Admin, 17 November 2026
ម៉ាកយីហោ Jetour របស់ក្រុមហ៊ុន Chery បានបើកការទទួលកក់ទុកមុន (pre-sales) ជាផ្លូវការ សម្រាប់រថយន្ត SUV ខ្នាតតូចប្រភេទអគ្គិសនីសុទ្ធស៊េរីថ្មីរបស់ខ្លួន គឺ Jetour TX (Tourer) EV។ យានយន្តនេះ មានផ្តល់ជូនចំនួន 5 ជម្រើស (trim levels) ជាមួយនឹងតម្លៃលក់មុនចន្លោះ ប្រហែលពី 14,900–21,900 ដុល្លារអាមេរិក។ Jetour មានប្រភេទបើកបរ (RWD) និង (AWD)។ ម៉ូដែលលំដាប់ខ្ពស់ មានបំពាក់នូវប្រព័ន្ធជំនួយការបើកបរដ៏ទំនើប «Falcon 500+»។
ការរចនា និងវិមាត្រ
TX ប្រើប្រាស់រចនា «Square-Circle Symbiosis» ដោយរួមបញ្ចូលគ្នានូវសមាមាត្ររូបរាងប្រអប់ ជាមួយនឹងចង្កៀងមុខរាងមូលបែបបុរាណ (retro-style)។ ផ្ទៃខាងមុខ ត្រូវបានរំលេចដោយបន្ទះតុបតែងពណ៌ខ្មៅដែលតភ្ជាប់ចង្កៀងមុខទាំងសងខាង ខណៈដែលជញ្ជាំងកញ្ចក់ A-pillars ត្រូវបានប្រើរពណ៌ខ្មៅ។ យានយន្តនេះ ក៏រួមបញ្ចូលនូវឃ្លុបផ្ទុកឥវ៉ាន់ខាងមុខ (front trunk) ចំណុះ 150 លីត្រ ដ៏មានប្រយោជន៍ផងដែរ។វាដោយមានវិមាត្រ៖ បណ្តោយប្រវែង 4,605 មីឡីម៉ែត្រ, ទទឹង 1,880 មីឡីម៉ែត្រ និងកម្ពស់ 1,700 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ (wheelbase) 2,735 មីឡីម៉ែត្រ រថយន្ត SUV មួយនេះ មានផ្តល់ជូនពណ៌ខាងក្រៅចំនួន 6 ជម្រើស៖ Longting Imperial Gold, Coral Sand Pink, Aurora Green, Sunset Purple, Glacier White និង Starry Silver។
កាប៊ីនខាងក្នុង និងបច្ចេកវិទ្យា
នៅខាងក្នុង កាប៊ីនមានផ្តល់ជូនជាពណ៌ខ្មៅ Obsidian Black ឬពណ៌ត្នោត Elegant Brown។ កាប៊ីនបើកបរប្រភេទឌីជីថល ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និង 8775 ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការឆ្លាតវៃ Tour OS។ វា រួមបញ្ចូលនូវអេក្រង់ touch screen កណ្តាលទំហំ 15.6 អ៊ីញ និងបណ្តុំកុងទ័រឌីជីថលទំហំ 8.8 អ៊ីញ ជាមួយនឹងមុខងារពេញលេញពី Huawei HiCar, Apple CarPlay និង Carlink។ វគ្គជម្រើសកម្រិតកំពូល មកជាមួយប្រព័ន្ធ «Falcon 500+» ដែលអនុញ្ញាតឱ្យប្រើប្រាស់មុខងារទំនើបៗ ដូចជា៖ ប្រព័ន្ធជំនួយការនាំផ្លូវលើផ្លូវហាយវេ (Highway NOA), ប្រព័ន្ធជំនួយការនាំផ្លូវក្នុងក្រុង (Urban NOA - តាមរយៈការ upgrade OTA នាពេលអនាគត), ការចូលចតដោយស្វ័យប្រវត្តិ (automatic parking), ការចូលចតបញ្ជាពីចម្ងាយ (remote parking), ការចូលចតចងចាំទីតាំង (memory parking) និងមុខងារថយក្រោយតាមដានគន្លងចាស់ (tracking reverse)។
សមត្ថភាព និងចម្ងាយបើកបរ
- Jetour TX បំពាក់ដោយកញ្ចប់អាគុយ Lithium Iron Phosphate «Rhino» ទំហំ 65 kWh ពីក្រុមហ៊ុន Chery ដែលផ្តល់នូវចម្ងាយបើកបរ CLTC អតិបរមារហូតដល់ 550 គីឡូម៉ែត្រ (ប្រហែល 446 គីឡូម៉ែត្រ WLTP)។
- ប្រភេទបើកបរ (RWD)៖ មានបំពាក់ម៉ូទ័រដែលមានកម្លាំងអតិបរមា 200 kW (268 សេះ) និងកម្លាំងរមួល 285 N·m ដែលសម្រេចបានសន្ទុះល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 7.5 វិនាទី។
- ប្រភេទបើកបរ (AWD)៖ ផ្តល់កម្លាំងទិន្នផលសរុប 275 kW (369 សេះ) និងកម្លាំងរមួល 427 N·m ដោយស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 5.5 វិនាទី។
រថយន្តនេះ ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងដែលបំពាក់ប្រព័ន្ធបូមឯករាជ្យខាងមុខប្រភេទ MacPherson និងប្រព័ន្ធបូមឯករាជ្យខាងក្រោយប្រភេទ Five-linkផងដែរ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
