Admin, 22 January 2026
ភ្នំពេញ៖ ក្រុមហ៊ុន Suzuki Cambodia បានដាក់បង្ហាញរថយន្ត Suzuki Jimny ប្រភេទមានទ្វារ 5 ដែលជារថយន្ត SUV ដ៏ល្បីល្បាញបំផុតមួយក្នុងចំណោមអ្នកនិយមការបើកបរផ្សងព្រេង ជាមួយសមត្ថភាពដ៏ខ្លាំងក្លា និងរូបរាងដ៏មានមន្តស្នេហ៍។
រថយន្ត Jimny ទ្វារ 5 នេះ ត្រូវបានរចនាឡើងដើម្បីផ្ដល់នូវភាពងាយស្រួលកាន់តែ ខ្លាំងសម្រាប់ការធ្វើដំណើរជាក្រុម ឬគ្រួសារ ប៉ុន្តែនៅតែរក្សាបាននូវសមត្ថភាពឆ្លង កាត់រាល់ឧបសគ្គបានយ៉ាងល្អឥតខ្ចោះ មិនថាការបើកបរក្នុងក្រុង ឬការធ្វើដំណើរឡើងភ្នំ ចុះអូរនោះទេ។
ចំណុចពិសេសដែលធ្វើឱ្យ Suzuki Jimny មានទំនុកចិត្តបំផុត៖
- សមត្ថភាពបើកបររឹងមាំ (Off-Road Performance): បំពាក់ដោយប្រព័ន្ធជំនួយវិលកង់ទាំង 4 AllGrip Pro ដែលជួយឱ្យអ្នកបើកបរអាចជំនះរាល់ឧបសគ្គផ្លូវលំបាកៗបានយ៉ាងជឿជាក់បំផុត។
- រូបរាងរឹងមាំ និងមានអត្តសញ្ញាណ៖ រក្សានូវការរចនាបែបប្រអប់ (Boxy design) ដែលជានិមិត្តរូបនៃរថយន្ត Off-Road ពិតប្រាកដ រួមជាមួយជម្រើសពណ៌ដ៏លេចធ្លោ ដែលធ្វើឱ្យវាកាន់តែទាក់ទាញគ្រប់ការសម្លឹងមើល។
- ផាសុកភាពកាន់តែប្រសើរ៖ ជាមួយនឹងកំណែទ្វារ 5 នេះ វាផ្ដល់នូវភាពងាយស្រួលកាន់តែខ្លាំងសម្រាប់ការចូល-ចេញរបស់អ្នកដំណើរ និងមានលំហខាងក្នុងធំទូលាយជាងមុន។
- ការធានា និងទំនុកចិត្ត៖ រាល់ការទិញរថយន្ត Suzuki Jimny នឹងទទួលបានការធានាគុណភាពរហូតដល់ 3 ឆ្នាំ ឬ 100,000 គីឡូម៉ែត្រ (អាស្រ័យលើលក្ខខណ្ឌណាមួយមកដល់មុន)។
សម្រាប់អតិថិជនដែលមានបំណងចង់ស្វែងយល់បន្ថែម ឬចង់ទស្សនារថយន្តផ្ទាល់ អាចអញ្ជើញទៅកាន់អគារតាំងបង្ហាញរបស់ Suzuki ដែលមានទីតាំងស្ថិតនៅកែងស្តុបពេទ្យចិន ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 085 916 787។
លោកអ្នកក៏អាចតាមដានព័ត៌មានបន្ថែមតាមរយៈ៖
- តេឡេក្រាម៖ https://t.me/SuzukiCambodia_bot
- វេបសាយ៖ linktr.ee/suzukicambodia
ប្រភព៖ Arena Cambodia Auto
ប្រែសំរួល៖ Chea SokNang (AC Auto)
