Admin, 30 September 2026

        ទោះបីជាព័ត៌មានលម្អិតនៅតែមានកម្រិតនៅឡើយនៅក្នុងដំណាក់កាលនេះ ប៉ុន្តែក្រុមហ៊ុន Voge បានផ្តល់នូវតម្រុយខ្លះៗអំពីផែនការនាពេលអនាគតរបស់ខ្លួន បន្ទាប់ពីបានបើកបង្ហាញម៉ូតូ Cruiser គំរូប្រភេទ Plug-in Hybrid ម៉ូឌែល CU-X។

ប្រតិបត្តិការចេញពីរោងចក្រផលិតរបស់ក្រុមហ៊ុន Loncin Motorcycle នៅក្នុងទីក្រុង Chongqing ប្រទេសចិន Voge គឺជាម៉ាកយីហោមួយក្នុងចំណោមម៉ាកយីហោដែលកំពុងលេចធ្លោជាច្រើនមកពីអាស៊ីខាងកើត ជាមួយនឹងម៉ូឌែលដូចជា DS800X និង DS625X ដែលបាននិងកំពុងសាងឈ្មោះនៅក្នុងចក្រភពអង់គ្លេសរួចហើយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនចិនមួយនេះហាក់បីដូចជាកំពុងសម្លឹងមើលទៅអនាគតកាន់តែខ្លាំងជាងពេលណាៗទាំងអស់ បន្ទាប់ពីបានបើកបង្ហាញម៉ូតូគំរូ CU-X Hybrid Concept ដែលចំណុចគួរឱ្យចាប់អារម្មណ៍នោះគឺ វាត្រូវបានបង្ហាញខ្លួនជាមួយនឹងលក្ខណៈពិសេសដែលជាទូទៅគេតែងតែឃើញនៅលើម៉ូតូស្ព័រ។

លក្ខណៈពិសេសទាំងនេះរួមមាន ការប្រើប្រាស់របាំងការពារដៃហ្រ្វាំងមុខ និងដៃអំបាយ៉ា (lever guard) ខណៈដែលម៉ូតូនេះមានរូបរាងយ៉ាងកាចសាហាវនៅផ្នែកខាងមុខ ដោយមិនមានបំពាក់កញ្ចក់បាំងខ្យល់ (windshield) នោះទេ។

នេះមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ព្រោះយ៉ាងណាមិញ ម៉ូតូគំរូ CU-X គឺពិតជាម៉ូតូគំរូប្រាកដមែន ពោលគឺវាត្រូវបានបង្ហាញខ្លួនជាការបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងសមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុន យ៉ាងហោចណាស់សម្រាប់ពេលបច្ចុប្បន្ន។

មិនទាន់មានការបញ្ជាក់ថា តើ Voge នឹងប្រែប្រួលម៉ូតូ Cruiser គំរូ CU-X នេះឱ្យទៅជាម៉ូតូផលិតផលផ្លូវការសម្រាប់លក់លើទីផ្សារឬយ៉ាងណានោះទេ ទោះបីជាក្រុមហ៊ុនមានម៉ូឌែល Cruiser ចំនួនបីម៉ូឌែលរួចហើយក៏ដោយ ដែលម៉ូឌែលទាំងអស់នោះសុទ្ធតែប្រើប្រាស់ឈ្មោះបិទស្លាក CU ដូចគ្នា។

ម៉ូតូទាំងបីនោះរួមមាន៖ ម៉ូឌែល CU626 ដែលបច្ចុប្បន្នជាម៉ូឌែលមានទំហំស៊ីឡាំងធំជាងគេនៅក្នុងត្រកូល ព្រមទាំងម៉ូឌែល CU525 និង CU250។

អ្វីដែលធ្វើឱ្យម៉ូតូគំរូថ្មីនេះមានភាពទាក់ទាញជាពិសេស គឺម៉ាស៊ីនប្រភេទ Plug-in Hybrid របស់វា ដែលបូកបញ្ចូលគ្នារវាងថាមពលម៉ាស៊ីនចំហេះក្នុងធម្មតា ជាមួយនឹងសមត្ថភាពរបស់ម៉ូទ័រអគ្គិសនី។

ម៉ូតូនេះក៏មានបំពាក់ប្រព័ន្ធហ្វ្រាំងពី J.Juan, កង់មុខប្រភេទដុំរឹង (solid front wheel) និងបូមក្រោយចំនួនពីរ (twin shocks)។

ម៉ូតូគំរូ CU-X ថ្មីនេះ ត្រូវបានបើកបង្ហាញនៅក្នុងព្រឹត្តិការណ៍ CIMA 2026 ដែលជាពិព័រណ៍ពាណិជ្ជកម្មម៉ូតូអន្តរជាតិប្រទេសចិន លើកទី 24 (24th ChinaInternational Motorcycle Trade Exhibition)។



ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors