Admin, 11 February 2026
រថយន្ត Xpeng GX ដែលជាប្រភេទ Full-size Crossover បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់ នៅក្នុងប្រទេសចិន ដោយបង្ហើបឱ្យឃើញនូវជម្រើសម៉ាស៊ីនអគ្គិសនីសុទ្ធ (BEV) និងប្រភេទ ប្រើម៉ាស៊ីនជំនួយ (EREV)។ រថយន្តនេះមានប្រវែងដល់ទៅ 5.3 ម៉ែត្រ, កម្លាំងអតិបរមា 430 គីឡូវ៉ាត់ (577 សេះ) និងបំពាក់ប្រព័ន្ធជំនួយការបើកបរដែលអាចឈានទៅដល់កម្រិត L4 ជាមួយកម្លាំងគណនាដល់ទៅ 3,000 TOPS។ ចំពោះប្រភេទ EREV វាអាចបើកបរបាន ចម្ងាយ 320 គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។
Xpeng GX គឺជារថយន្ត Full-size Crossover ដំបូងគេរបស់ម៉ាកនេះ ដែលមានរូបរាង ខាងក្រៅស្រដៀងទៅនឹងរថយន្ត Range Rover។ រថយន្ត SUV នេះប្រើប្រាស់ដៃទ្វារបែប លាក់ខ្លួន និងមានរន្ធបឺតខ្យល់ (Active air intake)នៅផ្នែកខាងមុខ។ Pillarsរថយន្តពណ៌ខ្មៅ ដែលធ្វើអោយដំបូលមើលទៅបែបអណ្តែត (Floating roof) ខណៈដែលចង្កៀងមុខត្រូវបានរចនាជាពីរជាន់ ដោយចង្កៀងធំ(headlamp)ស្ថិតនៅកាងក្រោមខាងមុខរថយន្ត។
The Xpeng GX BEV
វិមាត្រ និងទម្ងន់៖
- វិមាត្រតួខ្លួន៖ បណ្តោយប្រវែង 5,265mm, ទទឹងប្រវែង 1,999mm និងកម្ពស់ 1,800mm
- ចម្ងាយពីកង់មុខទៅកង់ក្រោយ៖ ប្រវែង 3,115mm
- យាន់កង់៖ មានជម្រើស 21 ឬ 22 អ៊ីញ អាស្រ័យលើប្រភេទម៉ូដែល។
- ចំណុះផ្ទុកអ្នកដំណើរ៖ មានចំនួន 6 កៅអី (ប្លង់ 2+2+2) និងមានទ្វារក្រោយ បំបែកជា ពីរ (Split tailgate) ដូចទៅនឹង Range Rover ដែរ។
- ទម្ងន់រថយន្ត៖ ចន្លោះពី 2,690 ដល់ 2,890 គីឡូក្រាម។
The Xpeng GX BEV
ជម្រើសកម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា
រថយន្ត Xpeng GX មានជម្រើសប្រព័ន្ធកម្លាំងម៉ាស៊ីនចំនួនពីរ៖
1. ប្រភេទអគ្គិសនីសុទ្ធ (BEV):
- ម៉ូដែលប៉ុងក្រោយ (RWD): ប្រើម៉ូទ័រទោលកម្លាំង 270 គីឡូវ៉ាត់ (362 សេះ) ជាមួយអាគុយប្រភេទ LFP របស់ក្រុមហ៊ុន CALB។ ល្បឿនអតិបរមាគឺ 200 គីឡូម៉ែត្រ/ម៉ោង។
- ម៉ូដែលប៉ុងពីរ (AWD): បន្ថែមម៉ូទ័រខាងមុខកម្លាំង 160 គីឡូវ៉ាត់ ធ្វើឱ្យកម្លាំងសរុប កើនដល់ 430 គីឡូវ៉ាត់ (577 សេះ)។ វាប្រើប្រាស់អាគុយប្រភេទ Ternary NMC របស់ CALB និងមានល្បឿនអតិបរមា 200 គីឡូម៉ែត្រ/ម៉ោង។
The Xpeng GX EREV. Credit: MIIT
2. ប្រភេទប្រើម៉ាស៊ីនជំនួយ (EREV):
- ប្រើម៉ាស៊ីនសាំង Turbo ចំណុះ 1.5 លីត្រ កម្លាំង 110 គីឡូវ៉ាត់ (148 សេះ) ជាម៉ាស៊ីនជំនួយសម្រាប់បង្កើតថាមពលអគ្គិសនី (មិនបញ្ជូនកម្លាំងទៅកង់ឡើយ)។
- ម៉ូដែលនេះមានតែប្រភេទប៉ុងពីរ (AWD) ប៉ុណ្ណោះ ដែលប្រើម៉ូទ័រអគ្គិសនីមុខ-ក្រោយ ផ្តល់កម្លាំងសរុប 370 គីឡូវ៉ាត់ (496 សេះ)។
- អាគុយប្រភេទ LFP ទំហំ 63.3 គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរដោយ អគ្គិសនីសុទ្ធ បាន 320 គីឡូម៉ែត្រ។
The Xpeng GX EREV. Credit: MIIT
បច្ចេកវិទ្យាឆ្លាតវៃ៖ តំណាងក្រុមហ៊ុន Xpeng បានបញ្ជាក់ថា រថយន្ត GX នឹងបំពាក់បន្ទះ ឈីប Turing AI ចំនួន 4 គ្រាប់ ដែលមានកម្លាំងគណនាសរុបលើសពី 3,000 TOPS (ទ្រីលានប្រតិបត្តិការក្នុងមួយវិនាទី)។ Xpeng អះអាងថា រថយន្តនេះមានសមត្ថភាព អាចបើកបរដោយស្វ័យប្រវត្តិកម្រិតទី 4 (L4 autonomous driving)។
រថយន្ត Xpeng GX នឹងឈានជើងចូលទីផ្សារក្នុងឆ្នាំនេះ ជាមួយនឹងកម្រិតតម្លៃចន្លោះ ប្រហែល 57,650 ដល់ 72,070 ដុល្លារអាមេរិក៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
