Admin, 27 February 2026

អត្ថបទមុន៖​ប្រទេសចិនបញ្ឆេះអោយមានការប្រកួតប្រជែងអាគុយ Solid-state៖ ការពង្រីកផលិតកម្មក្នុងឆ្នាំ 2026 និងការបង្ហាញវត្តមានលើរថយន្តនៅឆ្នាំ 2027 

   

​​​​​​​​​            ក្រុមហ៊ុន Changan Automobile បានប្រកាសជាផ្លូវការថា ខ្លួននឹងចាប់ផ្តើមការដំឡើង សាកល្បងនូវអាគុយ Solid-state នៅលើរថយន្តមុនត្រីមាសទី 3 ឆ្នាំ 2026។ កញ្ចប់អាគុយ ប្រភេទនេះមានដង់ស៊ីតេថាមពលដល់ទៅ 400 Wh/kg និងអាចឱ្យរថយន្តបើកបរបានចម្ងាយ លើសពី 1,500 គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង។

កាលពីថ្ងៃទី 24 ខែកុម្ភៈ ក្រុមហ៊ុន Changan Automobile បានធ្វើបច្ចុប្បន្នភាពអំពីគម្រោង អាគុយ Solid-state របស់ខ្លួននៅលើវេទិកាអន្តរកម្មនៃផ្សារភាគហ៊ុនសិនជិន (Shenzhen Stock Exchange)។ មន្ត្រីក្រុមហ៊ុនបានចែករំលែកថា គម្រោងនេះកំពុងដំណើរការទៅមុខ យ៉ាងរលូន ដោយមានអាគុយស៊េរី Golden Bell (Jinzhongzhao) ជាបច្ចេកវិទ្យាឈានមុខគេ។


ព័ត៌មានបន្ថែមអំពីអាគុយ Solid-state របស់ Changan

អាគុយ Changan Golden Bell នឹងត្រូវដំឡើងនៅក្នុងមនុស្សយន្ត និងរថយន្តអគ្គិសនី នៅត្រឹមត្រីមាសទី 3 ឆ្នាំ 2026 ខណៈដែលការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្តើមនៅឆ្នាំបន្ទាប់។ អាគុយនេះត្រូវបានរាយការណ៍ថាមានសុវត្ថិភាពខ្ពស់ជាងមុនដល់ទៅ 70% ដោយសារការ ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើរោគវិនិច្ឆ័យពីចម្ងាយ។

រថយន្តអគ្គិសនីដែលបំពាក់កញ្ចប់អាគុយថ្មីនេះ នឹងអាចរត់បានចម្ងាយដល់ទៅ 1,500 គីឡូម៉ែត្រ។ ទោះបីជា Changan មិនទាន់បានផ្តល់ព័ត៌មានលម្អិតបន្ថែម ប៉ុន្តែក្រុមហ៊ុននឹង បញ្ចេញព័ត៌មានជាក់លាក់នៅពេលកៀកនឹងថ្ងៃដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ 2026។

Golden Bell គឺជាម៉ាកអាគុយឯករាជ្យក្រោមការគ្រប់គ្រងរបស់ Changan ដែលត្រូវបាន បង្ហាញខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ 2023 ដោយមានអាគុយចំនួន 8 ប្រភេទ រួមមានប្រភេទរាវ (Liquid), ពាក់កណ្តាលរឹង (Semi-solid) និងរឹងទាំងស្រុង (Solid-state)។ ម៉ាកនេះមានផែនការ សមត្ថភាពផលិតរហូតដល់ 150 GWh។

The Changan Nevo A06 sedan with a sodium battery from CATL. Credit: Changan


ក្រៅពីនេះ Changan ក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន CATL លើវិស័យអាគុយ សូដ្យូម (Sodium batteries) ផងដែរ។ ឆ្នាំនេះ ក្រុមហ៊ុនទាំងពីរបានដាក់បង្ហាញកញ្ចប់ អាគុយ សូដ្យូម Naxtra ដែលមានដង់ស៊ីតេថាមពល 175 Wh/kg។ អាគុយនេះអាចដំណើរការបាន ទោះបីស្ថិតក្នុងសីតុណ្ហភាព -50 អង្សាសេ និងផ្តល់ចម្ងាយបើកបរបានលើសពី 400 km ។ រថយន្តម៉ូដែល Changan Nevo Q05 និង Changan Nevo A06 នឹងក្លាយជារថយន្តពីរម៉ូដែល ដំបូងគេដែលបំពាក់អាគុយ Naxtra នេះ៕

ប្រភព៖

ប្រែសំរួល៖