Admin, 05 November 2025
ពិពរណ៌រថយន្តនៅឯ SEMA Show 2025នៅ Las Vegas ចាប់ពីថ្ងៃទី 4-7 ខែវិច្ឆិកា 2025
បើយើងនិយាយពីការបើកបរផ្សងព្រេង (overlanding) រថយន្ត Toyota Tacoma មានលក្ខណៈពិសេស នោះវាអនុញ្ញាតឲ្យយើងគេចចេញពីសំឡេងរំខាន និងភាពអ៊ូអរនៅតាមខេត្រ និងទីក្រុងសម្រាប់មនុស្សមួយចំនួន។ គ្រប់ម៉ាស៊ីនដែលប្រើប្រេងឥន្ធនៈ (ICE) ទាំងយានយន្ត និងម៉ាស៊ីនភ្លើងប្រើប្រាស់របស់យើងសព្វថ្ងៃនេះ វាអាចបង្កការរំខានដល់ភាពស្ងប់ស្ងាត់របស់ពយកយើងរស់នៅសព្វថ្ងៃដែលពួកយើងព្យាយាមត្រូវទទួលយកវា។ ខណៈពេលដែលរថយន្តអគ្គិសនីមួយចំនួនបានកាត់បន្ថយសំឡេងរំខានទាំងនោះ ហើយ ក្រុមហ៊ុន Toyota កំពុងព្យាយាមលើរថយន្តភីកអាប់របស់ខ្លួនគឺម៉ូដែល Tacoma H2 Overland concept ដែលប្រើកោសិកាឥន្ធនៈអ៊ីដ្រូសែនសម្រាប់តាំងបង្ហាញក្នុងកម្មវិធី SEMA Show ឆ្នាំ 2025។ ហើយមានចំណុចមួយចំនួនដែលរថយន្ត Concept មួយនេះបានលើកឡើងថាគួរឲ្យជឿជាក់និងគួរពិចារណាទៅលើម៉ូដែលមួយនេះ។
រថយន្ត Toyota Tacoma H2 Overland concept 2025 គឺជារថយន្តប្រភេទ (off-road) ដូចទៅនិងរថយន្ត Toyota Mirai ជាប្រភេទរថយន្តសេដាន់(Sedan) ដែលប្រើប្រាស់ថាមពលអ៊ីដ្រូសែនដូចគ្នា។ វាជាលើកទីមួយហើយ Tacoma មានប្រព័ន្ធបើកបរកង់បួន (four-wheel drive) ដោយប្រើម៉ូទ័រខាងមុខកម្លាំង 302 សេះ (225 គីឡូវ៉ាត់) ជាមួយឌីផេរ៉ង់ស្យែលរអិលមានកំណត់ (limited-slip differential) និងប្រព័ន្ធជើងក្រោមម៉ាក eAxle ខាងក្រោយ កម្លាំង 252 សេះ (188 គីឡូវ៉ាត់) ជាមួយសោអេឡិចត្រូនិច។ ក្រុមហ៊ុន Toyota អះអាងថានេះវានិងល្អនៅពេលកំលាំងថាមពលរួមបញ្ចូលគ្នាបានរហូតដល់ 547 សេះ។ ហើយដោយសារម៉ូទ័រអគ្គិសនីផ្តល់កម្លាំងបង្វិលជុំអតិបរមានៅ "សូន្យ" ជុំក្នុងមួយនាទី (rpm) នេះអាចក្លាយជារថយន្តឡើងភ្នំដ៏អស្ចារ្យ។
