Admin, 21 March 2026
យោងតាមសារព័ត៌មាន IThome ក្រុមហ៊ុន XPeng បានចាប់ផ្តើមការផលិតទ្រង់ទ្រាយ ធំជាសកលសម្រាប់ម៉ូដែល GX ដែលជារថយន្ត SUV ខ្នាតធំ (Full-size) 6 កៅអី បំពាក់ ដោយប្រព័ន្ធបញ្ជាចង្កូតតាមខ្សែជំនាន់ថ្មីរបស់ក្រុមហ៊ុន Bosch។ ប្រព័ន្ធនេះគាំទ្រដល់ការបើកបរស្វ័យប្រវត្តិកម្រិត L4 និងរួមបញ្ចូលមុខងារជាង 100ដែលនេះ គឺជាការដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនូវប្រព័ន្ធចង្កូតបញ្ជាតាមខ្សែសមត្ថភាព L4 នៅក្នុង រថយន្តដែលមានតម្លៃទាបជាង 72,463ដុល្លារអាមេរិក។
ទិដ្ឋភាពទូទៅផ្នែកបច្ចេកទេស
XPeng GX ដំណើរការដោយប្រព័ន្ធបើកបរវិសមភាគីឆ្លាតវៃ (Intelligent All-wheel-drive) ម៉ូទ័រភ្លោះ ដោយប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនី 800V mixed-silicon-carbide របស់ XPeng។ ប្រព័ន្ធនេះផ្តល់នូវកម្លាំងបញ្ចេញអតិបរមា 430 គីឡូវ៉ាត់ (kW), កម្លាំងរមួលអតិបរមា 695ញូតុនម៉ែត្រ (N·m) និងកម្លាំងសរុប 585 សេះ (Ps)។ វាមានសមត្ថភាពបញ្ជា ចង្កូត តាមខ្សែទាំងកង់មុខ និងកង់ក្រោយ ដែលជួយបង្កើនភាពងាយស្រួលក្នុងការបញ្ជា និង បត់បែនសម្រាប់រថយន្តដែលមានទំហំធំបែបនេះ។ platform អាគុយ AI 800V របស់វា គាំទ្រការសាកភ្លើងល្បឿនលឿនខ្លាំងកម្រិត 5C។ ទោះជាយ៉ាងណាក៏ដោយ ទំហំអាគុយ, ល្បឿនអតិបរមា, ការស្ទុះពី 0-100 គីឡូម៉ែត្រ/ម៉ោង និងចម្ងាយបើកបរ មិនទាន់ត្រូវបាន បង្ហាញឱ្យដឹងនៅឡើយទេ។
លក្ខណៈសម្បត្តិផលិតផល
រថយន្ត SUV នេះមានបណ្តោយប្រវែង 5,265mm, ទទឹង 1,999mm និងកម្ពស់ 1,800mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ 3,115mm ដែលធ្វើឱ្យវាក្លាយជារថយន្ត SUV កៅអី 6 ដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន។ ផ្នែកខាងក្នុងមានការរៀបចំកៅអី 6 ជួរយ៉ាងមានរបៀប។ កង់ស្តង់ដារមានទំហំ 22 អ៊ីញ ហើយក៏មានជម្រើសកង់ទំហំ 21 អ៊ីញ បែបស្ព័រ ឬបែបកាត់ បន្ថយកម្លាំងទប់ខ្យល់ផងដែរ។ Platform 800V នេះក៏អាចគាំទ្រជាមួយសេនស័រ L4 និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធកុំព្យូទ័រ ADAS របស់ XPeng នាពេលអនាគត។
បរិបទឧស្សាហកម្ម និងទីផ្សារ
XPeng GX ដែលដំបូងឡើយមានឈ្មោះកូដថា G01 ត្រូវបានបង្ហាញរូបភាពផ្លូវការ ដំបូង ដោយមានការរចនាស្រដៀងទៅនឹងរថយន្ត Range Rover។ ការអភិវឌ្ឍន៍របស់ វាមានទាំង ប្រភេទអគ្គិសនីសុទ្ធ (BEV) និងប្រភេទប្រើម៉ាស៊ីនសាំងជំនួយ (Extended-range)។
XPeng ដាក់ទីតាំងម៉ូដែល GX ដើម្បីប្រកួតប្រជែងជាមួយរថយន្ត SUV កម្រិតខ្ពស់ ដទៃ ទៀតដូចជា Li Auto L9, Aito M9, Zeekr 9X និង Denza N9។ XPeng គ្រោងនឹងដាក់ លក់ GX នៅខែមេសា ឬឧសភា ឆ្នាំ 2026 នេះ។ កិច្ចសហការជាមួយក្រុមហ៊ុន Bosch បង្ហាញពីការ ជំរុញនវានុវត្តន៍តាមរយៈអ្នកផ្គត់ផ្គង់ ដែលអនុញ្ញាតឱ្យមានការដាក់បញ្ចូលប្រព័ន្ធ ចង្កូតបញ្ជា តាមខ្សែសមត្ថភាព L4 ទៅក្នុងរថយន្តផលិតទ្រង់ទ្រាយធំដែលមានតម្លៃក្រោម 7,2460 ដុល្លាអាមេរិក៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
