Admin, 17 October 2026

          ក្រុមហ៊ុន Tesla បានបង្ហាញអំពីរថយន្តស្ព័រ Roadster ជំនាន់ទីពីរដែលត្រូវបានរចនារូបរាងឡើងវិញ យោងតាមគេហទំព័រមួយក្នុងប្រទេសចិនរថយន្តនេះកំពុងចាប់ផ្តើមបើកការទទួលកក់ទុកនៅពេល Performance ហើយការផលិតម៉ូដែលនេះដែលត្រូវបានពន្យារពេលយ៉ាងយូររហូតដល់ឆ្នាំ 2028។

អតិថិជននៅក្នុងប្រទេសចិន អាចកម្មង់និងត្រូវបង់ប្រាក់កក់ទុកមុនចំនួន 332,000 យន់ (ប្រហែល 49,390 ដុល្លារអាមេរិក) ក្នុងប្រព័ន្ធបញ្ជារទិញដែលធានាថាអាចបង្វិលត្រឡប់ទៅវិញបានពេញលេញប្រសិនបើមានការរាំងស្ទះលើផ្នែកប្រព័ន្ធណាមួយ។ ប្រាក់កក់នេះ មិនមែនជាតម្លៃរបស់យានយន្តនោះទេ ហើយ Tesla មិនទាន់បានប្រកាសពីតម្លៃចុងក្រោយនៅឡើយផងដែរ។

គេហទំព័រមួយក្នុងប្រទេសចិន បានទាមទារឱ្យមានការទូទាត់សាច់ប្រាក់ក្នុងរយៈពេល10ថ្ងៃ ដោយការកក់ទុកសំរេចជោគជ័យបានលុះត្រាតែ Tesla ទទួលបានប្រាក់កក់ទាំងនោះ។ វាក៏បានកត់សម្គាល់ផងដែរថា គម្លាតខុសគ្នានៃបង់ប្រាក់កក់ដែលកើតចេញពីការបញ្ជាទិញ នឹងមិនត្រូវ បានបង្វិលសងវិញឡើយ។

តាមការប្រៀបធៀបនេះ យោងតាមគេហទំព័រនៅសហរដ្ឋអាមេរិក ទាមទារឱ្យមានកាបង់ប្រាក់កក់ដំបូងចំនួនរហូត $5,000បន្ទាប់មកចំនួន $45,000ផ្សេងទៀតក្នុងរយៈពេល 10 ថ្ងៃ ដែលសរុបជាទឹកប្រាក់ចំនួនគឺ $50,000។ ការកក់ទុកអាចនឹងត្រូវ លុបចោល ប្រសិនបើការបង់ប្រាក់កក់មិនត្រូវបានលក្ខខណ្ឌនិងទាន់ពេលវេលា។

ការផ្សព្វផ្សាយនេះ គឺត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី 15 ខែតុលា នៅឯទីតាំងធ្វើតេស្តរបស់ SpaceX ក្នុងទីក្រុង McGregor រដ្ឋតិចសាស់ ដែលត្រូវនឹងថ្ងៃទី 16 ខែតុលា នៅក្នុងទីក្រុងប៉េកាំង។

រថយន្តគំរូនេះ បានបំពាក់ជាមួយកង្ហារបឺត (suction fans) និងម៉ាស៊ីនរុញឧស្ម័នត្រជាក់ (cold-gas thrusters) ដេលអាចបើកបរឡើងលើផ្លូវជម្រាលកោង មុនពេលហោះបង្វិលលើអាកាស និងចុះចត។ វាពិតជាអាចហោះលោតផ្លោះលើថយន្ត Teslaជាច្រើនគ្រឿង រួមទាំងរថយន្តសណ្តោង Semi ផងដែរ។

ទោះជាយ៉ាងណាក៏ដោយកំឡុងពេល Performance ក៏មានការផ្សព្វផ្សាយនិងមានផ្តល់ជូនសម្រាប់ការកក់ទុកនាពេលបច្ចុប្បន្ននៅក្នុងប្រទេសចិន មិនបានរាប់បញ្ចូលប្រព័ន្ធហោះហើរពេញលេញនោះទេ  ហើយសកម្មភាពប្រកបដោយគ្រោះថ្នាក់លើអាកាសដែលបានបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ ក៏មិនត្រូវបានគេចាត់ទុកជាសមត្ថភាពគ្រប់គ្រាន់ផងដែរ។

យោងតាម Tesla ការ Performance រថយន្តម៉ូដែលកៅអី2នេះ និងមានបំពាក់ប្រព័ន្ធ active aerodynamics រួមទាំងប្រព័ន្ធ multi-mode suction system ជាមួយនឹងល្បឿនសន្ទុះពី ០ ដល់ 60 ម៉ាយល៍/ម៉ោង (0-96 km/h) គឺតិចជាង 1.6 វិនាទី។

ក្នុងគេហទំព័រប្រទេសចិនដដែលនោះ បានពិពណ៌នាថាវាសក្តិសមសម្រាប់បើកបរលើផ្លូវសាធារណៈ ខណៈដែលគេបានកត់សម្គាល់ដែលថា វត្តមានជាក់ស្តែងរបស់វានៅក្នុងទីផ្សារណាមួយ គឺនៅតែស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិដែលត្រូវបានដាក់ជាធរមាននាពេលនោះផងដែរ។

