Admin, 05 November 2025
ខណៈដែលមនុស្សមួយចំនួនអាចនៅចាំថា Scion ថាជាយីហោរថយន្តផ្តោតលើយុវជនរបស់ Toyota ចាប់ពីឆ្នាំ 2003-2016 នោះ គឺមិនមែនជារឿងដែលកំពុងកើតឡើងនៅពេលនេះទេ
ពិតណាស់ បើអ្នកឃើញពាក្យ "Scion" ក្នុងចំណងជើងមុននឹងឃើញរូបភាពសំខាន់លើរឿងនេះ អ្នកប្រហែលជាបានរំពឹងថាជាការរស់ឡើងវិញនៃម៉ាកយីហោយានយន្តមួយនេះដែលធ្លាប់ផ្តោតទៅលើអតិថិជនបែបយុវជនរបស់ Toyota ដែលបានដំណើរការតាំងពីឆ្នាំ 2003 ដល់ ឆ្នាំ2016។ អ្នកដឹងហើយ ម៉ាកយីហោដែលព្យាយាមលុបបំបាត់តម្លៃដ៏ថ្លៃមួយនេះ, ផ្តល់នូវគ្រឿងបន្លាស់ និងសម្ភារៈប្ដូរតាមបំណងចំនូលចិត្តជាច្រើនដើម្បីផ្តល់ទៅអោយអ្នកចែកចាយ, ហើយក៏បានជួយឲ្យផ្នែករថយន្តស្ព័រមួយនេះ RWD រស់ឡើងវិញជាមួយនឹង FRS។ ជាអកុសល នេះមិនមែនជាអ្វីដែលម៉ូដែល Scion នេះនិយាយអំពីរឿងនោះទេ។ ប៉ុន្តែ វាអាចជាសញ្ញានៃការឈានជើងចូលទៅក្នុងទីផ្សារមួយទៀតដែលក្រុមហ៊ុន Toyota មិនធ្លាប់ទាញយកពីមុនមក គឺផ្នែករថយន្ត Side-by-Side (SXS)។ រថយន្ត Scion 1 SXS ថែមទាំងនាំមកនូវជំនាញរថយន្តរបស់ Toyota មួយចំនួនមកប្រើប្រាស់ក្នុងការបំពាក់នូវបច្ចេកវិទ្យាដែលកំពុងលេចឡើងសម្រាប់អ្នកចូលចិត្តបើកបរ Off-Road និងប្រព័ន្ធថាមពលកូនកាត់ដែលគេហៅថា (hybrid powertrain) ដែលមានបំពាក់ថាមពលអគ្គិសនីសុទ្ធ (all-electric mode)។
ប្រសិនបើម៉ូដែល Scion 1 អាចផលិតឈានចូលទីផ្សារបាន នោះវាជាគូប្រកួតប្រជែងមួយទៀតនិងរថយន្តម៉ាកដ៏ទៃផ្សេងទៀតដូចជា Honda, BMW, និង Volkswagen (តាមរយៈ Ducati) ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តដែលក៏ដូចជាក្រុមហ៊ុនស្រាវជ្រាវលើ វិស័យថាមពលបែបរថយន្តកីឡាប្រណាំង (powersports) និង ម៉ូតូផងដែរ។
នៅខាងក្រោមតួផ្នែកខាងក្រោយនៃម៉ូដែល 1 គឺមានម៉ាស៊ីន I-4 turbocharged កូនកាត់មានកម្លាំង 300 សេះ(300ph) ដែលមានមូលដ្ឋានជាប្រភេទ iForce Max 2.4 លីត្រ ដែលប្រើក្នុងរថយន្តភីកអាប់ Tacoma។ក្រុមហ៊ុនតូយ៉ាតា ក៏មិនទាន់មានការពន្យល់អោយច្បាស់លាស់ថាតើផ្នែកណាខ្លះដែលយកមកប្រើប្រាស់រឺបំពាក់ដោយផ្ទាល់នៅពេលនេះទេ។
