kawasaki ឆ្ពោះទៅកាន់ឆ្នាំ 2026 ហើយឥឡូវនេះ ម៉ាកយីហោជប៉ុនដូចគ្នាគឺ Suzuki បានធ្វើតាម ដោយមានការផ្លាស់ប្តូរពណ៌ថ្មីជាច្រើនសម្រាប់ម៉ូតូពីរប្រភេទដែលខុសគ្នាខ្លាំង។

ម៉ូដែលទីមួយក្នុងចំណោមម៉ូដែលទាំងពីរដែលត្រូវបានផ្លាស់ប្តូរបន្តិចបន្តួច គឺម៉ូតូស្ព័រ GSX-8R ដែលឈ្នះពានរង្វាន់ ដែលត្រូវបានដាក់បង្ហាញដំបូងនៅចុងឆ្នាំ 2023។ ជាផ្នែកមួយនៃរូបរាងថ្មីរបស់វា ម៉ូតូ GSX-8R ឥឡូវនេះមានជម្រើសពណ៌ ស ជាមួយនឹងកង់ពណ៌ខៀវ។ វាក៏មានជម្រើសពណ៌ ខ្មៅរលោង (Matt Black) ថ្មីដែលប្រើកង់ពណ៌ក្រហមផងដែរ ខណៈដែលជម្រើស Metallic Triton Blue ដែលជាយីហោរបស់ក្រុមហ៊ុននៅតែមាន ទោះបីជាពេលនេះវាមានកង់ពណ៌ខ្មៅជំនួសឱ្យពណ៌ប្រផេះក៏ដោយ។ ក្រៅពីនោះ ម៉ូតូ GSX-8R នៅតែមិនមានការផ្លាស់ប្តូរ ដែលមានន័យថាវាបន្តប្រើម៉ាស៊ីន Parallel Twin ទឹកស្អំត្រជាក់ កម្លាំង 776cc របស់ម៉ាកយីហោនេះ ដែលផលិតកម្លាំងថាមពល 81.7 bhp និងកម្លាំងបង្វិលជុំ 78 N.m។​​​  

2026 Suzuki V-strom 1050RE


ងាកទៅមើលម៉ូតូ V-Strom 1050RE ដែលត្រូវបានគេដាក់ងារជា Road explorer នៅក្នុងសេរីម៉ូតូដំណើរផ្សងព្រេងរបស់ Suzuki ឥឡូវនេះវាទទួលបានជម្រើសពណ៌ ប្រផេះ ជាមួយនឹងស្ទីគ័រពណ៌ខ្មៅ និងក្រហម និងកង់ពណ៌ក្រហម។ ម៉ូតូ V-Strom 1050RE ក៏មានជម្រើសពណ៌ ខ្មៅសុទ្ធ ផងដែរ ក៏ដូចជាពណ៌ Matt Steel Green (បៃតងរលោងដែកថែប) ដែលជាជម្រើសពណ៌លេចធ្លោបំផុតក្នុងចំណោមបីពណ៌។

ដូចទៅនឹងម៉ូតូ GSX-8R ដែរ ម៉ូតូ V-Strom 1050RE មិនមានការផ្លាស់ប្តូរនៅកន្លែងផ្សេងទៀតឡើយ ព្រោះវាបន្តប្រើម៉ាស៊ីន V-twin 90-ដឺក្រេ ទឹកស្អំត្រជាក់(liquid-cooled) កម្លាំង 1,037cc របស់វា ដែលផ្តល់កម្លាំងថាមពល 106bhp និងកម្លាំងបង្វិល 51 N.m៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors