Admin, 04 February 2026

​​​​​​​​​         Vespa បានបង្ហាញនូវសមិទ្ធផលម៉ូតូស្កូតឺ 946 ចុងក្រោយបង្អស់របស់ខ្លួន ដែលមកក្នុងទម្រង់ ជាម៉ូដែលផលិតក្នុងចំនួនកំណត់ 946 Horse ដើម្បី "អបអរសាទរស្មារតីសេរីភាពនៃឆ្នាំមមី​ជាឆ្នាំសេះ ក្នុងតារានិករចិន"។

កាលពីអំឡុងពេលនេះកាលពីឆ្នាំមុន Vespa បានដាក់បង្ហាញម៉ូតូស្កូតឺ 946 Snake (ឆ្នាំពស់) ក្នុងចំនួនកំណត់ ដើម្បីផ្តល់កិត្តិយសដល់ការអបអរសាទរឆ្នាំម្សាញ់នៃប្រតិទិនច័ន្ទគតិ។ ឈានចូលមកដល់ឆ្នាំនេះ Vespa កំពុងអបអរសាទរឆ្នាំមមីវិញម្តង។ សម្រាប់អ្នកដែលមិនទាន់ជ្រាប ឆ្នាំមមីគឺជាសញ្ញាតំណាងទី ៧ នៅក្នុងតារានិករចិន ដែលបន្តបន្ទាប់ពីឆ្នាំម្សាញ់។

The new Vespa 946 Horse


យោងតាមការបញ្ជាក់ផ្ទាល់ពីក្រុមហ៊ុន Vespa បានឱ្យដឹងថា ម៉ូដែល 946 Horse ថ្មីនេះ "កើតចេញពីថាមពលនៃឆ្នាំសត្វសេះ។ សត្វជានិមិត្តរូបមួយនេះ បង្កប់នូវភាពរឹងមាំដោយ​ស្ងប់ស្ងាត់ និងមានពន្លឺដ៏ខ្លាំងក្លា។ Vespa 946 Horse រួមបញ្ចូលនូវស្មារតីនោះ នៅក្នុងម៉ូដែល​ផលិតមានកំណត់ដែលមានចុះលេខរៀងត្រឹមត្រូវ៖ វាគឺជាវត្ថុដ៏ពិតប្រាកដសម្រាប់​អ្នកចូលចិត្ត​សន្សំទុក ដែលជាកន្លែងសិល្បៈនៃការផលិតជួបជាមួយនឹងចក្ខុវិស័យសម័យទំនើប"។ នេះគឺជាម៉ូដែលទី 4 នៃស្រឡាយ 946 ដែលផ្តល់កិត្តិយសដល់ប្រតិទិនច័ន្ទគតិ បន្ទាប់ពី Vespa បានបង្ហាញម៉ូដែល Bunny (ឆ្នាំថោះ) និង Dragon (ឆ្នាំរោង) កាលពីពេលមុន។

លក្ខណៈបច្ចេកទេសនៃម៉ូដែល 946 Horse ថ្មីនេះ រួមមាន៖

  • ម៉ាស៊ីនស៊ីឡាំងតែមួយកម្លាំង 125 ស៊ីស៊ី
  • ប្រព័ន្ធហ្វ្រាំង ABS ពីរប៉ុស្តិ៍ (Dual-channel)
  • បូមក្រោយដែលអាចលៃតម្រូវកម្រិតភាពតឹង (Preload) បាន 5 កម្រិត


Vespa 946 Horse scooter


ក្រៅពីម៉ូដែលថ្មីនេះ Vespa ក៏បានបង្ហាញផលិតផលថ្មីៗដែលជាផ្នែកនៃ In Sella ដែលជាស៊េរីទី 3 នៅក្នុងបណ្តុំសម្លៀកបំពាក់ Al Vento ផងដែរ។ សម្រាប់ឆ្នាំ 2026 នេះ វាមានរចនាបថពណ៌ខៀវក្រម៉ៅ (navy blue) ដែលរួមមានសម្លៀកបំពាក់ប្រភេទចាក់ (knitwear) ជាច្រើនដូចជា អាវយឺតចាក់, អាវវ៉េស្ដ (vests) និងអាវកាតឌីហ្គែន (cardigans)។ លើសពីនេះ មួកសុវត្ថិភាពដែលមានពណ៌ត្នោតចាស់រលោងដូចទៅនឹងម៉ូតូ 946 Horse ក៏ត្រូវបានក្រុមហ៊ុនអ៊ីតាលីមួយនេះដាក់បង្ហាញផងដែរ។

ម៉ូដែលថ្មីនេះ ត្រូវបានរំពឹងថានឹងមកដល់នៅអំឡុងខែ ឧសភា ឆ្នាំ 2026 ខាងមុខនេះ៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors