Admin, 28 April 2026

           នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026ក្រុមហ៊ុន Dongfeng Peugeot និង Dongfeng Citroën បានរួមគ្នាដាក់បង្ហាញរថយន្តគំរូ (Concept cars) ចំនួន 4 គ្រឿង។ ម៉ូដែលផលិតកម្មដំបូងត្រូវបានគេរំពឹងថានឹងដាក់លក់ជាផ្លូវការនៅឆ្នាំ 2027

1. Dongfeng Peugeot Concept 6

Concept 6 មានរចនាប័ទ្មបែប Shooting Brake (ឡានស្ព័រកន្ទុយវែង) ជាមួយប៉ាណាមុខបិទជិត។ ភ្លើងបំភ្លឺពេលថ្ងៃ LED នៅសងខាងត្រូវបានរចនាជាជួរដេក ដែលបន្តនូវអត្តសញ្ញាណ "ក្រញាំតោ" (Lion claw) របស់ប្រ៊េន ជាមួយស្លាកសញ្ញាបញ្ចេញពន្លឺនៅចំកណ្តាលប៉ាណា និងនៅលើកាងចំហៀង។ ផ្នែកខាងក្រោយត្រូវបានរចនាឱ្យស៊ីគ្នាជាមួយផ្នែកខាងមុខ ជាមួយកាងក្រោមដ៏លេចធ្លោ។


Dongfeng Peugeot Concept 6. Credit: Autohome


2. Dongfeng Peugeot Concept 8

Concept 8 គឺជារថយន្តប្រភេទ SUV ដែលមានរូបរាងខាងក្រៅស្រដៀងទៅនឹង Concept 6 ដែរ។ តាមរយៈទំហំដ៏ធំរបស់វា គេរំពឹងថាវានឹងក្លាយជាផលិតផលកំពូល (Flagship) ក្នុងទីផ្សាររថយន្តថាមពលថ្មី។ ម៉ូដែលទាំងពីរ (Concept 6 & 8) នឹងបំពាក់បច្ចេកវិទ្យាបើកបរដោយអេឡិចត្រូនិច (Steer-by-wire), ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ និងមុខងារកំណត់របៀបបើកបរតាមចំណង់ចំណូលចិត្ត។


Dongfeng Peugeot Concept 8


3. Dongfeng Peugeot Polygon Concept

រថយន្តគំរូ Polygon គឺជាការបង្ហាញឱ្យឃើញជាមុននូវបច្ចេកវិទ្យាជាច្រើនដែល Peugeot នឹងចាប់ផ្តើមប្រើប្រាស់ចាប់ពីឆ្នាំ 2027 រួមមានប្រព័ន្ធបញ្ជាចង្កូត Hypersquare និងបច្ចេកវិទ្យា Steer-by-wire

  • រចនាសម្ព័ន្ធ: តួខ្លួនបែងចែកជាពីរផ្នែកគឺ ផ្នែកកាប៊ីនខាងលើមានភាពថ្លា និងផ្នែកតួខ្លួនខាងក្រោម បំពាក់ដោយទ្វារបែបស្លាបសត្វ (Gull-wing) ចំនួនពីរ។ កង់រថយន្តផលិតពីជ័រផ្លាស្ទិកកែច្នៃតាមរយៈបច្ចេកវិទ្យាបោះពុម្ព 3D (3D printing)។ គ្រឿងបង្គុំជាច្រើនដូចជា កៅអី និងចង្កូត ត្រូវបានរចនាឡើងឱ្យងាយស្រួលក្នុងការផ្លាស់ប្តូរ។
  • បច្ចេកវិទ្យាចង្កូត: ចង្កូតមិនមានរាងមូលដូចមុនឡើយ ប៉ុន្តែវាមានភាពបត់បែន និងអាចសារ៉េបាន។ ជាមួយបច្ចេកវិទ្យា Steer-by-wire មិនមានការតភ្ជាប់តាមរយៈគ្រឿងមេកានិចរវាងចង្កូត និងកង់ឡើយ គឺបញ្ជាទាំងស្រុងតាមរយៈប្រព័ន្ធអេឡិចត្រូនិច។ ចង្កូត Hypersquare នឹងកែសម្រួលកម្រិតបត់ដោយស្វ័យប្រវត្តិតាមល្បឿនបើកបរ ដែលជួយឱ្យការបត់បានរហ័សដោយមិនចាំបាច់បង្វិលចង្កូតច្រើនជុំ។
  • ផាសុកភាព: កញ្ចក់មុខអាចបង្ហាញព័ត៌មានរុករក (Navigation) តាមរយៈបច្ចេកវិទ្យាបញ្ចាំងពន្លឺ (Projection) ដែលអនុញ្ញាតឱ្យអ្នកបើកបររក្សាភ្នែកមើលទៅមុខជានិច្ច។ ដំបូលរថយន្តគឺជាកញ្ចក់ថ្លាទាំងស្រុង ចំណែកកៅអីបោះពុម្ព 3D អាចផលិតឱ្យត្រូវតាមរាងកាយរបស់អ្នកបើកបរម្នាក់ៗ។


Dongfeng Peugeot Polygon Concept

4. Dongfeng Citroën ELO Concept

រថយន្តគំរូ ELO បង្ហាញពីចក្ខុវិស័យរបស់ Citroën សម្រាប់ការធ្វើដំណើរនាពេលអនាគត។ វាត្រូវបានបង្កើតឡើងនៅលើ Platform អគ្គិសនីសុទ្ធ និងដាក់ទីតាំងជាប្រភេទ MPV ខ្នាតតូច (Compact MPV)

  • រូបរាង: មានប្រវែងតួខ្លួន 4,100mm ប្រើប្រាស់ទ្វារស្លាយ (Sliding doors) បើកបញ្ច្រាសគ្នា និងគ្មានសសរ B (B-pillar) ដែលធ្វើឱ្យការចេញចូលកាន់តែងាយស្រួល។ កង់ឆ្លាតវៃម៉ាក Goodyear អាចបង្ហាញសម្ពាធកង់តាមរយៈភ្លើង LED។ រថយន្តនេះប្រើប៉ុងក្រោយ និងគាំទ្រមុខងារ V2L ដែលអាចផ្ដល់ថាមពលអគ្គិសនីដល់ឧបករណ៍បោះជំរុំផ្សេងៗ។


Dongfeng Citroën ELO Concept at the auto show.

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)