Admin, 06 November 2026

             ក្រុមហ៊ុន Zeekr កំពុងសិក្សាស្រាវជ្រាវលើរថយន្តប្រភេទ SUV ប្រណីតរបស់ខ្លួនប្រភេទ​រថយន្ត off-road រូបរាងប្រអប់ ដែលត្រូវ បានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយ Mercedes-Benz G-Class​។ ម៉ាកយីហោមួយនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ Geely​ហើយត្រូវបានផ្ទៀងផ្ទាត់បច្ចេកទេសជាមួយក្រុមហ៊ុនផ្គត់ផ្គង់ធំៗរួចហើយ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន Future Car Daily កាលពីថ្ងៃទី 4 ខែវិច្ឆិកា​2026។ គម្រោងនេះ គឺស្ថិតនៅក្នុងការសិក្សាជាបឋម ដោយមិនទាន់មានការអនុម័តជាផ្លូវការផ្ទៃក្នុងនៅឡើយទេ ជាមួយនឹងការផលិតក្នុងបរិមាណដ៏ច្រើន (mass production) ត្រូវ បានកំណត់គោលដៅបណ្តោះអាសន្នសម្រាប់ឆ្នាំ 2028-2029។ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនត្រូវបានគេរាយការណ៍ថានេះគឺជាការប្រៀបធៀបស្តង់ដារជាមួយ Mercedes-Benz G-Class (Mercedes-Benz G-Class benchmark project)។

រចនាសម្ព័ន្ធតួខ្លួន Unibody និងប្រព័ន្ធបើកបរម៉ូទ័រពហុចំណុច

ការខុសប្លែកពីរថយន្ត off-road Classic ដែលជាទូទៅប្រើប្រាស់រចនាសម្ព័ន្ធគ្រោងឆ្អឹងដាច់ដោយឡែក (body-on-frame) ម៉ូដែលដែលបានស្នើឡើងរបស់ Zeekr ត្រូវគេបានរាយការណ៍ថា កំពុងតែត្រូវ បានអភិវឌ្ឍជុំវិញរចនាសម្ព័ន្ធតួខ្លួនជាប់គ្នា (unibody) ឬរចនាសម្ព័ន្ធ semi-integral។​នេះគឺជាគំនិតច្នៃប្រឌិត រួមផ្សំនូវម៉ូទ័រអគ្គិសនីបញ្ជាដោយឯករាជ្យ, ប្រព័ន្ធបូមខ្យល់មានចលនាវែង (long-travel air suspension) និងមុខងារសង្គ្រោះយានយន្តផ្អែកលើកម្មវិធី (software-based vehicle recovery functions)។ វិធីសាស្ត្រនេះ នឹងពឹងផ្អែកលើការបែងចែកកម្លាំងរមួលអេឡិចត្រូនិក និងការគ្របគ្រងប្រព័ន្ធបូម ជំនួសឱ្យបរិក្ខារ off-road បែបមេកានិចប្រពៃណី។​ស្ថាបត្យកម្មតួខ្លួន ត្រូវការភាពធន់នឹងបន្ទុកបង្វិល (torsional loads) នៅលើទីលានមិនស្មើគ្នា ខណៈពេលដែលវាអាចការពារអាគុយ និងគ្រោងឆ្អឹងខាងក្រោម។

Zeekr មានបទពិសោធន៍រួចជាស្រេច ជាមួយម៉ូទ័រអគ្គិសនីបញ្ជាដោយឯករាជ្យ តាមរយៈរថយន្តម៉ូទ័រ4 របស់ម៉ូដែល Zeekr 001 FR។ ប្រព័ន្ធបើកបររបស់វា ប្រើប្រាស់ម៉ូទ័រ Silicon-carbide និងការគ្រប់គ្រងទិសដៅកម្លាំងរមួល (torque-vectoring control) ដើម្បីបែងចែកថាមពលរវាងកង់នីមួយៗ ដោយរាប់បញ្ចូលទាំងការបត់រង្វង់មូលដូចរថក្រោះ (tank turns)។ ការយកទៅអនុវត្តលើរថយន្ត off-road នឹងទាមទារការកំណត់អោយមានកម្រិត (calibration) ខុសប្លែកពីមុន ដោយផ្តល់អាទិភាពលើកម្លាំង low-speed traction, បន្ទុកថេរ និងការគ្រប់គ្រងលើផ្ទៃកង់មិនស្មើគ្នា ជំនួសឱ្យសមត្ថភាពល្បឿនផងដែរ។

បច្ចេកវិទ្យារថយន្ត SUV Hybrid របស់ Zeekr ផ្តល់នូវចំណុចចាប់ផ្តើមប្រកបដោយសក្តានុពល

រថយន្ត SUV ខ្នាតធំនាពេលថ្មីៗនេះរបស់ Zeekr ផ្តល់នូវចំណុចចាប់ផ្តើមដែលអាចទៅរួច សម្រាប់ប្រព័ន្ធថាមពលរបស់រថយន្ត off-road នេះ។ ទាំងម៉ូដែល Zeekr 9X និង Zeekr 8X សុទ្ធតែប្រើប្រាស់ស្ថាបត្យកម្ម Plug-in Hybrid 900V ខណៈដែលម៉ូដែល Zeekr 8X ដែលផ្តោតលើសមត្ថភាព អាចបង្កើតកម្លាំងបានរហូតដល់ 1,030 kW នៅក្នុងទម្រង់ទិន្នផលខ្ពស់បំផុតរបស់វា។​ ប្រព័ន្ធ Plug-in Hybrid អាចផ្តល់នូវភាពបត់បែនកាន់តែធំទូលាយ សម្រាប់ការធ្វើដំណើរ off-road បានរយៈចម្ងាយឆ្ងាយ ដែលហេដ្ឋារចនាសម្ព័ន្ធសាកភ្លើងនៅមានកម្រិតនៅឡើយ ទោះជាយ៉ាងណាក៏ដោយ ការកំណត់ទម្រង់ប្រព័ន្ធថាមពលនៃម៉ូដែលថ្មីនេះ នៅតែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)