Admin, 19 October 2026
ជិតពីរសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Suzuki បានដាក់បង្ហាញម៉ូឌែល GSX-8TT ជាមួយជម្រើសពណ៌ថ្មីគឺ Candy Daring Red ។ក្រុមហ៊ុន Yamaha ក៏បានបញ្ចេញម៉ូឌែលថ្មីស្រឡាងនៅះគឺ Yamaha XSR900 ដែលតួខ្លួនរបស់បំពាក់មកជាមួយនឹងជម្រើសពណ៌ដ៏ទាក់ទាញគឺ Neon White ផងដែរ។
ម៉ូឌែល XSR900 ដែលស្ថិតនៅក្នុងត្រកូល Sport Heritage របស់ Yamaha ក៏មានជម្រើសពណ៌ Midnight Black ផងដែរ។
ជម្រើសពណ៌ថ្មីនេះ មានភាពទាក់ទាញ ជាមួយស្ទីលរចនាហើយក៏ជាពណ៌គូរប្រកួតប្រជែងជាមួយនឹងពណ៌ Candy Daring Red របស់ Suzuki GSX-8TT យ៉ាងពេញទំហឹងផងដែរ។ ប៉ុន្តែម៉ូតូ Naked ស្ទីលបុរាណ (retro-styled) មួយនេះ គឺរូបរាងស្រដៀងទៅនិងម៉ូឌែល GSX-8T ច្រើនជាង។
ម៉ូឌែល GSX-8T និង 8TT របស់ Suzuki គឺបំពាក់មកជាមួយគ្រោងឆ្អឹងទំហំ 776cc ដូចគ្នានឹងម៉ូឌែល Naked 8S និងម៉ូឌែលស្ព័រ 8R ដែលពួកវាទាំងនោះមិនត្រឹមតែជាគូរប្រជែងពីទំហំកម្លាំងម៉ាស៊ីនប៉ុណ្ណោះទេ។
កម្លាំង និងលក្ខណៈបច្ចេកទេស
ម៉ូឌែលឆ្នាំ 2027 XSR900 កម្លាំងថាមពលជាមួយនិងម៉ាស៊ីន 890cc CP3 ត្រជាក់ដោយទឹកស្អំរបស់ Yamaha ដែលអះអាងថាផលិតកម្លាំងសេះបាន 87.5kW (ប្រហែល 117.3 សេះ នៅកម្រិតរង្វិលជុំ 10,000 ជុំ/នាទី។ តួលេខនេះគឺខ្លាំងជាង GSX-8T ប្រហែល 36 សេះ ដែល GSX-8T ផលិតកម្លាំងបាន 61kW (81.8 សេះ) នៅកម្រិតរង្វិលជុំ 8,500 ជុំ/នាទីរបស់ Suzuki។
XSR900 មានកម្លាំងរមួលបានច្រើនជាងផងដែរគឺ 68.5 lb-ft (93 ញូតុនម៉ែត្រ) ប្រៀបធៀបទៅនឹង 58 lb-ft ពីម៉ូឌែល 8T និង 8TT របស់ Suzuki GSX។
នៅក្នុងគ្រឿងបំពាក់មេកានិច (hardware) ម៉ូឌែល XSR900 នៅតែរក្សាទុកដូចគ្នានឹងម៉ូឌែលមុន ៗ។ ធាតុផ្សំផ្សេងទៀតនៃម៉ូតូ រួមមាន៖
- ចំណុះធុងសាំង៖ 14 លីត្រ (14 litres)
- កម្ពស់កែប៖ 810 មីលីម៉ែត្រ (810mm)
- ទម្ងន់សរុប (wet weight)៖ 193 គីឡូក្រាម (193kg) - រាប់បញ្ចូលទាំងប្រេង និងសារធាតុរាវទាំងអស់
ចំណុចខុសគ្នាតែមួយគត់ធៀបនឹងម៉ូឌែលមុន គឺជម្រើសពណ៌ថ្មី Neon White មកជំនួសពណ៌ Legend Red។ Yamaha និយាយថា ពណ៌ថ្មីនេះទទួលបានការបំផុសគំនិតចេញពីម៉ូឌែល YZF750R នាពាក់កណ្តាលទសវត្សរ៍ឆ្នាំ 90។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