ការបន្ថយកម្ដៅវាលែងជាឧបសគ្គទៀតទេព្រោះឧបករណ៏មួយនេះ ដោយសារការផលិតរួមបញ្ចូលគ្នានៃផ្នែក Tacoma TRD Pro និង Lexus RZ ដែលផលិតឡើងដើម្បីដោះស្រាយបញ្ហានេះ។ ការរៀបចំដ៏ពិសេសនេះរក្សាប្រព័ន្ធអាគុយ និងប្រព័ន្ធថាមពលអ៊ីដ្រូសែនឲ្យមានស្ថេរភាពកម្ដៅ នៅពេលកំពុងផ្ទុកបន្ទុក។ Stack Power នេះផ្តល់ថាមពលដល់ Axles ទាំងពីរ និងសាកអាគុយបាន 24.9 kWh ។ ឧស្ម័នអ៊ីដ្រូសែនត្រូវបានផ្គត់ផ្គង់ដោយធុងចំនួនបីទំងន់ 2kg ដែលអាចផ្ទុកថាមពលសរុប 5.98kg។ ចំណែរថយន្ត Toyota Mirai ក៏មានសមត្ថភាពជិតដល់ទំហំនៅះផងដែរ (គឺវាខ្វះជិតតែ ១ ផោន(0.45kg)ប៉ុណ្ណោះ) ហើយវាអាចបើកបរបានប្រហែល 482km នៅពេលបើកបរនៅទីប្រជុំជន ឬបើកបរនៅលើផ្លូវហាយវ៉េ។ ប៉ុន្តែវាទំនងជាមានទម្ងន់ស្រាលជាង Tacoma H2 Overland concept ដោយសាររថយន្តភីកអាប់នេះផ្ទុកឧបករណ៍បន្ថែម និងតង់លើដំបូល។
វាក៏មានខ្សែរសាកពីររន្ធ(Two Party tricks) និងធុងផ្ទុកចំនុះអ៊ីដ្រូសែន( Hydrogen Stack setup) នៅក្នុង H2 Overlander ។ ទីមួយគឺសមត្ថភាពក្នុងការបញ្ចេញថាមពល V2L (Vehicle to Load) 15 គីឡូវ៉ាត់ តាមរយៈព្រីភ្លើង NEMA 14-50 outlets ពីររបស់វា (ព្រីភ្លើងមានកំលាំង 240 វ៉ុលដែលអ្នកជាទូទៅប្រើសម្រាប់ម៉ាស៊ីនបោកសម្ងួតឬចង្ក្រានក្នុងផ្ទះរបស់អ្នក។ នេះជាថាមពលគ្រប់គ្រាន់សម្រាប់សាករថយន្តអគ្គិសនីពីរក្នុងពេលតែមួយ ឬសម្រាប់ផ្តល់ថាមពលដល់ផ្ទះរបស់អ្នកនៅពេលដែលដាច់ចរន្តអគ្គិសនី។ ទីពីរគឺប្រព័ន្ធប្រមូលទឹកប្រកបដោយភាពច្នៃប្រឌិតសម្រាប់ធុងអ៊ីដ្រូសែន( hydroge stack)។ នេះមិនត្រឹមតែជួយសន្សំផលិតផលទឹកពីការខ្ជះខ្ជាយប៉ុណ្ណោះទេ ថែមទាំងចម្រោះ (distills) បានទឹកស្អាតទៀតផង។ សំរាប់ទឹកដែលបានមកពីកាបំឡែង យើងមិនអាចផឹកទឹកវាបានទេ ព្រោះវាបានចម្រាញ់យកសារធាតុអេឡិចត្រូលីត(electolytes) និងសារធាតុរ៉ែទាំងអស់ដែលរាងកាយរបស់យើងត្រូវការ។ ប៉ុន្តែប្រភេទទឹកនេះ( H2O) យើងអាចយកមកប្រើប្រាស់វិញសម្រាប់លាងរថយន្ត និងងូតបាន។ ដោយសារកន្លែងជាច្រើនដែលយើងអាចទៅធ្វើការបើកបរផ្សងព្រេងខ្វះខាតទឹក នេះគឺជាអត្ថប្រយោជន៍ដ៏ធំដែលយានយន្តមួយចំនួនទៀតទាំង EV និងយានយន្តប្រើប្រេងឥន្ធនៈមិនអាចផ្តល់បាន។
