Admin, 21 December 2025

             រថយន្ត​សេដាន់​អគ្គិសនី bZ7 ​របស់ Toyota បាន​បង្ហាញ​ខ្លួន​នៅគ្រប់​ទីតាំង​ លក់​រថយន្ត មុន​ពេល​ការ​ដាក់​លក់​ជា​ផ្លូវការ​នៅ​ត្រីមាស​ទី 1 នៅឆ្នាំ 2026។ រថយន្ត bZ7 តាម​ពីក្រោយ bZ3X ដែល​បាន​បង្ហាញ​នៅក្នុងព្រឹត្តការណ៏ 2025 Guangzhou Auto Show។ វា​បានបន្ត​យុទ្ធសាស្ត្រ​របស់ក្រុមហ៊ុន Toyota China ក្នុង​ការ​អភិវឌ្ឍ EV ដែល​ផ្តោត​លើ​ទីផ្សារ​ក្នុង​ស្រុក​ជាមួយទំហំ​ដែល​បាន​ពង្រីក នឹង​ជាមួយ​​ប្រព័ន្ធ​ម៉ូទ័រ​អគ្គិសនី Huawei DriveONE។

រចនាសម្ព័ន្ធអាគុយ និងម៉ូទ័រ Huawei DriveONE របស់ Toyota bZ7 គាំទ្រចម្ងាយបើកបររហូតដល់ 710km

រថយន្ត bZ7 ត្រូវ​បាន​កំណត់​ថា​ជា​រថយន្ត​សេដាន់​អគ្គិសនីមាន​ទំហំ​មធ្យម​ទៅ​ទំហំធំ ដែល​មាន​តម្លៃ​ ប្រហែល 28,288 ដុល្លារ​អាមេរិក ជាមួយ​នឹង​បណ្តោយ​ប្រវែង 5,130 mm, ទទឹង 1,965 mm, កម្ពស់ 1,506mm, និង​គម្លាត​កង់ 3,020mm។ វិមាត្រ​ទាំងនេះ​ធ្វើ​ឲ្យ​វា​ធំ​ជាង​រថយន្តម៉ូដែល​ផ្សេងទៀត​ដូចជា Xiaomi SU7, Xpeng P7 និង P7+, និង BYD Han EV។ ​ដំបូលរបស់ bZ7​ដែល​មាន​ជម្រាល, ដៃទាញ​ទ្វារ​ពាក់កណ្តាលបិទ(Simi-hidden), ទ្វារ​គ្មាន​ស៊ុម, និង​ប្រព័ន្ធ LiDAR បំពាក់​លើ​ដំបូល​ដែល​ជា​ផ្នែក​មួយ​នៃ​ឧបករណ៍​ជំនួយ​អ្នកបើកបរ​របស់​រថយន្ត។

ផ្នែក​ខាងមុខ​បន្ទះប៉ាណា​រចនា​របាំង​មុខ​បិទ​ជិតសេរី​ថ្មីៗ​របស់ Toyota ជាមួយ​នឹង​បន្ទះ​ភ្លើង​រាង​អក្សរ C ដែល​លាតសន្ធឹង​លើ​ផ្នែក​ខាងលើ និង​ការ​រៀបចំ​ភ្លើង​ខាងក្រោម​រាង​អក្សរ L រួម​បញ្ចូល​ជាមួយ​រន្ធ​ខ្យល់​បញ្ឈរ។ ផ្នែក​ខាងក្រោយ​មាន​ភ្លើង​កន្ទុយ​គ្រីស្តាល់​ឆ្លងកាត់ និង​របាំង​ការពារ​ដែល​បាន​បញ្ចូល​បន្តិច​ពីលើ​ ​ផ្នែក​កាង​ពណ៌​ងងឹត។ ពណ៌​រថយន្តខាងក្រៅ​មានចំនួន​7​ពណ៌ត្រូវ​បាន​គ្រោងទុក។

bZ7’s cabin features a floating centre display running HarmonyOS 5.0.

នៅ​ផ្នែកខាងក្នុង bZ7 បន្ត​ការយកលំនាំ​ពីម៉ូដែល bZ3X រួម​មាន​អេក្រង់​កណ្តាល​អណ្តែត, អេក្រង់​ប្រភេទ​ឌីជីថល​រាង​ចតុកោណ​ដែល​បាន​បង្កប់, និង​ head-up display។ ម៉ូដែល​នេះ​ដំណើរការ HarmonyOS 5.0 cockpit ដែល​បង្កើត​ឡើង​ជាមួយ Huawei និង​រួមបញ្ចូល​មុខងារ​ពី​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​រថយន្ត​របស់ Xiaomi។ ផ្ទៃខាងក្នុងរយន្តមាន​ចំនួន​3ពណ៌​ដែល​ត្រូវ​បាន​ផ្តល់​ជូន ដែល​មាន​លក្ខណៈ​ពិសេស​នៃ wood trim និង​ផ្ទៃ​ធំ​ទូលាយស្រោប​ដោយ​ស្បែក រួម​ជាមួយ​នឹង​ចង្កូតមាន​មុខងារ​ច្រើន, កន្លែង​សាក​ថ្ម​ឥត​ខ្សែ, និង ​Physical switchgear។ កៅអី​អ្នកដំណើរ zero-gravity ជាមួយ​កន្លែង​ដាក់​ជើង​ពេលសំរាកបានបំពាក់មកជាមួយ ហើយ​កៅអី​សំខាន់ៗ​ទាំង​បួនជាប្រភេទកៅអីមានប្រព័ន្ធ​ខ្យល់ចេញចូល, មុខងារកម្ដៅ, និង​ម៉ាស្សាផងដែរ។ ប្រព័ន្ធ​សម្លេង (Speaker)ប្រភេទ Yamaha, ដំបូល​ panoramic អាចបែងចែកបាន(Paoramic split), និង​ប្រអប់​ផ្ទុកផ្ទុកឥវ៉ាន់មានប្រព័ន្ធ​ត្រជាក់ និងប្រព័ន្ធកម្តៅ ​នៅ​លើ​កន្លែង​ដាក់​ដៃ​កណ្តាល​។

ថាមពល​បាន​មកពី​ប្រព័ន្ធ​ម៉ូទ័រ​អគ្គិសនី Huawei DriveONE ជាមួយ​នឹង​ទិន្នផល​អតិបរមា 207 គីឡូវ៉ាត់ (kW)។ នឹង​មាន​ជម្រើស​សមត្ថភាព​អាគុយ 71.35 គីឡូវ៉ាត់-ម៉ោង (kWh) និង 88.13 គីឡូវ៉ាត់-ម៉ោង(kWh) ដែល​រួមបញ្ចូលគ្នាអាចបើកបរបាន​ទៅ​នឹង​ចម្ងាយ CLTC 600 គីឡូម៉ែត្រ និង 680, 700, ឬ 710 គីឡូម៉ែត្រ រៀងគ្នា។ ប្រព័ន្ធ​ជើងក្រោមប្រើប្រភេទ​​dual-chamber​air setup ភា្ជប់មក​ជាមួយ SDC dampers គឺវាដំណើរការទៅតាមប្រភេទរថយន្ត Toyota’s Luxury ។ ព័ត៌មាន​លម្អិត​បន្ថែម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បញ្ជាក់​នៅ​ពេល​ដែល​កាន់តែ​កៀក​នឹង​ការ​ដាក់​លក់​នៅ​ក្នុងត្រីមាស​ទី 1 នៅឆ្នាំ 2026ខាងមុខនេះ៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)