Admin, 03 January 2026

       កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Honda បានបង្ហាញនូវម៉ូតូស្កូតឺផ្សងព្រេងទម្ងន់ស្រាល ដែលមានរូប រាងដូចជាម៉ូដែល C90 ដែលបានឆ្លងកាត់ការហ្វឹកហ្វឺនជាកងកុម្ម៉ង់ដូអញ្ចឹង។ ម៉ូតូនោះគឺ Hunter Cub ឬហៅម្យ៉ាងទៀតថា CT125 ប៉ុន្តែក្រុមហ៊ុន Honda បានដាក់លក់ម៉ូ ដែលនេះជាផ្លូវការតែនៅក្នុង បណ្តាប្រទេសមួយចំនួនប៉ុណ្ណោះ។


គួរឱ្យស្តាយ សម្រាប់ប្រទេសកម្ពុជាយើងមិនស្ថិតក្នុងចំណោមប្រទេសទាំងនោះទេ ដែលមាន ន័យថាយើងបានខកខាននូវអ្វីដែលមើលទៅដូចជា "រោងចក្រផលិតភាព​នូវមាន​តម្រូវការទាប" ក្នុងទម្រង់ម៉ូតូដែលមានកម្លាំងតូច។ ទោះជាយ៉ាងណាក៏ដោយ យើងក៏មាន​ចម្លើយមួយសម្រាប់​បញ្ហានេះ គឺយើងអាចមានការនាំចូលពីប្រទេសជប៉ុន​ឬ​បណ្តាលប្រទេស​ក្នុង​តំបន់យើងផងដែរ​។​​ យើងក្រឡេកទៅមើលក្នុង​សហភាពអ៊ឺរ៉ុបវិញ​នៅក្នុងទីផ្សារចក្រភព​អង់គ្លេស​ក៏មិនបានបំភ្លេច​នូវ ម៉ូដែលនេះទេទោះជាយ៉ាងណាវាក៏មាន​ដំណោះស្រាយមួយដែរ វាមិនមែនជាការនាំចូល​ពីប្រទេសជប៉ុន ឬទិញម៉ូដែលដែល​នាំចូ​លស្រាប់នោះទេ។


គឺវាបានចាប់ផ្តើមពីក្រុមហ៊ុនផលិត​ម៉ូតូដ៏ល្បីល្បាញរបស់អង់គ្លេសគឺ AJS (AJS Imber នឹងមកដល់ទីផ្សារអ៊ឺរ៉ុបក្នុងតម្លៃចាប់ពី 3,160 ដុល្លាអាមេរិក) ដែលមានលក់ម៉ូតូជាច្រើនប្រភេទដូចជា Retros, Cafe Racers, Cruisers និង Scooters។ ប៉ុន្តែម៉ូតូមួយគ្រឿងនេះមានភាពលេចធ្លោជាងគេនៅក្នុងជួរផលិតផលរបស់​ពួកគេ គឺម៉ូដែល Imber។ ប្រសិនបើអ្នកលៃជម្រើសពណ៌របស់វាឱ្យទៅជាពណ៌លឿងភ្លឺ ហើយបិទស្ទីគ័រ Honda ពីលើ អ្នកប្រហែលជាគិតថាវាជាម៉ូតូ Off-road ខ្នាតតូចរបស់ Honda មិនខាន។


ថាមពលរបស់ Imber បានមកពីម៉ាស៊ីនស៊ីឡាំងតែមួយកម្លាំង125cc ដែលបញ្ចេញកម្លាំងបាន 9.2​bhp @ 8,000rpm។ ដោយរក្សានូវគំនិតច្នៃប្រឌិតរបស់ CT125 ប្រព័ន្ធបញ្ជូន​ចលនារបស់ម៉ូតូនេះគឺជា ប្រអប់លេខ 4 វគ្គ (clutchless manual) ផ្គូផ្គងជាមួយកម្លាំងរត់ (centrifugal clutch) ឬហៅម្យ៉ាងទៀតថា ‘crash gears’។ ប្រព័ន្ធនេះមានន័យថា អ្នកអាចដាក់លេខម៉ូតូនៅ​ពេល​កំពុងឈប់ ហើយអំប្រ៊ីយ៉ានឹងដំណើរ​ការ​នៅ​ពេលដែលសន្ទុះម៉ាស៊ីនកើនឡើង។ នៅពេលអ្នកចង់ឈប់ គ្រាន់តែបន្ថយល្បឿនក្នុងលេខណាមួយក៏បាន នោះម៉ាស៊ីននឹង​​ឆេះធម្មតា​ដោយមិនរលត់ រហូតដល់អ្នកមួលហ្គាបន្តទៀត។ វាគឺជាប្រព័ន្ធដ៏ងាយស្រួល និងសាមញ្ញបំផុត ដែលបានជួយធ្វើឱ្យ C90 ក្លាយជាម៉ូតូដែលលក់ដាច់បំផុតគ្រប់ពេលវេលា។ វាក៏បានធ្វើឱ្យ Imber ងាយស្រួលជិះលើផ្លូវ Off-road ផងដែរ ព្រោះម៉ាស៊ីនរបស់វាស្ទើរតែមិនអាចរលត់​បានឡើយ។


លក្ខណៈបច្ចេកទេសនៃតួម៉ូតូគឺសាមញ្ញ ប៉ុន្តែមើលទៅរឹងមាំគ្រប់គ្រាន់ដើម្បីកាន់កាប់ផ្លូវ Off-road កម្រិតស្រាលបាន។ អ្វីដែលល្អបំផុតនោះគឺទម្ងន់របស់វា មានត្រឹមតែ 115 គីឡូ ក្រាម ប៉ុណ្ណោះ៕​

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors