Admin, 19 December 2025
នៅពេលដែលអ្នកគិតដល់ម៉ូតូ និង Sidecar (ម៉ូតូកង់បីចំហៀង) នោះអ្នកនឹងនឹកឃើញ ដល់រូបភាពម៉ូតូ Ural។ ប្រភពដើមរបស់ក្រុមហ៊ុននេះវាមានឫសគល់ចេញការរចនាម៉ូតូក្រុមហ៊ុន BMW ដែលត្រូវបានបង្កើត ចង្វាក់ផលិតកម្ម តាំងពីសម័យមុនសង្គ្រាមលោកលើកទី 2 ប៉ុន្តែបន្ទាប់ក្រោយមកការផលិតមានការ អភិវឌ្ឍន៍ជាបន្ត បន្ទាប់អស់រយៈពេល ជាង 80 ឆ្នាំ ឈ្មោះ Ural បានក្លាយជាឈ្មោះមួយ ដែលគេអោយតម្លៃជាប្រភេទម៉ូតូ Boxer-powered sidecars។
ឥឡូវនេះ អ្វីៗទាំងអស់ត្រូវបានផ្លាស់ប្តូរ ហើយក្រុមហ៊ុន Ural ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ 2006 កំពុងត្រៀមដាក់ឱ្យដំណើរការម៉ាកយីហោបន្ទាប់ទៀត (sub-brand) របស់ខ្លួនគឺ Ural Neo ដែលត្រូវបានកំណត់ថានឹងចូលទីផ្សារនៅដើមឆ្នាំ 2026 ជាមួយម៉ូដែល Neo 500។
Ural Neo said the pricing target for the new model is below $15,000.Ural
សង្គ្រាមនៅអ៊ុយក្រែន និងទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសរុស្ស៊ី បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុន Ural ក្នុងចង្វាក់ផលិតកម្មរបស់ខ្លួនក្នុងការផលិតម៉ូតូ Boxer twins បែបបុរាណពីរោងចក្រ Irbit របស់ខ្លួន។ រោងចក្រដំឡើងមួយត្រូវបានបង្កើតឡើងនៅទីក្រុង Petropavlovskក្នុងប្រទេសកាហ្សាក់ស្ថាននៅក្នុងឆ្នាំ 2022 ដែលជារោងចក្រតម្លើងម៉ូតូសម្រាប់ទីផ្សារអន្តរជាតិ ប៉ុន្តែលោក Ilya Khait នាយកប្រតិបត្តិរបស់ម៉ាកយីហោនេះបាននិយាយថា នៅចុងឆ្នាំ 2024នោះថា សង្គ្រាមអាចបញ្ចប់វាច្បាស់ណាស់ថានិងមានដំណោះស្រាយនោះអ្វីៗវាមិនបានដំណើរការទេ ហើយធ្វើអោយក្រុមហ៊ុនកំពុងខាតបង់យ៉ាងច្រើនលើការផលិតម៉ូតូរបស់ខ្លួន។ ការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិកយ៉ាងច្រើនលើការលក់ម៉ូតូដែលផលិតនៅកាហ្សាក់ស្ថាននៅក្នុងសហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់ Ural ក្នុងឆ្នាំ 2025 នោះក៏ជាបញ្ហាធ្ងន់ធ្ងរមួយដែរ។
ដំណោះស្រាយរបស់ Ural គឺម៉ូដែល Ural Neo 500 ដែលបង្ហាញថា Ural ងាកទៅរកប្រទេសចិនសម្រាប់ការផលិត — វាជាដំណោះស្រាយមួយហើយក៏មានអ្នកខ្លះរិះគន់ ប៉ុន្តែវាត្រូវបានអនុម័តរួចហើយក៏ដូចជាមាន ម៉ាកយីហោល្បីៗធំៗជាច្រើនទៀតផងដែរ។ វាគឺ logical សម្រាប់ការផ្លាស់ប្តូរ Ural ទៅប្រទេសចិនព្រោះប្រទេសចិនជាទីផ្សារដ៏ធំសម្បើមសម្រាប់ Sidecars ដែលមានក្រុមហ៊ុនឯកទេសផលិតជាច្រើនដែលបានផលិតប្រភេទយានយន្តកង់បីទំនើប ។ ដើម្បីបង្កើតម៉ូដែល Neo 500 ក្រុមហ៊ុន Ural បានចាប់ដៃគូជាមួយក្រុមហ៊ុន Yingang ដែលជាម៉ាកយីហោដែលផលិតម៉ូតូកង់ពីរ និងកង់បីគ្រប់ទំហំ និងទម្រង់ផ្សេងៗគ្នា ហើយជាពិសេសម៉ូដែល Sidecar ចុងក្រោយបំផុតរបស់ខ្លួនគឺ SUV500 II។
Styling on the Ural Neo is decidedly modern ADV with sharp, angular lines.Ural
ម៉ូដែលគំរូមួយត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះដើម្បីទទួលបានមតិកែលម្អពីអតិថិជន ដែលត្រូវបានបញ្ចូលទៅក្នុងទំរង់កំណែដែលនឹងមកដល់ទីផ្សារនៅខែឧសភា 2026ខាងមុខនេះ។
ម៉ូតូនេះកំពុងស្ថិតក្រោមការបញ្ជាក់នៅពេលនេះ ដូច្នេះយើងនៅតែរង់ចាំស្វែងរកលក្ខណៈ បច្ចេកទេសចុង ក្រោយ ប៉ុន្តែម៉ូដែល Yingang SUV500 II បំពាក់មកជាមួយម៉ាស៊ីន 452cc Parallel Twin ទឹកស្អំត្រជាក់ ជាមួយនឹងcompression ratio 11.2:1 និងកម្លាំងថាមពលកំពូល 45.6hp ដែលមានកម្លាំងបង្វិល 40 Nm និងការកំណត់កម្រិតចំហេះបំភាយឧស្មន៍ក្នុងស្តង់ដារប្រទេសចិនចុងក្រោយបង្អស់ ដែលជិតនឹងស្តង់ដារនៅ ក្នុងសហរដ្ឋអាមេរិក និងនៅអឺរ៉ុប។ វាត្រូវបានបំពាក់មកជាមួយប្រអប់លេខ5 វគ្គល្បឿន បូកនឹង លេខថយក្រោយ (reverse transmission) ហើយស្ថិតនៅក្នុងតួ Chassis ឯកទេសរបស់ Sidecar ជាមួយនឹងប្រព័ន្ធជើងក្រោមខាងមុខប្រភេទ Leading link ប៉ុន្តែកុំរំពឹងថាវាមានភាពឆ្លាតវៃក្នុងការបើកបរប្រភេទកង់ពីរ (two-wheel-drive) ដូចម៉ូដែលមុនៗរបស់ Ural ខ្លះនោះទេ។ ម៉ូតូនេះមានទម្ងន់ 333kg ស្ទើរតែដូចគ្នា ទៅនឹង Ural Gear Up ដែលមានទម្ងន់ 331kg។
According to certification docs the Ural Neo weighs in at 736 pounds.Ural
ដូចជា Ural ដែរ ម៉ូដែល Sidecar មុនៗរបស់ Yingang រួមទាំង SUV500 ជាដើម ក៏មានរចនាបថបែបបុរាណផងដែរ៖ ភ្លើងរាងមូល គ្មានគម្របមុខ – រូបរាងនេះអាចមានតាំងពីទសវត្សរ៍ ឆ្នាំ1930 រហូតដល់ពេលបច្ចុប្បន្ននេះ។ ម៉ូដែល SUV500 II គឺជាការផ្លាស់ប្តូរ ដោយបន្ថែមគម្របមុខ និងកញ្ចក់ការពារខ្យល់បែប Adventure Bike និងបច្ចេកវិទ្យារួមទាំង ផ្ទាំងអេក្រង់កុងទ័រ TFT ទំហំ 7អ៊ីញ មានទម្រង់បញ្ឈរ និង កាមេរ៉ា បែរមុខទៅមុខ (forward-facing dashcam) ដែលបានដាក់នៅពីលើចង្កៀងមុខ។ តាមរយៈការប្រើប្រាស់រូបរាងដ៏ទំនើបដូចគ្នា ប៉ុន្តែវាមានចំណុចពិសេមួយទៀតគឺតម្លៃទាបជាង គួរឱ្យកត់សម្គាល់ជាងម៉ូដែលមុនៗ ក្រុមហ៊ុន Ural សង្ឃឹមថា Neo នឹងនាំយកអតិថិជនថ្មីដែលធ្លាប់ប្រើនិងប្រហែលមិនអោយពិចារណាលើម៉ូដែល Retro សេរីចាស់របស់ខ្លួននោះទេ។ តម្លៃនោះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថាវានឹងអាចមានតម្លៃក្រោម $15,000។
The Ural Neo brand will be key in the future success of Ural as a whole as not all models are available in the US at the moment, reducing revenue for the US-based company.Ural
តាមរយៈការដាក់ឈ្មោះម៉ូតូថា 'Ural Neo' ក្រុមហ៊ុនកំពុងគូសបញ្ជាក់ច្បាស់លាស់រវាងម៉ូដែល 500 និងម៉ូដែលលំនាំដើម(Original) ដែលបំពាក់មកជាមួយម៉ាស៊ីន Boxer របស់ខ្លួន ដែលស្របទៅតាមអ្នកគាំទ្រដែលស្រឡាញ់ពេញចិត្ត ។ អនាគតរបស់ម៉ូតូទាំងនោះគឺកំពុងប្រែប្រួលនៅពេលនេះ ដោយការផលិតម៉ូដែលនាំចេញត្រូវបានផ្អាក ខណៈដែលរោងចក្រ Irbit នៅតែដំណើរការធម្មតា ទោះបីជាត្រូវបានកាត់បន្ថយសម្រាប់ទីផ្សាររុស្ស៊ីក៏ដោយ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានពិនិត្យមើលជម្រើសជំនួស រួមទាំងការផ្លាស់ប្តូរការផលិតទៅសហរដ្ឋអាមេរិកវិញដើម្បីជៀសវាងពន្ធនាំចូល ដែលវានឹងរុញច្រានអោយតម្លៃម៉ូតូខ្ពស់ពេក។ ម៉ូដែល Ural បែបបុរាណនិងមិនមានលក់នៅសហរដ្ឋអាមេរិកទេ ក្នុងរយៈពេលអនាគតដ៏វែងខាងមុខរបស់ពួកគេដែលវាអាស្រ័យលើកត្តាជាច្រើន រួមទាំងទណ្ឌកម្មលើទំនិញរុស្ស៊ី និងផលប៉ះពាល់នៃពន្ធគយក្នុងសហរដ្ឋអាមេរិក។បញ្ហាដូចគ្នានេះក៏បង្កើតអោយមានឧបសគ្គនៅពេលនិយាយអំពីការផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ូតូ Urals សេរីចាស់ៗផងដែរ ហើយក្រុមហ៊ុននិយាយថា ភាពជោគជ័យនៃម៉ូដែល Neo 500 នឹងក្លាយជាធាតុផ្សំដ៏សំខាន់ដើម្បីរក្សាស្ថិរភាពនោះ៕
ប្រភព៖ United State News.
ប្រែសំរួល៖ AC Motors
