Admin, 04 December 2025

          សម្រាប់ឆ្នាំ 2026 វាហាក់ដូចជាឆ្នាំមួយដែលកំពុងក្លាយជាឆ្នាំនៃប្រភេទ ម៉ូតូស្កូតឺកម្លាំង មធ្យម ឥឡូវនេះក្រុមហ៊ុន Voge បានបង្កើតកម្មពិធីជប់លៀងរបស់ខ្លួន បន្ទាប់ពីបានបង្ហាញម៉ូតូ SR450X ថ្មីរបស់ខ្លួនទាំងស្រុង។នៅក្នុងព្រឹត្តិការណ៏ពិព័រណ៍ EICMA ឆ្នាំ 2025 នៅទីក្រុង Milan​ប្រទេសអ៊ីតាលីក្រុមហ៊ុន Voge​បានដាក់តាំងបង្ហាញនូវម៉ូតូថ្មីៗជាច្រើនគួរឱ្យរំភើបសម្រាប់ឆ្នាំ 2026ខាងមុខ។ ប៉ុន្តែក្នុងព្រឹត្តការណ៏នោះក៏មានដៃគូប្រកួតប្រជែងជាច្រើនត្រូវបានចូលរួមការដាក់តាំង បង្ហាញម៉ូតូស្កូតឺថ្មីៗជាច្រើនផងដែរ ម៉ូដែល​ Scooter ខ្លះមានលក្ខណៈស្រដៀងទៅនឹងម៉ូតូធំ។

Voge SR450X

ក្រុមហ៊ុន Aprilia ដែលត្រូវបានក្រុមហ៊ុន Voge ទំនងជានឹងចាត់ទុកជាគូប្រជែងធំចំពោះម៉ូតូ SR450X ថ្មី ដែល Apriliaបានបង្ហាញម៉ូតូស្កូតឺ SR GT 400 ថ្មី របស់ខ្លួន ដែលវាបាននិយាយថា ការយកលំនាំតាមទស្សននៃការរចនា បច្ចេកវិទ្យា និងរូបរាងទូទៅ នៃម៉ូដែលម៉ូតូធំរបស់ខ្លួន។

ម៉ូតូ ADV 350 របស់ Honda ក៏អាចប្រហែលជាដៃគូប្រជែងដែលមានសក្តានុពលខ្លាំង​សម្រាប់ម៉ូតូ SR450X ថ្មីរបស់ Voge​ផងដែរ។ ម៉ូតូទាំងពីរនេះវាមិនត្រឹមតែ មានរូបរាងលក្ខណៈស្រដៀងគ្នាមួយចំនួនទៅនិង​​SR450X ប៉ុណ្ណោះទេ ប៉ុន្តែ ម៉ូតូ SR450X ថ្មីនេះវាកម្លាំងខ្លាំងជាងពីរម៉ូដែលរបស់ Aprilia និង Hondaទៅទៀត។

ម៉ូតូ SR450X ថ្មីនេះប្រើប្រាស់ម៉ាស៊ីនពីរស៊ីឡាំង fuel-injected កម្លាំង398cc ទឹកស្អំត្រជាក់ ដែលកម្លាំថាមពល​  41.5 bhp @8,000rpm និងកម្លាំងបង្វិល 43 N.m @ 5,750rpm ។ ក្រុមហ៊ុន Voge អះអាងថា ម៉ូតូ SR450X ថ្មីនេះគឺជា "ម៉ូតូស្កូតឺដែលអាចបត់បែនតាម កាលទេស ដែលត្រូវបានរចនាឡើងសម្រាប់ការធ្វើដំណើរក្នុងទីក្រុង និងការជិះផ្សងព្រេង​ adventure" ដែលវាបង្ហាញថាវាជាដៃគូរប្រកួតប្រជែងដោយផ្ទាល់ជាមួយម៉ូដែលថ្មីរបស់ Aprilia ដែលជា ម៉ាកយីហោមានមូលដ្ឋាននៅទីក្រុង Noale ពួកគេបាននិយាយថា ម៉ូតូ SR GT 400 អាចដោះស្រាយជាមួយនឹងប្រភេទនៃការជិះផ្សេងៗគ្នា ដូចជា "ការបើកបរឆ្លងកាត់ចរាចរណ៍ក្នុងទីក្រុង ការជិះផ្លូវឆ្ងាយចុងសប្តាហ៍ ឬអាច ជិះ Off-road បាន បន្តិចបន្តួច"។

Voge SR450X off-road


ម៉ូតូ SR450X កម្លាំងមធ្យមរបស់ Voge បានបំពាក់មកចាមួយ កង់ដែលមិនប្រើពោះវៀន (tubeless spoked wheels), របាំងដែកការពារ (metal crash bars), រ៉ាក់ដាក់ឥវ៉ាន់​ជាប្រភេទអាលុយមីញ៉ូម (aluminium luggage rack), និង ភ្លើងប្រភេទ Ful​l LED ។កន្លែងក្រោមកែបម៉ូតូស្កូតឺមានតួធំនេះអាចដាក់មួកសុវត្ថិភាពបានរហូតដល់ពីរ ទោះបីជាទំហំចំណុះផ្ទុក មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ។ វាក៏មាន ប្រព័ន្ធ​សោរបញ្ឆេះ ប្រភេទ​ Keyless (keyless ignition) និង ប្រអប់ដាក់ឥវ៉ាន់ទំហំតូចអាច​ចាក់សោបាន (lockable glove box) ផងដែរ។

វាបំពាក់មកជាមួយ​បូមប្រភេទfork USD (upside-down fork) និង បូមរ៉ឺស័រក្រោយប្រភេទ KYB ដែលអាចលៃតម្រូវបាន (adjustable KYB rear shock absorbers) ខណៈដែលប្រព័ន្ធហ្វ្រាំង​ត្រូវបាន​​គ្រប់គ្រងដោយប្រព័ន្ធចម្រុះរបស់ J.Juan​ ហើយនិង Nissin។ លើសពីនេះ ម៉ូតូ SR450X មាន កម្ពស់ពីដីមកដល់បាតប្រវែង 180mm(ground clearance),។​វាបំពាក់មកជាមួយ​កញ្ចក់​ការពារខ្យល់ដែលអាចលៃតម្រូវបាន (adjustable screen), និង ដៃចង្កូតកាន់មានមុខងារកម្តៅ និងកៅអីក៏មានមុខងារកម្តៅផងដែរ (heated grips and seat)៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors