Admin, 07 April 2026

រថយន្តអគ្គិសនីប្រភេទ Shooting Brake ម៉ូដែល Zeekr 7 GT និងរថយន្តប្រភេទ Sedan ម៉ូដែល Zeekr 007 បានចាប់ផ្ដើមការលក់មុននៅក្នុងប្រទេសចិនហើយ។ ម៉ូដែលទាំងពីរនេះមាន 3 ជម្រើសសម្រាប់អតិថិជនកក់ទុក ដោយបំពាក់នូវប្រព័ន្ធជំនួយការបើកបរ G-Pilot H7 ចុងក្រោយបង្អស់ អាចរត់បានចម្ងាយរហូតដល់ 905 គីឡូម៉ែត្រ និងមានកម្លាំងរហូតដល់ 784 សេះ សម្រាប់ប្រភេទប៉ុងពីរ (AWD)

កាលពីថ្ងៃទី 2 ខែមេសា ថ្នាក់ដឹកនាំ Zeekr បានប្រកាសពីការចាប់ផ្ដើមបើកលក់មុនសម្រាប់ស្រឡាយរថយន្តស៊េរី 7 (7-series) របស់ខ្លួន។ អតិថិជនអាចកក់ទុកក្នុងតម្លៃ 290 ដុល្លារហើយអ្នកដែលបញ្ជាទិញមុនការដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី 10 ខែមេសា នឹងទទួលបានការបញ្ចុះតម្លៃចុងក្រោយចំនួន 1,000 ដុល្លារ។The updated Zeekr 7 GT. Credit: Zeekr

រថយន្តទាំងពីរនេះបង្កើតឡើងនៅលើស្ថាបត្យកម្ម PMA2+ និងប្រើប្រាស់ប្រព័ន្ធភ្លើងតង់ស្យុងខ្ពស់ 900 វ៉ុល។ ការអាប់ដេតដ៏សំខាន់គឺប្រព័ន្ធ G-Pilot H7 ដែលរួមមានសេនស័រ LiDAR និងបន្ទះឈីប Nvidia Drive Thor-U ដែលមានសមត្ថភាពគណនាដល់ទៅ 700 TOPS

កម្រិតជម្រើស (Trim levels) នៃរថយន្តស៊េរី 7 ថ្មី

1. ប្រភេទ 75 kWh RWD Max (កម្រិតដំបូង):

  • កម្លាំង: ប្រើម៉ូទ័រក្រោយមួយ កម្លាំង 370 គីឡូវ៉ាត់ (496 សេះ)
  • អាគុយ: ប្រភេទ LFP ទំហំ 75 kWh គាំទ្របច្ចេកវិទ្យាសាក 5.5C (សាកពី 10% ទៅ 80%ក្នុងពេល 10.5 នាទី)។
  • សមត្ថភាព: Zeekr 007 ស្ទុះពី 0-100 គីឡូម៉ែត្រ/ម៉ោង ក្នុងពេល 4.8 វិនាទី (រត់បាន 715 គីឡូម៉ែត្រ)។ ចំណែក Zeekr 7 GT ស្ទុះក្នុងពេល 5 វិនាទី (រត់បាន 702គីឡូម៉ែត្រ)។

The updated Zeekr 007 sedan

2. ប្រភេទ 103 kWh RWD Max (កម្រិតកណ្តាល):

  • អាគុយ: ប្រើអាគុយប្រភេទ NMC ទំហំ 103 kWh គាំទ្របច្ចេកវិទ្យាសាក 6C (សាកពី 10% ទៅ 80% ក្នុងពេល 10 នាទី)។
  • សមត្ថភាព: Zeekr 007 អាចរត់បានចម្ងាយរហូតដល់ 905 គីឡូម៉ែត្រ (CLTC) និងស្ទុះក្នុងពេល 4.6 វិនាទី។ ចំណែក Zeekr 7 GT រត់បាន 880 គីឡូម៉ែត្រ និងស្ទុះក្នុងពេល 4.8 វិនាទី។

3. ប្រភេទ 103 kWh AWD Ultra (កម្រិតកំពូល):

  • កម្លាំង: បំពាក់ម៉ូទ័រភ្លោះកម្លាំង 585 គីឡូវ៉ាត់ (784 សេះ)
  • សមត្ថភាព: Zeekr 007 ស្ទុះពី 0-100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 2.73 វិនាទី (រត់បាន 800 គីឡូម៉ែត្រ)។ ចំណែក Zeekr 7 GT ស្ទុះក្នុងពេល 2.85វិនាទី (រត់បាន 760 គីឡូម៉ែត្រ)។ កម្រិតនេះក៏មានបន្ថែមនូវចង្កៀងមុខឆ្លាតវៃនិងបូមខ្យល់ផងដែរ។


Updated Zeekr 7 GT and Zeekr 007

ជម្រើសកញ្ចប់តុបតែង FR-Line

ម៉ូដែលអាប់ដេតទាំងនេះ ក៏អាចបន្ថែមនូវកញ្ចប់ FR-Line ដែលរួមមាន ការតុបតែងពណ៌ខាងក្នុងពិសេស, កៅអីបែបស្ព័រដែលស្ទប់ចង្កេះបានល្អ, ចង្កូតបែបស្ព័រ និងយ៉ាន់កង់ទំហំ 20 អ៊ីញ ជាមួយដង្កៀបហ្វ្រាំងពណ៌ទឹកក្រូច 4 ពីស្តុង។ តម្លៃសម្រាប់កញ្ចប់បន្ថែមនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ប្រភព៖ China

ប្រែសំរួល៖ Chea SokNang (AC Auto)