Admin, 1 hour ago

            ម៉ូឌែល CFMoto V4 SR-RR ម៉ូតូ CFMoto V4 SR-RR បំបែកកំណត់ត្រាល្បឿនលឿនបំផុតថ្មីរបស់ប្រទេសចិនគឺជាម៉ូតូដ៏លេចធ្លោបំផុតមួយនៅក្នុងពិព័រណ៍ EICMA ទីក្រុង Milan កាលពីខែវិច្ឆិកាកន្លងទៅ នៅពេលដែលវាត្រូវបានគេដាក់បង្ហាញក្នុងទម្រង់ជាម៉ូតូគំរូដើម (prototype) ដែលជិតឈានដល់ដំណាក់កាលផលិត។ នាពេលនេះ ខណៈពេលដែលវាកាន់តែខិតជិតដល់ការដាក់លក់ក្នុងហាង ម៉ូតូនេះបានបង្កើតព្រំដែនប្រកួតប្រជែងថ្មីមួយ ដោយរត់បានល្បឿនអតិបរមារហូតដល់ 315 គីឡូក្រាម/ម៉ោង ក្នុងអំឡុងពេលធ្វើតេស្ត។

វីដេអូនៃការធ្វើតេស្តរបស់ CFMoto បានបង្ហើបថា ម៉ាកយីហោរបស់ចិនមួយនេះក៏អាចនឹងអនុវត្តតាមកម្រិតកំណត់ល្បឿន 299 គីឡូម៉ែត្រ /ម៉ោង សម្រាប់ម៉ូតូដែលផលិតចេញលក់ពិតប្រាកដផងដែរ។ នៅក្នុងវីដេអូ កុងទ័រល្បឿនបានបឈ្ឈប់ការកើនឡើងត្រឹម 299 km/h (185.79 ម៉ាយល៍/ម៉ោង) ខណៈពេលដែលជុំម៉ាស៊ីន (revs) បន្តកើនឡើង ហើយអេក្រង់កត់ត្រាទិន្នន័យដែលបំពាក់លើធុងសាំងបានបង្ហាញតួលេខលើសពី 316 km/h មុនពេលអ្នកជិះបន្ថយហ្គាស។ CFMoto បានឱ្យដឹងថា នៅពេលដែលទិន្នន័យទាំងអស់ត្រូវបានវាយតម្លៃ ល្បឿនអតិបរមាពិតប្រាកដគឺ 315.82 គីឡូម៉ែត្រ/ម៉ោង ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសទីបួនប៉ុណ្ណោះនៅលើពិភពលោក ដែលអាចផលិតម៉ូតូមានសមត្ថភាពរត់ល្បឿនលើសពី 300 គីឡូម៉ែត្រ/ម៉ោង បាន។ ការអះអាងនេះប្រហែលជាសំដៅលើតែម៉ូតូដែលផលិតចេញលក់លើទីផ្សារ (production bikes) ប៉ុណ្ណោះ ដែលប្រទេសបីទៀតនោះគឺ ជប៉ុន អាល្លឺម៉ង់ និងអ៊ីតាលី។

CFMoto អះអាងថា V4 SR-RR អាចបង្វិលជុំម៉ាស៊ីនបានរហូតដល់ 15,000 ជុំ/នាទី (rpm) ហើយទោះបីជាពិបាកមើលតួលេខក្នុងវីដេអូក៏ដោយ វាច្បាស់ណាស់ថាអ្នកជិះបានប្រើប្រាស់ជុំម៉ាស៊ីនអតិបរមានៅគ្រប់វគ្គលេខទាំងអស់។ ម៉ូតូនេះរត់កាត់ល្បឿន 160.93 គីឡូម៉ែត្រ /ម៉ោង នៅក្នុងលេខ 1 ដោយកង់មុខហោះផុតពីដី បន្ទាប់ពីចាប់ផ្តើមចេញដំណើរបានត្រឹមតែ 3 វិនាទីប៉ុណ្ណោះ។ ការប្តូរទៅលេខ 3 កើតឡើងក្នុងល្បឿនប្រហែល 193.12 គីឡូម៉ែត្រ /ម៉ោង, លេខ 4 នៅ 217.26 គីឡូម៉ែត្រ /ម៉ោង, លេខ 5 នៅ 241.40 គីឡូម៉ែត្រ /ម៉ោង និងលេខ 6 នៅ 273.58 គីឡូម៉ែត្រ /ម៉ោង។

កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យាសុវត្ថិភាព ល្បឿនអតិបរមានេះ សបញ្ជាក់ថាការអះអាងរបស់ CFMoto ដែលថា V4 SR-RR ផលិតកម្លាំងបានលើសពី 210 សេះ (hp) ចេញពីម៉ាស៊ីន 997cc ប្រភេទ V-4 មុំ 90 ដឺក្រេ គឺមិនមែនជាការនិយាយបំប៉ោងនោះទេ។ ព័ត៌មានលម្អិតចុងក្រោយមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែម៉ូឌែល "SR double-R" នេះត្រូវបានគេនិយាយថាមានទម្ងន់ស្ងួតត្រឹមតែ 180គីឡូក្រាម ប៉ុណ្ណោះ និងបំពាក់នូវកញ្ចប់ប្រព័ន្ធអេឡិចត្រូនិកទំនើបៗ រួមមាន៖

ប្រព័ន្ធវាស់ស្ទង់លំនឹង IMU 6 អ័ក្ស

ប្រព័ន្ធហ្វ្រាំង Cornering ABS និងប្រព័ន្ធហ្វ្រាំងរួមបញ្ចូលគ្នា (combined braking)

ប្រព័ន្ធចូលលេខលឿនពីរកម្រិត (Bidirectional quickshifter)

ប្រព័ន្ធជំនួយពេលឡើងទួល (Hill hold control), ប្រព័ន្ធត្រួតពិនិត្យការអូសទាញ (Traction control) និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ (Cruise control)

ប្រព័ន្ធស្លាបខ្យល់អូតូ (Active Aerodynamics) និងការវិនិយោគ R&D អ្វីដែលសំខាន់ជាងនេះទៅទៀត CFMoto បានបញ្ជាក់ថា ប្រព័ន្ធ Aerodynamic ឆ្លាតវៃ (Active aerodynamic system) ដែលធ្លាប់បានឃើញនៅលើម៉ូតូគំរូក្នុងពិព័រណ៍ EICMA—ដែលស្លាបខ្យល់ (winglets) ខាងមុខខ្នាតធំអាចផ្លាស់ទីដោយឯករាជ្យនឹងត្រូវរាប់បញ្ចូលនៅក្នុងកំណែទម្រង់ផលិតផលផ្លូវការ។ ក្រុមហ៊ុនបានឱ្យដឹងថា ប្រព័ន្ធនេះកាត់បន្ថយការទប់ខ្យល់បាន 12% ក្នុងអំឡុងពេលបង្កើនល្បឿន និងបង្កើនកម្លាំងសង្កត់ខាងមុខ (downforce) បាន 45% នៅក្នុងល្បឿនលឿន។

តួលេខធំៗផ្សេងទៀតដែលបានបង្ហាញនៅក្នុងការប្រកាសរបស់ CFMoto រួមមាន៖ ក្រុមហ៊ុនបានបោះទុនវិនិយោគលើសពី 180 លានដុល្លារ (ស្មើនឹង 6.18% នៃចំណូលសរុបរបស់ខ្លួន) ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ក្នុងឆ្នាំ 2025 តែមួយប៉ុណ្ណោះ ហើយគិតត្រឹមចុងឆ្នាំនោះ ក្រុមហ៊ុនកាន់កាប់ប៉ាតង់សកម្មចំនួន 2,119 ប៉ាតង់ ដែលក្នុងនោះជាង 40 ប៉ាតង់ គឺទាក់ទងដោយផ្ទាល់ទៅនឹងម៉ាស៊ីន V-4 របស់ V4 SR-RR

លក្ខណៈបច្ចេកទេសម៉ាស៊ីនរួមមាន ការប្រើប្រាស់កង់អាល់ប្រឺកាំងបង្វិលបកច្រាស (counter-rotating crankshaft) ដូចទៅនឹងម៉ូឌែល V-4 របស់ Ducati ដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ គ្រោងឆ្អឹងរបស់វាត្រូវបានអភិវឌ្ឍឡើងដោយប្រើប្រាស់បទពិសោធន៍ដែលទទួលបានពីការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជើងឯក Moto3 និង Moto2។ ថ្មីៗនេះ CFMoto បានទិញភាគហ៊ុនចំនួន 51% នៅក្នុងក្រុមហ៊ុន Kalex ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រោងឆ្អឹងដ៏ធំបំផុតនៅក្នុងការប្រកួត Moto2

