Admin, 19 November 2025
ផែនការរបស់ក្រុមហ៊ុន Vespa សម្រាប់ឆ្នាំ 2026 ត្រូវបានបង្ហាញនៅក្នុងពិព័រណ៍ EICMA កាលពីសប្តាហ៍មុន ដែលបានផ្តល់ឱ្យយើងនូវការអាប់ដេតដ៏គួរឱ្យចាប់អារម្មណ៍ចំពោះម៉ូដែល Primavera និង Sprint S។ ដំណឹងនេះត្រូវបានផ្គូផ្គងជាមួយនឹងការប្រារព្ធខួបលើកទី 80 របស់ខ្លួននាពេលខាងមុខ តាមរយៈម៉ូដែលស៊េរីពិសេសនេះ។
2026 Vespa sprint S
Vespa មិនដែលធ្វើអោយអតិថិជនរបស់ខ្លួនខកចិត្តចំពោះការខ្វះខាតរឿងស្ទីល និងភាពឆើតឆាយនោះទេ។ តាមពិតទៅ ទាំងនេះប្រហែលជាអ្វីដែលម៉ាកយីហោអ៊ីតាលីមួយនេះធ្វើបានល្អជាងអ្វីៗទាំងអស់។ ពាក្យពីរម៉ាត់នេះពិតជាសង្ខេបបានល្អសម្រាប់ម៉ូដែលឆ្នាំ 2026 របស់ក្រុមហ៊ុន ដែលបានប្រើលើម៉ូដែល Primavera និង Sprint S។ សម្រាប់ម៉ូដែលទាំងពីរនេះ វ៉េស្ប៉ា (Vespa) ឆ្នាំ 2026បានបំពាក់មកម៉ាស៊ីនចំហេះ មាន 3 ទំហំរួមមាន 50cc, 125cc, និង 150cc ជាមួយនឹងការអាប់ដេតលើលក្ខណៈបច្ចេកទេស មុខងារ និងការរចនាជាដើម។
2026 Vespa Primavera S
រាល់ម៉ូដែល Primavera និង Sprint S ទាំងអស់នៅតែបំពាក់នូវទំពក់ព្យួរកាបូបដែលអាចបត់ចូលបានរបស់ម៉ាកយីហោនេះ ដែលស្ថិតនៅក្រោមដៃចង្កូត ដែលក្រុមហ៊ុន Vespa និយាយថាវា "ល្អឥតខ្ចោះសម្រាប់ការយួរកាបូប ឬឥវ៉ាន់តូចៗ និងបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ ប្រចាំថ្ងៃ"។
ការផ្លាស់ប្តូរមួយទៀតដែលប្រាកដជាត្រូវបានស្វាគមន៍នៅលើម៉ូដែល Primavera និង Sprint S ទាំងអស់ដែលមានចាប់ពីកម្លាមង 50cc ឡើងទៅ គឺ មានប្រព័ន្ធសោរ Keyless ថ្មី របស់វា។ ផ្ទាំងតាប្លូ (dashboard) ថ្មីទាំងស្រុងត្រូវបានដាក់បង្ហាញនៅលើអេក្រង់ទាំងពីរ ដែលមានបច្ចេកវិទ្យា LCD ពេញតែម្តង។ ម៉ូដែលទាំងពីរនេះក៏មាននៅក្នុងទម្រង់ប្រភេទប្រព័ន្ធអគ្គិសនីផងដែរ ហើយពួកវាភ្ជាប់មកជាមួយអាគុយដែលអាចដោះចេញបាន។
ក្រៅពីម៉ូតូស្កូតឺ (Scooter)ក្រុមហ៊ុន Vespa បានបង្ហាញ នូវពណ៌ថ្មីមួយចំនួន យ៉ាងស្អាតសម្រាប់មុខបើក (open-face) ទៅលើម៉ូដែល Argentario helmet របស់ខ្លួន ដែលបានផ្តល់នូវពណ៌ដែលស្ទើរតែដូចគ្នាយ៉ាងដិតទៅនឹងពណ៌ដែលបានរកឃើញនៅលើម៉ូដែល Sprint S និង Primavera។
ពណ៌ថ្មី ខៀវ, បៃតង លឿង ក្រហម (cinnabar green) និង ពណ៌ត្នោតរលោង (glossy beige) ទាំងអស់ត្រូវបានដាក់បង្ហាញ ដែលមានន័យថាអ្នកអាចបញ្ចូលពណ៌គ្នាស្ទើរតែទាំងស្រុងជាមួយនឹងម៉ូតូស្កូតឺតាំងពីក្បាលដល់ចុងជើង ប្រសិនបើអ្នកចាប់អារម្មណ៍រឿងបែបនេះ។
ជាចុងក្រោយ ក្រុមហ៊ុន Vepsa រហូតមកដល់ពេលនេះមានអាយុកាលជិត 80 ឆ្នាំ នៅក្នុងឆ្នាំ 2026 ហើយក្រុមហ៊ុននិងរៀបចំពិធីអបអរសាទរដ៏ធំនៅទីក្រុងរ៉ូម ចាប់ពីថ្ងៃទី 25 ដល់ថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2026ខាងមុខនេះ។ ផ្នែកមួយនៃការប្រារព្ធពិធីទាំងនោះ ឥឡូវនេះរួមបញ្ចូលទាំងស៊េរីពិសេសខួបទី 80 ថ្មី (ការរចនាពិសេសក្នុងន័យផ្សេង) ដែលនឹងត្រូវបានផ្តល់ជូននៅលើម៉ូដែល Primavera និង GTS។ ការរចនាថ្មីគឺដូចគ្នាសម្រាប់ទាំង Primavera និង GTS ដោយមានពណ៌ Verde Pastello (បៃតងខ្ចី) ថ្មីត្រូវបានដាក់បង្ហាញ។ ការតុបតែងលំអរខួបលើកនេះក៏មានការរចនា លើតួទាំងមូលនៃម៉ូតូស្កូតឺ(Scooter) ទាំងពីរ ខណៈដែលចាប់ពីលើដល់ក្រោមនិងចាប់ពី មុខដល់ក្រោយ ផងដែរ៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
