Admin, 23 January 2026

               ភ្នំពេញ — Yamaha Cambodia បានប្រកាសដាក់បង្ហាញជាផ្លូវការនូវ Yamaha Fazzio ម៉ូតូស្កូត័រជំនាន់ថ្មី ដែលរួមបញ្ចូលគ្នារវាងរចនាបថសម័យថ្មី ភាពទាន់សម័យ និងបច្ចេកវិទ្យា​ឆ្លាតវៃ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់សម័យថ្មី ជាពិសេសយុវវ័យ និងអ្នករស់នៅ​ទីក្រុង។​ Yamaha Fazzio ត្រូវបានរចនាឡើងដោយផ្តោតលើភាពងាយស្រួល និងភាពឆ្លាតវៃ​ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដោយបំពាក់នូវ ប្រព័ន្ធ Smart Key System ដែលជួយបង្កើន​សុវត្ថិភាព និងភាពងាយស្រួលក្នុងការបើកបរ ដោយមិនចាំបាច់ប្រើសោធម្មតា។


បន្ថែមពីនេះ ម៉ូតូស្កូត័រនេះក៏មាន អេក្រង់ Full Digital Meter ដែលបង្ហាញព័ត៌មានច្បាស់លាស់ ទាន់សម័យ និងងាយស្រួលសម្រាប់អ្នកបើកបរក្នុងការត្រួតពិនិត្យស្ថានភាពម៉ូតូពេល​ធ្វើ​ដំណើរ។ផ្នែករចនាបថ Yamaha Fazzio បង្ហាញពីស្ទីល Classy & Modern មានពណ៌​ជាច្រើនជម្រើស (“Color Up Your Life”) ដែលអាចបំពេញអត្តសញ្ញាណ និងរសជាតិនៃអ្នក​ប្រើប្រាស់នីមួយៗ។ រូបរាងស្អាត ប្លែក និងទាន់សម័យ ធ្វើឲ្យ Fazzio ក្លាយជាជម្រើសដ៏​ទាក់ទាញ​សម្រាប់ការបើកបរក្នុងទីក្រុង។


Yamaha Cambodia បញ្ជាក់ថា Yamaha Fazzio គឺជាម៉ូតូស្កូត័រដែលសមស្របសម្រាប់អ្នក​ដែលស្វែងរកភាពទំនើប ភាពឆ្លាតវៃ និងភាពងាយស្រួល ក្នុងជីវិតប្រចាំថ្ងៃ ជាមួយនឹង​គុណភាព និងស្តង់ដារដែល Yamaha បានទទួលស្គាល់ជាសកល។ អតិថិជនអាចអញ្ជើញទៅ​ទស្សនា និងទទួល​ព័ត៌មានបន្ថែមអំពី Yamaha Fazzio នៅតាមហាងលក់ Yamaha ទូទាំងប្រទេស ឬតាមបណ្តាញផ្លូវការរបស់ Yamaha Cambodia៕


ប្រភព៖ Arena Cambodia Auto

ប្រែសំរួល៖ AC Motors