លោក Chen Zhiyong អនុប្រធានក្រុមហ៊ុន CFMoto បានមានប្រសាសន៍ថា៖

«របកគំហើញនេះកើតចេញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ CFMoto ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ដោយឯករាជ្យ ព្រមទាំងការសម្រិតសម្រាំងបច្ចេកវិទ្យាតាមរយៈព្រឹត្តិការណ៍ប្រណាំងកម្រិតពិភពលោក។ ជោគជ័យនាពេលនេះ សញ្ញាណបង្ហាញពីការផ្លាស់ប្តូររបស់ប្រទេសចិន ពីអ្នកដើរតាមផ្នែកបច្ចេកវិទ្យា ទៅជាគូប្រជែងដ៏រឹងមាំនៅក្នុងឧស្សាហកម្មម៉ូតូ។ ម៉ូឌែលថ្នាក់លីត្រ (liter-class) ដែលយើងអភិវឌ្ឍឡើងដោយផ្ទាល់ បានដណ្តើមបានទីតាំងមួយក្នុងចំណោមម៉ូតូដែលមានសមត្ថភាពខ្ពស់កំពូលៗក្នុងពិភពលោក ដែលបញ្ជាក់ថាជំនាញរបស់ចិនឥឡូវនេះកំពុងដើរតួនាទីកាន់តែជ្រៅនៅក្នុងឧស្សាហកម្មម៉ូតូសមត្ថភាពខ្ពស់សកល។ យើងមានអារម្មណ៍ថាសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ»

លទ្ធផលនៃការធ្វើតេស្តលើទីលាន ក្រោមកណ្តាប់ដៃរបស់អ្នកបើកបរធ្វើតេស្តពីររូបរបស់ CFMoto គឺលោក Du Bang និងលោក Huang Shzhao ម៉ូតូនេះបានជិះជុំវិញទីលានរាងពងក្រពើប្រវែង 8km នៅឯមជ្ឈមណ្ឌលធ្វើតេស្តយានយន្ត Shanrao ក្នុងខេត្ត Jiangxi ក្នុងល្បឿនវាស់ដោយ GPS គឺ 315.82 គីឡូម៉ែត្រ/ម៉ោង។

ដោយសារតែម៉ូតូគំរូដែលកំពុងធ្វើតេស្ត មិនទាន់ជាគំរូផ្លូវការដែលទទួលបានការអនុម័តប្រភេទយានយន្តចុងក្រោយ វានៅតែពិបាកក្នុងការប្រៀបធៀបផ្ទាល់ជាមួយម៉ូតូធំ (superbikes) គូប្រជែង ប៉ុន្តែប្រសិនបើកំណែទម្រង់សម្រាប់លក់ក្នុងហាងរបស់ V4 SR-RR អាចសម្រេចបានលទ្ធផលដូចគ្នា វានឹងឈានជើងចូលទៅកាន់កម្រិតកំពូលនៃម៉ូតូថ្នាក់លីត្រទំនើបភ្លាមៗយ៉ាងហោចណាស់ក៏ក្នុងន័យសិទ្ធិអួតអាងពីល្បឿនអតិបរមាដែរ។

ខណៈពេលដែលម៉ូតូ superbikes ភាគច្រើននាពេលបច្ចុប្បន្ននៅតែប្រកាន់ខ្ជាប់នូវ "កិច្ចព្រមព្រៀងសម្រាប់សុភាពបុរស" មានអាយុកាលជាច្រើនទសវត្សរ៍មកហើយ ដែលកំណត់ល្បឿនអតិបរមាមិនឱ្យលើសពី 315.82​ គីឡូម៉ែត្រ /ម៉ោង ផ្ទុយទៅវិញ ក្រុមហ៊ុន BMW បានដើរចេញពីកិច្ចព្រមព្រៀងនេះ៖ ម៉ូឌែល BMW M 1000 RR ត្រូវបានអនុម័តក្នុងល្បឿន 314 km/h និង S 1000 RR ក្នុងល្បឿន 306 km/h ។ ចំណែកឯ Ducati វិញ អះអាងថា Panigale V4 R ចុងក្រោយបង្អស់របស់ខ្លួននឹងរត់បានល្បឿនដល់ទៅ 329.91​គីឡូម៉ែត្រ /ម៉ោង ប្រសិនបើដោះប្រព័ន្ធកំណត់ល្បឿនចេញ និងបំពាក់កញ្ចប់ប្រណាំង (race kit)



ប្រភព៖ United State

ប្រែសំរួល៖ AC Motors