Admin, 03 February 2026
ក្រុមហ៊ុនត្រួសត្រាយផ្លូវផ្នែករ៉ឺម៉កចំហៀង (Sidecar) Watsonian បានដាក់បង្ហាញនូវឈុត តម្លើងថ្មីសម្រាប់ម៉ូដែល Triumph Rocket 3 (ចាប់ពីឆ្នាំ 202០ ឡើងទៅ) ដែលផ្តល់នូវ អារម្មណ៍ប្លែកដូចជាម៉ូតូរបស់ Batman និង Robin អញ្ចឹង។
ម៉ូដែល Rocket 3 ដែលបានដាក់លក់ជាលើកដំបូងក្នុងឆ្នាំ 2024 បានបង្ហាញឱ្យឃើញ ថាជាម៉ូតូដ៏ពេញនិយមបំផុតសម្រាប់អតិថិជនដែលចូលចិត្តដំឡើងរ៉ឺម៉កចំហៀងនៅក្នុងចក្រភពអង់គ្លេស។ នេះបើយោងតាមក្រុមហ៊ុន Watsonian ដែលបច្ចុប្បន្នកំពុងផ្តល់ជូននូវម៉ូដែល GP700 ដ៏ទាក់ទាញ ដើម្បីផ្គូផ្គងជាមួយម៉ាស៊ីន 3 ស៊ីឡាំង (inline-three) កម្លាំង 2,458cc របស់ Triumph។
Front view of Triumph Rocket 3 with a Watsonian sidecar
Watsonian បានបញ្ជាក់ថា ឈុតថ្មីនេះត្រូវបាន "រចនាឡើងដើម្បីទ្រទ្រង់កម្លាំងបង្វិលរហូត ដល់ 163 lb-ft" (221Nm) ហើយបានបន្តទៀតថា ឈុតនេះ "មានបំពាក់នូវគ្រោងឆ្អឹងរង (subframe) ដែលផលិតឡើងយ៉ាងសម្រិតសម្រាំង ដែលបង្កើតជាចំណុចភ្ជាប់សម្រាប់ដៃ ទម្រផ្នែកខាងក្រោមចេញពីរ៉ឺម៉កចំហៀង"។ចំណុចទាំងនេះត្រូវតែដាក់ឱ្យចំទីតាំងតាមរូបរាងត្រីកោណយ៉ាងសុក្រិត នៅពេលភ្ជាប់រ៉ឺម៉កចំហៀងទៅនឹងម៉ូតូ ដើម្បីធានាថាវាស្ថិតនៅជាប់ល្អ និងធ្វើឱ្យម៉ូតូរក្សាការគ្រប់គ្រងបានត្រឹមត្រូវ។គ្រោងឆ្អឹងរងនេះអនុញ្ញាតឱ្យអ្នកតម្លើងរៀបចំរ៉ឺម៉កចំហៀងទៅតាមកម្រិត Axle lead ដែលបានណែនាំ (មានន័យថាជាចម្ងាយដែលដង កង់រ៉ឺម៉កចំហៀងស្ថិតនៅខាងមុខអ័ក្សកង់ក្រោយរបស់ម៉ូតូ)។
ឈុតថ្មីនេះត្រូវបានផលិតឡើងដោយ Watsonian នៅរោងចក្រក្នុងតំបន់ Cotswold ដែលគ្រោងឆ្អឹងរងប្រភេទដែកថែបត្រូវបានបាញ់ថ្នាំម្សៅ (powder-coated) ដើម្បីពង្រឹងភាពធន់។ វាក៏មកជាមួយនូវដង្កៀបចាប់ (clamps) និងគ្រឿងភ្ជាប់ធុនធ្ងន់ជាពិសេសផងដែរ។ Watsonian ឱ្យដឹងថា ឈុតដំឡើងថ្មីនេះមានតម្លៃលក់រាយ (RRP) 3,105 ដុល្លាអាមេរិក (រួមបញ្ចូលទាំងពន្ធ VAT)។វាស័ក្តិសមសម្រាប់រ៉ឺម៉កចំហៀងជាច្រើនប្រភេទដែលប្រើប្រាស់គ្រោងឆ្អឹងប្រភេទ Perimeter frame របស់ប្រេនមួយនេះ។
Rear of the Watsonian GP700 stealth sidecar
ចំពោះម៉ូដែល Rocket 3 ដែលបង្ហាញក្នុងរូបភាពខាងលើ គឺបំពាក់ជាមួយ Watsonian GP700 ដែលមានរ៉ឺម៉កចំហៀងរាងធំទូលាយ ក្នុងតម្លៃ 11,033 ដុល្លាអាមេរិក។ នេះគឺជាជម្រើសប្រភេទ Stealth របស់ក្រុមហ៊ុនអង់គ្លេសមួយនេះ ដែលរួមមាន "របាំងភក់បែប Bobber, កញ្ចក់ការពារខ្យល់ពណ៌ខ្មៅទាបបំផុត, ការតុបតែងរ៉ឺម៉កពណ៌ខ្មៅ, ស្លាកសញ្ញា ផ្នែកខាងមុខ, យាន់កង់ និងគម្របដុំកង់"។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
