Admin, 22 July 2026
ភោជនីយដ្ឋានអ៊ីតាលីដ៏ប្រណីត Gigi បានចាប់ដៃគូសហការយ៉ាងភ្ញាក់ផ្អើលជាមួយក្រុមហ៊ុន Vespa ដែលការសហការនេះនឹងឈានទៅដល់ការផលិតម៉ូតូស្កូតឺ Primavera 125 កំណែទម្រង់មានកំណត់ត្រឹមតែ 100 គ្រឿងប៉ុណ្ណោះ ដោយបំពាក់នូវពណ៌លឿងស្រស់ឆើតឆាយ។
ដើម្បីឱ្យអ្នកយល់កាន់តែច្បាស់ពីកម្រិតនៃភាពប្រណីតរបស់ភោជនីយដ្ឋានមួយនេះ Gigi ក៏មានសាខានៅក្នុងទីក្រុងឌុបៃ (Dubai) និងឆ្នេរ Miami (Miami Beach) ផងដែរ ទោះជាយ៉ាងណាក៏ដោយ ទីតាំង Saint-Tropez របស់ក្រុមហ៊ុន ត្រូវបានជ្រើសរើសសម្រាប់ការបើកបង្ហាញម៉ូឌែលពិសេសថ្មីនេះ។
យោងតាមក្រុមហ៊ុន Vespa បានឱ្យដឹងថា ពណ៌មាសលឿងលេចធ្លោជាពិសេសនេះ គឺបង្កើតឡើងដើម្បីសម្តែងការគោរពចំពោះប្រភពដើមរបស់ Gigi និងមានបំណងបង្កើតអារម្មណ៍ដូចកំពុងជិះកម្សាន្តជុំវិញតំបន់ឆ្នេរ Italian Riviera យ៉ាងដូច្នេះដែរ។
ម៉ូឌែលស៊េរីមានកំណត់ថ្មីនេះ ត្រូវ បានដាក់ឱ្យកុម្ម៉ង់ទិញក្នុងតម្លៃប្រហែល 13,711 ដុល្លាអាមេរិក ខណៈដែលពីរគ្រឿងក្នុងចំណោមម៉ូឌែលដែលបានផលិត នឹងត្រូវរក្សាទុកសម្រាប់ដាក់បង្ហាញពេញមួយរដូវក្តៅនៅទីតាំង Gigi Saint-Tropez។
លក្ខណៈពិសេស និងការរចនា
ចំពោះព័ត៌មានលម្អិតនៃម៉ូតូស្កូតឺនេះ៖
- កែបម៉ូតូ៖ ម៉ូឌែលពិសេស Primavera 125 ទទួលបានកែបមានទ្រនាប់ទន់ ស្រោបដោយពណ៌ cognac colour និងដេរភ្ជាប់ដោយអំបោះពណ៌ ivory stitching។
- ប្រព័ន្ធផ្ទុកអីវ៉ាន់៖ មានរ៉ាក (rack) សម្រាប់ដាក់អីវ៉ាន់នៅផ្នែកខាងមុខ ជាមួយខ្សែក្រវាត់ស្បែកដែលច្នៃឡើងសម្រាប់ចងកន្សែងពោះគោជូតខ្លួននៅឆ្នេរខ្សាច់ និងផលិតផលផ្សេងៗទៀត។ នៅផ្នែកខាងក្រោយ មានរ៉ាកដាក់អីវ៉ាន់ស្រោបក្រូម៉េ ដែលអាចផ្ទុកកន្ត្រកត្បាញរ៉ក (wicker basket) ផងដែរ។
- កង់ និងសំបកកង់៖ ម៉ូឌែល Vespa x Gigi Primavera 125 ប្រើប្រាស់វង់កង់ពណ៌ivory-white wheel rims គួបផ្សំនឹងសំបកកង់ស្ទីលបុរាណ (open-sidewall tyres)។
ការបង្ហាញខ្លួននៃម៉ូឌែលថ្មីនេះ បានកើតឡើងក្នុងរយៈពេលមិនដល់មួយខែផង បន្ទាប់ពី Vespa បានបើកបង្ហាញម៉ូឌែល Edizione Ottantesimo ថ្មី ដែលត្រូវបានផលិតឡើងចំនួន 19,46 គ្រឿង ដើម្បីអបអរសាទរខួបលើកទី 80 របស់ម៉ាកយីហោនេះក្នុងឆ្នាំ 2026។
Front of the Vespa Primavera Gigi scooter. Credit: Vespa.
Limited-edition Vespa x Gigi scooters.
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