គេហទំព័រនៅសហរដ្ឋអាមេរិក ក៏បានចុះបញ្ជីកញ្ចប់អាប់ហ្គ្រេដ Thrust និង Rocket សម្រាប់វគ្គ Performance ដែលមានគោលដៅសម្រាប់ការបើកបរលើទីលាន និងការយកទៅប្រើប្រាស់ដែលអាចហោះហើរបានរៀងៗខ្លួន។

កញ្ចប់ Thrust រក្សាទុកនូវប្លង់ម៉ូដេលរថយន្ត 2 កៅអីនេះ និងបន្ថែមម៉ាស៊ីនរុញឧស្ម័នត្រជាក់ដំឡើងនៅផ្នែកខាងក្រោយ ជាមួយនឹងការអះអាងអំពីថិរវេលាសន្ទុះពី 0 ដល់ 96km/h តិចជាង 0.9 វិនាទី។ វានឹងត្រូវ បានផ្តល់ជូនក្នុងចំនួនមានកំណត់។

កញ្ចប់ Rocket មានប្លង់កៅអីទោល និងប្រើប្រាស់ម៉ាស៊ីនរុញជុំវិញយានយន្ត ដើម្បីបង្កើតកម្លាំងរុញឡើងលើ និងគ្រប់គ្រងតម្រង់ទិសដៅរបស់វានៅលើអាកាស។ វាបានបង្ហាញក្នុងការធ្វើតេស្តសាកល្បងជាពិសេសតែប៉ុណ្ណោះ ហើយក៏មិនទាន់ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅលើដងផ្លូវជាសាធារណៈនៅឡើយផងដែរ។

ម៉ាស៊ីនរុញឧស្ម័នត្រជាក់ ដែលអភិវឌ្ឍរួមគ្នាដោយវិស្វករ Tesla និង SpaceX បង្កើតកម្លាំងរុញតាមរយៈការបញ្ចេញឧស្ម័នមានសម្ពាធ ដោយមិនមានការបញ្ឆេះប្រេងឥន្ធនៈនោះឡើយ។ កង្ហារបឺត ទាញយកខ្យល់ចេញពីខាងក្រោមក្បាលរថយន្ត ដើម្បីបង្កើនកម្លាំងសង្កត់ចុះក្រោម (downforce) និងកម្លាំងចាប់ផ្លូវ។

លោក Musk មានប្រសាសន៏ថា គាត់បានកំណត់គោលដៅការផលិតរថយន្តម៉ូដែលមួយនេះនៅឆ្នាំ 2028 ហើយនៅក្នុងព្រឹត្តិការណ៍នេះផងដែរ គាត់ក៏មិនបានផ្តល់កាលវិភាគជាក់លាក់នោះទេ។ ផែនការលក់រថយន្តនេះសម្រាប់ប្រទេសចិន ក៏មិនទាន់ត្រូវបានប្រកាសជាផ្លូវការណ៍ណាមួយនៅឡើយដែរ។

Tesla បានបង្ហាញគំរូដើម Roadster ជំនាន់ទីពីរជាលើកដំបូងក្នុងឆ្នាំ 2017 និងដើមឡើងមានផែនការចាប់ផ្តើមការផលិតនៅក្នុងឆ្នាំ 2020 ប៉ុន្តែត្រូវបានពន្យារពេលកាលផលិតជាបន្តបន្ទាប់។ រថយន្តដែលទើបតែបង្ហាញថ្មីនេះ មានលក្ខណៈពិសេសដោយរូបរាងខាងក្រៅ និងខាងក្នុងដែលត្រូវ បានរចនាថ្មីស្រឡាងឡើងវិញ។

រថយន្តស្ព័រលំដាប់ខ្ពស់ ផ្តល់ឱកាសឱ្យ Tesla បង្ហាញពីភាពឆ្នៃប្រឌិតរបស់ខ្លួន និងទាក់ទាញការយកចិត្តទុកដាក់មកលើម៉ាកយីហោមួយនេះ ហើយក៏ជាការរួមចំណែកមួយដល់ការលក់ និងការស្វែងរកប្រាក់ចំណេញរបស់វាអាចនៅមានកម្រិតក៏ដោយ។

សារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់ពាក្យសម្តីរបស់លោក Andrew Rocco អ្នកវិភាគយុទ្ធសាស្ត្រភាគហ៊ុននៅ Zacks Investment Research ថា រថយន្ត Roadsterមួយនេះអាចបង្កើតនូវភាពអស្ចារ្យមួយ ជាមួយតម្លៃដ៏ថ្លៃ និងគោលដៅទីផ្សាររបស់វា ។ ការបង្ហាញនេះ កើតឡើងចំពេលដែលការលក់រថយន្ត Tesla នៅក្នុងប្រទេសចិន នៅតែស្ថិតក្រោមសម្ពាធ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ បានលក់រថយន្តចំនួន 64,837គ្រឿង នៅក្នុងប្រទេសចិន នៅក្នុងខែកញ្ញា ដែលបានធ្លាក់ចុះ 9.35% ធៀបនឹងឆ្នាំមុន ដែលជាខែទីបួនជាប់ៗគ្នានៃការធ្លាក់ចុះប្រចាំឆ្នាំ នេះបើយោងតាមទិន្នន័យដែលប្រមូលចងក្រងដោយគេហទំព័រមួយនៅក្នុងប្រទេសចិន។

នៅក្នុងរយៈពេល 9 ខែដំបូងនៃឆ្នាំនេះ Tesla លក់រថយន្តបានចំនួន 381,088 គ្រឿង នៅក្នុងប្រទេសចិន ដែលធ្លាក់ចុះរហូតដល់ 11.93 % ធៀបនឹងឆ្នាំមុន។ 






ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)