និយាយរួមទៅ ប្រភេទសម្លេងស្ងាត់មួយនេះ (silent running mode) គឺជាមុខងារដែលល្អឥតខ្ជោះសំរាប់អ្នកធ្វើដំណើរផ្សងព្រេង( Road-Trip), អ្នកស្រឡាញ់ធម្មជាតិ, និងអ្នកថតរូបសត្វព្រៃអាចពេញចិត្តលើម៉ូដែលមួយនេះ។ ការធ្វើដំណើរក្នុងល្បឿនយឺតៗដើម្បីកាត់បន្ថយសំឡេងផ្សេងៗទៀត វានឹងអនុញ្ញាតឲ្យពួកគេធ្វើដំណើរទៅដល់កន្លែងនានាដោយមិនបង្កអោយមានការភ័យខ្លាចដល់សត្វព្រៃ ឬគ្រាន់តែរីករាយជាមួយធម្មជាតិដោយគ្មានសំឡេងរំខានចេញពីបំពង់ស៊ីម៉ាំង SXS។ វាក៏ល្អសម្រាប់អ្នកជុំវិញមួយចំនួនដែលមិនចូលចិត្តសំឡេងរំខានដែល ម៉ាកយីហោមួយនេះSXS ធម្មតាអាចធ្វើបាន ។ ហើយវាដូចទៅនឹងរថយន្តដឹកអ្នកដំណើរកូនកាត់ដែរ(SUV & Sedan) នៅពេលដែលថាមពលអាគុយអស់ Scion 1 អាចបន្តធ្វើដំណើរដោយប្រើម៉ាស៊ីនជំនួសវិញនិងជំរុញបង្កថាមពលទៅសាក អាគុយផងដែរ។
វាគួរឲ្យកត់សម្គាល់ផងដែរថា បើសិនជារឿងនេះអាចក្លាយជាការពិតនៅទីបំផុត Scion 1 (ឬឈ្មោះម៉ាកអ្វីក៏ដោយដែលអាចផលិតចេញមកបាន) ទោះជាមិនមែនជាប្រភេទ UTV ឬ SXS កូនកាត់ដំបូង ក្នុងទីផ្សារយ៉ាងណាក៏ដោយ។ ក្រុមហ៊ុន Toyota បាននិយាយថា Silent Mode នេះជាមុខងារបាន “បំបែកកំណត់ត្រា” ទៅលើយីហោដូចជា Segway, HuntVE, Textron និងយីហោផ្សេងៗទៀត ដែលធ្លាប់ផ្តល់ឬបំពាក់ទៅលើយានយន្តប្រភេទ powersports កូនកាត់ដែលផ្តល់ការបើកបរប្រភេទអគ្គិសនីសុទ្ធផងដែរ។ យើងនឹងហៅការអះអាងមួយនេះរបស់ Toyota ដែលបានបំពាក់ទ្រុងម៉ាក FIA ថាជា “លើកទីមួយរបស់វា”។ ខណៈដែលវាជាការពិតដែលទ្រុង SXS ភាគច្រើនមិនត្រូវបានរចនាពីរោងចក្រឲ្យសមស្របតាម FIA ទេ ក៏មានក្រុមហ៊ុនផលិតខ្លះដែលផ្តល់ដំណោះស្រាយអោយមានប្រភេទ bolt-in solution ផងដែរ។ ដូចគ្នានេះផងដែរ វាអាស្រ័យទៅលើរអ្នកសង្កេតថាSpeed UTV ជាក្រុមហ៊ុនផលិត – ដោយសាររថយន្ត SXS របស់វាត្រូវបានផលិតតាមការបញ្ជាទិញជាចម្បងដែរឬអត់ – ពួកគេពិតជាផលិតទ្រុងដែលមានលក្ខណៈពិសេសអនុលោមតាម FIA និង SCORE តាំងពីដំបូងដែលរឺអត់?៕
ប្រភព៖ MotorTrend
ប្រែសំរួល៖ Huot Soknal
