Admin, 11 November 2025

model:CX-5 2026

សំរាប់ចុចអានព័ត៌មានពីមុន : https://arenacambodiaauto.com/news/mazda-suv-2026-mazda-cx-5-13

រថយន្ត SUV ដែល​ពេញនិយម​បំផុត​របស់ Mazda ទទួល​បាន​ការ​រចនា​ឡើងវិញ​ដ៏​ធំ​សម្រាប់​ឆ្នាំ​​ថ្មីនេះ។ រថយន្ត Mazda CX-5 ​2026 មកដល់​ជាមួយ​នឹង​រចនាប័ទ្ម​ផ្នែកខាងក្រៅ​ស្រដៀង​នឹង​រថយន្ត SUV ធំ CX-70 និង CX-90 និង​ភ្លើងអំពូល​ដែល​មាន​ជ្រុង​កាន់តែ​ច្រើន។ Mazda បាន​បង្កើន​ទំហំ​ខាងក្រៅ​របស់ CX-5 ចំនួន 4.5 អ៊ីញ​​ (114.3mm) ផ្នែកខាងក្នុង​ ប្រវែង និង​គម្លាត​កង់ ​ពង្រីក​ទទឹង​ត្រឹមតែ​ជាង​ ​0.5 ​អ៊ីញ(12.7mm)។ មកទល់​ពេលនេះ Mazda បាន​បង្ហាញ​ថា​កង់មានទំហំ 19 អ៊ីញ​​សម្រាប់​ប្រើប្រាស់។

ប្រសិនបើ​អ្នក​ធ្លាប់​ចំណាយ​ពេល​ក្នុង CX-5 ជំនាន់​មុន អ្នក​ដឹង​ថា​ផ្ទៃខាងក្នុង​ត្រូវ​បាន​រចនា​ឡើងវិញ​យ៉ាង​ច្រើ​​ជាង​ផ្នែក​ខាងក្រៅ​សម្រាប់​ឆ្នាំ 2026។ កន្លែង​នោះ​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​ដោយ​ផ្ទៃ​ស្អាតល្អឥតខ្ចោះ វាមើទៅហាក់បីដូចជាមាន​អារម្មណ៍ទើស​​ភាព​តិចតួច​បំផុត (minimalism) ដែលវាអាចបញ្ជាក់រិតតែច្បាស់មានការក្រែប្រែច្រើនសំរាប់ផ្ទៃខាងក្នុង សំរាប់​ម៉ូដែលមួយនេះ។ Mazda និយាយ​ថា ភ្លើង​ក្នុងកាប៊ីនរថយន្តមាន ៧ ពណ៌ដែលអាច​ផ្តោត​លើ​ការ​បង្កើត​បរិយាកាស​ស្ងប់ស្ងាត់បាន។






Mazda ក៏​និយាយ​ផង​ដែរ​ថា ទ្វារ​​របស់​ CX-5 2026 គឺមានទំហំភ​ធំ​ជាង ហើយ​កន្លែង​អ្នកដំណើរ​ក៏ធំជាងមុនផងដែរ។ កន្លែង​ផ្ទុក​ទំនិញ​ក៏​បាន​ពង្រីកទំហំធំ​ផង​ដែរ ដោយ​ពង្រីកប្រវែងបានទំហំ 2 អ៊ីញ​(50.8mm)  និង​កម្ពស់ជាង​ 1 ​អ៊ីញ​(25.4mm) ហើយ​មាន​កម្រាល​ (load floor) ទាប​ជាង​មុន 0.5 ​អ៊ីញ(12.7mm)។

ការ​អាប់ដេត​បច្ចេកវិទ្យា​រួម​មាន​អេក្រង់​ថាច់ហ្គ្រិន​ទំហំ 12.9 អ៊ីញ ជា​ស្តង់ដារ ឬ​ ការអាប់ដេតទំហំបន្ថែម ​​អេក្រង់ថាច់ហ្គ្រិនសម្រាប់​ព័ត៌មាន​កម្សាន្ត​ទំហំ 15.6 អ៊ីញ (សំរាប់​បំពាក់បន្ថែម) ហើយ​ឧបករណ៍​បញ្ជា rotary controller ត្រូវ​បាន​លុបចោល​ដើម្បី​បំពេញចិត្ត​ ​អ្នកប្រើប្រាស់ដោយបំពាក់មកប្រព័ន្ធថ្មី​ដែលគ្រាន់តែ​បញ្ជា​ដោយ​ប៉ះលើផ្ទៃ​តែប៉ុណ្ណោះ(interface only)។ អេក្រង់​បង្ហាញ​ធំ​ជាង​មុន​ វាត្រូវបាន​​រួមបញ្ចូលមកជាមួយកម្មវិធី Google built-in។ ដោយ​មិន​គិត​ពី​អេក្រង់​ដែល​បាន​បំពាក់ប្រព័ន្ធ Apple CarPlay និង Android Auto ឥតខ្សែ​ ​វាគឺ​ជា​ស្តង់ដារ​រួម​ជាមួយ​លក្ខណៈ​ពិសេស Google built-in។ Mazda បានបំពាក់​រន្ធ USB-C ទាំង​នៅ​ជួរ​មុខ និង​ជួរ​ក្រោយ ហើយ​និង​បន្ទះ​សាក​ថ្ម​ឥតខ្សែ​​ស្តង់ដារ​នៅ​ខាងមុខ។





រថយន្ត  Mazda CX-5​ 2026 រក្សា​ម៉ាស៊ីន​បួន​ស៊ីឡាំង​ទំហំ 2.5 លីត្រ​ដែល​បឺត​ខ្យល់​ដោយ​ធម្មជាតិ​ដែល​មាន​ស្រាប់( Existing naturally aspirated) ដោយ​ផលិត​កម្លាំងថាមពលរហូត 187 សេះ និង​កម្លាំង​បង្វិល 252 ញូតុនម៉ែត្រ, ប្រអប់លេខ​អូតូ​ប្រាំមួយ​ល្បឿន, និង​ប្រព័ន្ធ​បើកបរ​កង់​ទាំងអស់ (all-wheel drive) ជា​ស្តង់ដារ។ Mazda និយាយ​ថា​ខ្លួន​បាន​កែតម្រូវ​ម៉ាស៊ីន​ឡើងវិញ​សម្រាប់​ more relaxed overall character ប៉ុន្តែ​មាន​ភាព​រហ័សរហួន​កាន់តែ​ខ្លាំង​នៅ​ពេល​បើកបរ។

សម្រាប់​ឆ្នាំ 2027 Mazda CX-5 នឹង​ត្រូវ​បានបំពាក់មក​ជាមួយ​នឹង​ប្រព័ន្ធ​បញ្ជូន​ថាមពល​កូនកាត់ (hybrid powertrain) ដែល​បាន​បង្កើត​ឡើង​ដោយ​ខ្លួនឯង។ បច្ចេកទេសនេះ​ជា​ជម្រើស​ដែល​សន្សំសំចៃ​ប្រេង​ជំនួស​ឲ្យ​ម៉ាស៊ីន​បច្ចុប្បន្ន ខណៈ​ដែលវា​អាច​បង្កើន​សមត្ថភាពខ្លាំងជាមុន​ផង​ដែរ៕



ប្រភព៖ MotorTrend

ប្រែសំរួល៖ Soknal Huot