Admin, 14 November 2025


ក្រុមហ៊ុន Toyota Europe បាន​បញ្ជាក់អំ​ពី​តួលេខ "ប្រហាក់ប្រហែល" ​ចម្ងាយនៃការ​បើកបរ សមត្ថភាព​ផ្ទុកថាមពល និង​សមត្ថភាព​អូសសណ្តោង​របស់​រថយន្ត HiLux BEV (battery electric vehicle) ដែល​នឹង​បានមកដល់ឆាប់ៗ មុន​ពេល​​ចេញ​លក់​នៅ​​ក្នុង​ខែ​ធ្នូ ខាងមុខនេះ។

រថយន្ត Toyota HiLux 2026 នឹង​ត្រូវបានចែកចាញ​ក្នុង​ទីផ្សារ​អឺរ៉ុប​ផ្សេងៗ​គ្នា​ជាមួយ​នឹង​ម៉ាស៊ីន​ម៉ាស៊ូត​កូនកាត់​ប្រភេទស្រាល 48V និង​ប្រព័ន្ធ ​ថាមពល​អគ្គិសនី​សុទ្ធ នៅទីផ្សារតំបន់​អឺរ៉ុប​នឹង​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត 2.8 លីត្រ​  នឹង​​​ម៉ាស៊ីន​សាំង 2.7លីត្រ​ ។




តាមប្រព័ន្ធផ្សព្វ​ផ្សាយ​ព័ត៌មានក្នុងសហគម​អឺរ៉ុប​គឺ​ព័ត៌មានបាន​លម្អិតជា​បឋម​ទៅលើរថយន្ត HiLux BEVជាចំនុចសំខាន់ដែល រថយន្ត EV ភីកអាប់​នេះ​នឹង​ត្រូវ​ដំណើរការ​ដោយ​អាគុយ​លីចូម-អ៊ីយ៉ុង​កំលាំង 59.2 kWh; ម៉ូទ័រ​អគ្គិសនី​ចំនួនពីរ (ខាងមុខ 205 Nm, ខាងក្រោយ 268.6 Nm) ដែល​ផ្តល់ “permanent all-wheel drive” សមត្ថភាព​ផ្ទុកចំណុះទំងន់ប្រហែល 715 គីឡូក្រាម សមត្ថភាព​អូសសណ្តោងទំងន់ប្រហែល 1,600 គីឡូក្រាម និង​ចម្ងាយ​បើកបរ WLTP ប្រហែល 240គីឡូម៉ែត្រ។

ដោយមានការ​ប្រៀបធៀប HiLux ‘Hybrid 48V’  ឬ​បច្ចេកវិទ្យា V-Active ដូច​ដែល​វា​ត្រូវ​បាន​គេ​ស្គាល់​អំពីកំលាំងថាមពល 150 kW​ កំលាំងបង្វិលជុំ 500 Nm ​ម៉ាស៊ីន​ម៉ាស៊ូត​ 4​ស៊ីឡាំងTurbo ចំនុះ 2.8លីត្រ​ដែល​មាន​ជំនួយ 48V ហើយ​មាន​សមត្ថភាពសណ្តោងទំងន់រហូតដល់ 3,500 គីឡូក្រាម។ ក្រុមហ៊ុន​Toyota បានបន្ថែមទៀត​ថា ខ្លួន “បាន​កំណត់​គោលដៅ​សមត្ថភាព​សាក​ថ្ម​ល្អ​បំផុត​ក្នុងការ​កាត់បន្ថយ​ពេល​វេលា​ឈប់​ដំណើរការ​របស់​យានយន្ត”។




ក្រៅពី​ប្រព័ន្ធ​បញ្ជូន​ថាមពល (Drivertrain) និង​សមត្ថភាព ក្រុមហ៊ុន Toyota Europe បាន​បញ្ជាក់​ថា ការផលិត body-on-frame របស់ HiLux BEV មាន “វិធានការ​ជាក់លាក់​ដើម្បី​ការពារ​អាគុយ​ពី​ការ​ខូចខាត ឬ​ការ​ជ្រាប​ទឹក” និង​ សម្ថភាពអាចឆ្លង​ជម្រៅ​​ទឹកអតិបរិមារប្រកបដោយសុវត្ថិភាព ដូចទៅនឹង​ម៉ូដែល​ម៉ាស៊ូត​នាពេលបច្ចុប្បន្នផងដែរ៕

ប្រភព៖ Australia

ប្រែសំរួល៖ Chea SokNang