Admin, 12 September 2026

              បន្ទាប់ពីទទួលបានជ័យជម្នះក្នុងពានរង្វាន់ 2026 AMA Supercross ជាមួយអ្នកប្រណាំងលោក Ken Roczen ក្រុមហ៊ុន Suzuki បានបើកបង្ហាញពីកម្មវិធីផ្តល់ជូនយ៉ាងពិសេសមួយ (deposit contribution) ថ្មីនៅតាមភ្នាក់ងារចែកចាយ ដែលធ្វើឱ្យម៉ូឌែល RM-Z450 ក្លាយជាជម្រើសដែលមានតម្លៃសមរម្យជាងមុនសម្រាប់អតិថិជនថ្មី។

ក្រុមហ៊ុន Suzuki នឹងជួយអតិថិជនក្នុងការបង់ប្រាក់សម្រាប់ម៉ូឌែលកម្លាំង 449cc មួយនេះ ដោយរ៉ាប់រងប្រាក់កក់ចំនួន 1,351 ដុល្លា ដែលការផ្តល់ជូននេះក៏មាននៅលើម៉ូឌែលតូច RM-Z250 ផងដែរ។ ការផ្តល់ជូនថ្មីនេះនឹងមានរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 ទោះជាយ៉ាងណាក៏ដោយ អតិថិជនត្រូវតែទិញម៉ូឌែល RM-Z450 RM-Z250 ពីភ្នាក់ងារចែកចាយផ្លូវការរបស់ Suzuki ដើម្បីទទួលបានការផ្តល់ជូននេះ។

ជាមួយនឹងការបញ្ចុះតម្លៃនេះ៖

  • RM-Z250: មានតម្លៃត្រឹមតែ 8,378 ដុល្លាអាមេរិក (សម្រាប់ទីផ្សារបរទេស)
  • RM-Z450: (ម៉ូឌែលឈ្នះជើងឯក AMA Supercross) មានតម្លៃ 8,783 ដុល្លាអាមេរិក។

តាមរយៈការរាប់រងប្រាក់កក់លើម៉ូឌែលទាំងពីរនេះ ក្រុមហ៊ុន Suzuki កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឱ្យខ្សែស្រឡាយម៉ូតូទាំងមូលរបស់ខ្លួនមានតម្លៃកាន់តែសមរម្យ ដោយការផ្តល់ជូនចុងក្រោយនេះធ្វើឡើងបន្ទាប់ពីការប្រកាសកាលពីខែមេសា ដែល Suzuki បានបញ្ចុះតម្លៃលើម៉ូឌែល GSX-S1000GT+, GSX-8T និង GSX-8TT

ការពង្រីកកញ្ចប់ធានា និងសមិទ្ធផលប្រណាំង

បន្ថែមពីលើការជួយបង់ប្រាក់កក់ ក្រុមហ៊ុន Suzuki ក៏បានបញ្ជាក់ផងដែរថា ទាំងម៉ូឌែល RM-Z450 និង 250 ឥឡូវនេះទទួលបានការផ្តល់ជូនកញ្ចប់ធានាកាន់តែវែងជាងមុន។ កាលពីមុន ម៉ូតូ Motocross ទាំងពីរនេះទទួលបានការធានាលើគ្រឿងបន្លាស់រយៈពេល 6ខែ ប៉ុន្តែឥឡូវនេះត្រូវបានពង្រីកបន្ថែមរហូតដល់ 1 ឆ្នាំ។

ការផ្តល់ជូនថ្មីរបស់ Suzuki ធ្វើឡើងចំពេលដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ RM-Z450 ដែលបានដណ្តើមបានជើងឯក AMA Supercross នាឆមាសក្តៅនេះ នៅពេលដែលលោក Roczen បានយកឈ្នះតារាប្រណាំង Motocross សញ្ជាតិអូស្ត្រាលី លោក Hunter Lawrence

លោក Roczen បានជិះម៉ូឌែល RM-Z450 ដណ្តើមជ័យជម្នះបានចំនួន 5 លើក ពេញមួយរដូវកាលឆ្នាំ 2026 ព្រមទាំងទទួលបានពាន (podium) ចំនួន 12 លើកបន្ថែមទៀត។ នេះក៏ជាពានរង្វាន់ធំលើកទីបីរបស់ Roczen នៅលើម៉ូតូ Suzuki RM-Z450 ផងដែរ បន្ទាប់ពីធ្លាប់បានឈ្នះពានរង្វាន់ AMA Pro Motocross Championship ឆ្នាំ 2016 និង FIM World Supercross Championship ឆ្នាំ 2023



ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors