Admin, 22 March 2026

​​​​​​​​    ​​​        ក្រុមហ៊ុន Vespa Primavera និង Sprint S ទាំងពីរម៉ូដែល ត្រូវបានធ្វើការអាប់ដេតថ្មី សម្រាប់ ឆ្នាំ 2026 ដូចដែលត្រូវបានបញ្ជាក់នាពេលថ្មីៗនេះដោយប្រេនម៉ូតូស្កូតឺដ៏ល្បីល្បាញ របស់ អ៊ីតាលីមួយនេះ។

ម៉ូតូស្កូតឺទាំងពីរនេះ មានជម្រើសម៉ាស៊ីនបីខ្នាតខុសៗគ្នាគឺ៖ 50cc, 125cc និង 150cc ព្រមទាំងមានជម្រើសអគ្គិសនីចំនួនពីរប្រភេទ ដែលអាចដោះដូរអាគុយបាន។ ភាពខុសគ្នារវាងជម្រើសអគ្គិសនីទាំងពីរគឺ ប្រភេទ ‘Moped’ ត្រូវបានកំណត់ល្បឿនត្រឹម 45 គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្វីៗដែលបានរៀបរាប់ខាងលើហាក់ដូចជាស្តង់ដារធម្មតាសម្រាប់ Primavera និង Sprint S ទៅហើយ ប៉ុន្តែតើមានអ្វីថ្មីពិតប្រាកដសម្រាប់ឆ្នាំនេះ?


ការបង្កើនសុវត្ថិភាព និងបច្ចេកទេស

បើនិយាយពីលក្ខណៈបច្ចេកទេស ចំណុចសំខាន់បំផុតគឺហ្វ្រាំងថាសក្រោយថ្មី ដែល Vespa ចាត់ទុកថាជាការកែលម្អសុវត្ថិភាពដ៏សំខាន់។ បើនិយាយឱ្យលម្អិត ហ្វ្រាំងតម្បារ (Drum brake) បែបបុរាណត្រូវបានជំនួសដោយថាសហ្វ្រាំងទំហំ 220mm នៅផ្នែកខាងក្រោយ ដែលប្រើប្រាស់ជាមួយកាលីព័រ 2 ពីស្តុង។ ហ្វ្រាំងក្រោយនេះដំណើរការរួមគ្នា ជាមួយហ្វ្រាំង មុខ និងប្រព័ន្ធ ABS។

ម៉ូតូទាំងពីរនេះ សម្រាប់គ្រប់ជម្រើសម៉ាស៊ីន (លើកលែងតែប្រភេទ 50cc) ឥឡូវនេះមកជា មួយប្រព័ន្ធសោឆ្លាតវៃ (Keyless system) របស់ Vespa ហើយមានបំពាក់កុងទ័រ LCD ថ្មី លើគ្រប់ម៉ូដែលទាំងអស់ លើកលែងតែប្រភេទ ‘Tech’ នៃម៉ូដែល Primavera ដែលនៅ រក្សាអេក្រង់ TFT ពណ៌ទំហំ 5 អ៊ីញ ដដែល។ ប្រព័ន្ធ Vespa MIA ក៏ត្រូវបានបំពាក់មកជា ស្តង់ដារលើ Primavera Tech ដើម្បីអនុញ្ញាតឱ្យអ្នកជិះបង្ហាញមុខងារទូរស័ព្ទនៅលើកុងទ័រ ខណៈដែលមុខងារនេះក៏មានជាជម្រើសបន្ថែមសម្រាប់ម៉ូដែល Primavera ផ្សេងទៀត និង Sprint S ផងដែរ។


ការរចនារូបរាងខាងក្រៅ

សម្រាប់ឆ្នាំ 2026 ម៉ូដែល Sprint S និង Primavera ទាំងអស់មកជាមួយកង់ទំហំ 12 អ៊ីញ ឡាយ 5 កាំថ្មី។ ម៉ូដែល Sprint S ក៏ទទួលបានប៉ាណា (Grille) មុខថ្មីដែលមាន 5 រន្ធ ខណៈដែលក្បាលរបាំងភក់លើរបស់ Primavera ត្រូវបានអាប់ដេតថ្មី "ជាមួយនឹងការយក ចិត្តទុកដាក់លើព័ត៌មានលម្អិតដែលមិនធ្លាប់មានក្នុងពិភពយានយន្តកង់ពីរ" នេះបើតាម​សម្តីរបស់ Vespa។ លោកអ្នកក៏ទទួលបានថ្ពក់នៅក្រោមដៃចង្កូតរបស់ Primavera សម្រាប់​ព្យួរឥវ៉ាន់ផងដែរ ដែលនេះគឺជាមុខងារចាស់ដែលបានត្រឡប់មកវិញ បន្ទាប់ពីបានបាត់​វត្តមានក្នុងជំនាន់មុន។


ជម្រើសពណ៌ថ្មី

ម៉ូតូឆ្នាំ 2026 នេះមានជម្រើសពណ៌យ៉ាងសម្បូរបែប៖

  • សម្រាប់ Primavera: ពណ៌ស (Bianco Innocente), ខ្មៅ (Nero Convinto), បៃតង (Verde Amabile) សម្រាប់គ្រប់ជម្រើសអគ្គិសនី និងសាំង។ ចំណែកម៉ូតូប្រើសាំងមានបន្ថែមពណ៌ខៀវ (Blu Energico) និងពណ៌ថ្មីសន្លាងគឺ Beige Avvolgente (ពណ៌ប៊េស)។
  • Primavera S: បន្ថែមពណ៌ថ្មី Giallo Disinvolto (ពណ៌លឿង)។
  • Primavera Tech: មានពណ៌ Blu Energico Opaco និង Grigio Ottimista Opaco (ពណ៌ប្រផេះ)។
  • សម្រាប់ Sprint S (ម៉ាស៊ីនសាំង): ពណ៌ស (Bianco Innocente), ក្រហម (Rosso Coraggioso), ខៀវ (Blu Eclettico)។
  • Sprint S (អគ្គិសនី): ពណ៌ខ្មៅ (Nero Convinto Opaco) និងពណ៌ថ្មីគឺ Verde Ribelle (ពណ៌បៃតង)។




ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors