Admin, 21 hours ago
ក្រុមហ៊ុន GAC-Toyota បានដាក់សម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីប្រភេទ Sedan ខ្នាតធំម៉ូដែល bZ7 កាលពីម្សិលមិញនៅក្នុងប្រទេសចិន។ រថយន្តនេះមាន 5 ជម្រើស និងវាយលុកទីផ្សារ ក្នុងតម្លៃប្រកួតប្រជែង (បន្ទាប់ពីការឧបត្ថម្ភធន) ចន្លោះពី 21383 ដល់ 28906 ដុល្លាអាមេរិក ។ ជាមួយនឹងការបំពាក់កាប៊ីនឆ្លាតវៃ Huawei HarmonyOS 5.0, ប្រព័ន្ធជំនួយការបើកបរ Momenta R6 ADAS និងប្រព័ន្ធបញ្ជូនកម្លាំងអគ្គិសនី Huawei Drive ONE, រថយន្ត bZ7 ទទួលបានការកុម្ម៉ង់រហូតដល់ជាង 3,100 គ្រឿង ក្នុងរយៈពេលត្រឹមតែ មួយម៉ោងដំបូងប៉ុណ្ណោះ។
រថយន្ត bZ7 ផ្តល់ជូននូវចម្ងាយបើកបរ (CLTC) ចំនួន 3 ជម្រើសគឺ 600 គីឡូម៉ែត្រ, 700 គីឡូម៉ែត្រ និង 710 គីឡូម៉ែត្រ។ ក្រុមហ៊ុនបានប្រកាសថា ម៉ូដែលថ្មីនេះគឺមានស្រាប់ សម្រាប់ ចែកចាយជូនអតិថិជនភ្លាមៗ។
Rear of the Toyota bZ7.
ការរចនាខាងក្រៅ និងវិមាត្រ
bZ7 បង្ហាញពីភាសារចនារបស់គ្រួសារ GAC Toyota ដែលមានចង្កៀង LED រាងអក្សរ C យ៉ាងមុតស្រួច និងប៉ាណាខាងក្រោមធំទូលាយ។ រថយន្តនេះមានរាងបែប Fastback Coupe ចាប់ពីសសរ C ទៅផ្នែកខាងក្រោយ អមដោយដៃទ្វារបង្កប់ពាក់កណ្តាល។ វិមាត្ររបស់វាបណ្តោយមានប្រវែង 5,130mm, ទទឹង1,965mm, កម្ពស់ 1,506mm និងមានប្រវែងចន្លោះកង់មុខក្រោយ 3,020mm ជាមួយយ៉ាន់កង់ទំហំ 20អ៊ីញជាស្តង់ដារ។
បច្ចេកវិទ្យា និងភាពឆ្លាតវៃក្នុងកាប៊ីន
ផ្នែកខាងក្នុងមានផាសុកភាពខ្ពស់ ដោយកៅអីមុខក្រោយមានមុខងារខ្យល់ចេញចូល កម្តៅ និងម៉ាស្សា រួមទាំងកៅអីមុខបែប Zero-gravity (គ្មានទម្ងន់)។
- ប្រព័ន្ធប្រតិបត្តិការ: បំពាក់ Huawei HarmonyOS 5.0 និងគាំទ្រ Apple CarPlay។
- បញ្ជាដោយសំឡេង: ប្រើម៉ូដែលភាសាខ្នាតធំ Huawei MoLA ដែលអាចសម្គាល់ សំឡេងបាន 4 តំបន់ក្នុងឡាន និងបញ្ជាបានច្រើនបញ្ជា នៅក្នុងពេលតែមួយ។
- ប្រព័ន្ធអេកូឡូស៊ី: រួមបញ្ចូលប្រព័ន្ធឆ្លាតវៃរបស់ Xiaomi (Mi Home App) និងគាំទ្រសោរ Huawei StarFlash។
The cockpit of Toyota bZ7.
ប្រព័ន្ធបើកបរ និងសុវត្ថិភាព
សម្រាប់ការបើកបរឆ្លាតវៃ bZ7 ប្រើប្រាស់ប្រព័ន្ធ Momenta R6។ ប្រភេទដែលបំពាក់ LiDAR មានសេនស័រសរុបដល់ទៅ 27 គ្រាប់ (រួមមាន LiDAR 1, រ៉ាដា 5, និងកាមេរ៉ា 11)។ ប្រព័ន្ធនេះគាំទ្រមុខងារ Highway NOA (បើកបរស្វ័យប្រវត្តិលើផ្លូវហាយវ៉េ), ការរុករកក្នុងក្រុង និងការចូលចតគ្រប់ស្ថានភាព ដោយមិនតម្រូវឱ្យមានការបង់ថ្លៃសេវាប្រចាំខែឡើយ។
Toyota bZ7. Credit: GAC-Toyota
កម្លាំងម៉ាស៊ីន និងការសាកភ្លើង
bZ7 ប្រើប្រាស់ដំណោះស្រាយអគ្គិសនី Huawei Drive ONE ដែលផ្តល់កម្លាំងអតិបរមា 207គីឡូវ៉ាត់ (274 សេះ) និងមានប្រសិទ្ធភាពដល់ទៅ 97.5%។ វាប្រើអាគុយប្រភេទ LFP ដែលមានពីរទំហំគឺ 71.35 kWh និង 88.13 kWh។
- ការសាកភ្លើង: គាំទ្រការសាកលឿនកម្រិត 3C (សាក 10 នាទី រត់បាន 300 គីឡូម៉ែត្រ)។
- មុខងារពិសេស: មានសមត្ថភាពបញ្ចេញថាមពលទៅក្រៅ (V2L) កម្លាំង 6.6 គីឡូវ៉ាត់។
គ្រោងឆ្អឹងរថយន្តត្រូវបានបំពាក់ដោយ "បូមខ្យល់បន្ទប់ទ្វេ + ប្រព័ន្ធស្កេនផ្ទៃថ្នល់ជាមុន" ដែលជួយសម្រួលភាពទន់រឹងនៃបូមដោយស្វ័យប្រវត្តិទៅតាមស្ថានភាពផ្លូវខាងមុខ។
អនុប្រធានផ្នែកលក់របស់ GAC Toyota លោក Peng Baolin បានប្រកាសដោយ មោទនភាព ថា bZ7 ទទួលបានការកុម្ម៉ង់លើសពី 3,100 គ្រឿង ក្នុងរយៈពេលតែមួយម៉ោងដំបូង ក្រោយ ការដាក់លក់ជាផ្លូវការ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
