Admin, 23 February 2026
តួលេខនៃការលក់រថយន្ត Toyota Highlander បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ដោយសាររថយន្ត SUV កៅអី 3 ជួរដែលធ្លាប់តែមានប្រជាប្រិយភាពខ្លាំងមួយនេះ ត្រូវ បានដណ្តើមទីផ្សារដោយរថយន្តបងធំ Grand Highlander។ ដោយសារស្រឡាយរថយន្ត SUV របស់ Toyota មានច្រើនជម្រើសពេក ក្រុមហ៊ុនបានសម្រេចចិត្តថា វាដល់ពេលដែល Highlander ត្រូវធ្វើការផ្លាស់ប្តូរឱ្យបានខ្លាំងក្លាបំផុត។ ដូច្នោះហើយ រថយន្ត Toyota Highlander ឆ្នាំ 2027 បានបោះបង់ចោលម៉ាស៊ីនចំហេះក្នុង ហើយជំនួសមកវិញដោយ ការប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ ខាងក្រោមនេះគឺជាការប្រៀបធៀបរវាងស៊េរីអគ្គិសនីថ្មី និងស៊េរីប្រើសាំង ឬ Hybrid ជំនាន់មុន៖
Toyota Highlander 2026
Toyota Highlander EV2027
ប្រព័ន្ធកម្លាំងម៉ាស៊ីន
រថយន្ត Highlander ប្រើសាំងស៊េរីមុន មានកម្លាំងខ្លាំងគ្រាន់បើជាមួយម៉ាស៊ីន Turbo ចំណុះ 2.4 លីត្រ 4 ស៊ីឡាំង ដែលបង្កើតកម្លាំងបាន 265 សេះ និងកម្លាំងរមួល 420 Nm។ វាមានប្រព័ន្ធប៉ុងពីរ (AWD) ជាស្តង់ដារ និងប្រើប្រាស់ប្រអប់លេខអូតូ 8 វគ្គ។ ចំណែកប្រភេទ Highlander Hybrid មានកម្លាំងខ្សោយជាងបន្តិច ដោយផ្តល់កម្លាំងសរុប 243 សេះ ពីម៉ាស៊ីនចំណុះ 2.5 លីត្រ 4 ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន 3។
ខុសពី Highlander ប្រើសាំង ជំនាន់ថ្មីនេះមកជាមួយប្រព័ន្ធប៉ុងមួយទៅកង់មុខ (FWD) ជាស្តង់ដារ។ វាក៏ហាក់ដូចជាយកប្រព័ន្ធកម្លាំងពីម៉ូដែល Toyota bZ មកប្រើប្រាស់ផងដែរ ដែលមានន័យថា ប្រភេទ FWD XLE ផ្ដល់កម្លាំង 221 សេះ និងកម្លាំងរមួល 268 Nm។ អាគុយទំហំ 77-kWh របស់វា ផ្ដល់ចម្ងាយបើកបរបានប្រហែល 434 គីឡូម៉ែត្រ។ រីឯប្រភេទប៉ុងពីរ (AWD) លើម៉ូដែល XLE និង Limited បានបន្ថែមម៉ូទ័រអគ្គិសនីនៅផ្នែកខាង ក្រោយ ដែលធ្វើឱ្យកម្លាំងសរុបកើនដល់ 338 សេះ និងកម្លាំងរមួល 437 Nm។ ចម្ងាយបើកបរក៏កើនឡើងដល់ប្រហែល 515 គីឡូម៉ែត្រ ដោយសារការប្រើប្រាស់អាគុយធំ ជាងមុនទំហំ 96-kWh។
Toyota Highlander 2026
Toyota Highlander EV2027
វិមាត្រ និងទំហំតួខ្លួន
បើនិយាយពីទំហំវិញ Highlander អគ្គិសនី (Highlander EV2027) ស្ថិតនៅចន្លោះកណ្តាលរវាងស៊េរីប្រើសាំង និងស៊េរី Grand Highlander។ Toyota បានបន្ទាបកម្ពស់ដំបូលចុះបន្តិចមកត្រឹម 1.7 ម៉ែត្រ ប៉ុន្តែបានបង្កើនទទឹងរហូតដល់ 1.99 ម៉ែត្រ (កើនឡើងប្រហែល 6 សង់ទីម៉ែត្រ)។ ការផ្លាស់ប្តូរដ៏ធំគឺទៅលើចម្ងាយពីកង់មុខទៅកង់ក្រោយ (Wheelbase) ដោយ Toyota បានពង្រីកវាបន្ថែមដល់ទៅ 20 សង់ទីម៉ែត្រ ដែលធ្វើឱ្យវាមានប្រវែងសរុប 3.05 ម៉ែត្រ។ ប្រវែងតួខ្លួនសរុបពីច្រមុះដល់កន្ទុយគឺ 5.05 ម៉ែត្រ ដែលវែងជាងស៊េរីប្រើសាំងប្រហែល 10 សង់ទីម៉ែត្រ។
Interior Toyota Highlander 2026
Interior Toyota Highlander EV2027
ផ្នែកខាងក្នុង និងលំហផ្ទុកឥវ៉ាន់
រថយន្ត Highlander EV មានលក្ខណៈទំនើបជាងស៊េរីមុន ដោយបំពាក់អេក្រង់កុងទ័រឌីជីថល 12.3 អ៊ីញ និងអេក្រង់ថាច់ស្រ្គីនបញ្ជាទំហំ 14 អ៊ីញ ដែលសុទ្ធតែធំជាងស៊េរីមុន។ វាក៏មានកន្លែងសាកថ្មឥតខ្សែ និងរន្ធដោត USB-C នៅពាសពេញកាប៊ីនផងដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ទោះបីជាមានការបង្កើនប្រវែងចម្ងាយកង់មុខក្រោយជាង 20 សង់ទីម៉ែត្រក៏ដោយ ប៉ុន្តែស៊េរីថ្មីនេះបែរជាមានកន្លែងដាក់ឥវ៉ាន់តិចជាងមុនទៅវិញ។ នៅពេលប្រើប្រាស់កៅអីទាំង 3 ជួរ Highlander ឆ្នាំ 2027 មានលំហផ្ទុកឥវ៉ាន់ត្រឹមតែ 453 លីត្រ (16 cubic feet) បើធៀបនឹងស៊េរីមុនដែលមានរហូតដល់ 651 លីត្រ (23 cubic feet)។ សូម្បីតែនៅពេលបត់កៅអីជួរទីបីចុះ ក៏វានៅតែមានលំហតិចជាងមុនដែរ។ លើសពីនេះ បើទោះបីជាប្តូរមកប្រើប្រព័ន្ធអគ្គិសនីដែលមិនមានម៉ាស៊ីននៅខាងមុខក៏ដោយ ប៉ុន្តែ Highlander ថ្មីនេះនៅតែមិនមានកន្លែងដាក់ឥវ៉ាន់ខាងមុខ (Frunk) នោះទេ៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