Toyota Racing Development (TRD) បានខិតខំបន្ថែមទៀត ហើយបានសាងសង់ឈុតឧបករណ៍ប្រភេទអាលុយមីញ៉ូម (billet control arms) ពេញលេញសម្រាប់ប្រព័ន្ធជើងខាងក្រោមខាងមុខ និងខាងក្រោយ។ ប្រព័ន្ធជើងក្រោមខាងក្រោយ ប្រភេទeAxle ក៏ត្រូវបានដាក់នៅចំកណ្តាលដោយប្រើរបារផ្លូវ (track bar) អាលុយមីញ៉ូម TRD ផងដែរ ហើយបំណែកទាំងនេះត្រូវបានផលិតឡើងមានពណ៌ខៀវភ្លឺចាំង (anodized in a brilliant blue) ដែលស៊ីនឹងប្រធានបទអ៊ីដ្រូសែនរបស់ H2 Overland។ (Stock arm)ដៃអាលុយមីញ៉ូមទាំងនេះមិនត្រឹមតែរឹងមាំជាងដៃស្តុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃឈុត Long-travel ដែលរួមបញ្ចូលទាំងឈុតឧបករណ៍ Fox Racing 2.5 Performance Elite shocks ផងដែរ។ ការបើកបរមួយនេះវាបានបន្ថែមផ្តល់ឲ្យ Tacoma H2 Overland បត់បែនលើស្ថានភាពផ្លូវលំបាក ខណៈពេលដែលវាអាចបញ្ជៀសការប៉ះទង្គិច និងថ្មបានយ៉ាងងាយស្រួល។ កង់ Method Race 703-HD Bead Grip ទំហំ 17 x 8.5 អ៊ីញត្រូវបានប្រើជាមួយសំបកកង់ General Grabber X3 ដែលមានទំហំ 35x12.50R17 រួមទាំងកង់សាគួដែលបានដំឡើងនៅលើកាងក្រោយរថយន្ត។ នៅក្រោមកង់ខាងមុខគឺមានកាលីប័រហ្វ្រាំង(Break Caliper) និងរ៉ូទ័រ(Rotor) ដែលបានដំឡើងកម្រិតខ្ពស់សម្រាប់ការបង្កើនថាមពលហ្វ្រាំងដែលត្រូវការដើម្បីទប់ទល់នឹងទម្ងន់ដាក់ ឧបករណ៍បន្ថែម និងការរៀបចំធុងអ៊ីដ្រូសែន។
សម្រាប់តួរថយន្ត TRD បានបង្កើតថ្មីជាប្រភេទតួរថយន្តធន់ធ្ងន់ Off-Road(heavy-duty off-road) ជាមួយចំណុចសំខាន់ៗដែលបានបញ្ចូល, កន្លែងដំឡើងខាងមុខបានបំពាក់សម្រាប់ឧបករណ៍អូសទាញ Warn VR Evo winch, និងកន្លែងដាក់កង់សាគួ និងធុងស្តុកទឹកនៅខាងក្រោយ។ នៅជុំវិញ Tacoma H2 Overland គឺមានភ្លើង DOT-compliant សម្រាប់របារភ្លើងខាងមុខមានប្រភេទ, ភ្លើងអ័ព្ទ, និងភ្លើងបោះតង់ រឺជំរុំ Rigid Industries។ នៅលើដំបូល និងបំពាក់មកគ្រែរ៉ាកែតមានតង់លោត (pop-up tent) រួចរាល់ដើម្បីផ្តល់ផាសុខភាពសំរាប់អ្នកផ្សងព្រេងដែលពួកគេរកឃើញកន្លែងដ៏ល្អឥតខ្ចោះសម្រាប់បោះតង់គយគន់មើលទេសភាពពេលរាត្រី៕
ប្រភព៖ MotorTrend
ប្រែសំរួល៖ Huot Soknal
