Admin, 05 December 2025
ក្នុងជួរម៉ូដែលរបស់ Mazda 2026 ក្រុមហ៊ុន Mazda មានការអាប់ដេតលើម៉ូដែល CX-30, CX-5 និង CX-50 ឥឡូវនេះនៅក្នុងជួរម៉ូដែលរបស់Mazda ក៏មានការអាប់ដេតលើម៉ូដែល CX-70 និង CX-90 តើក្រុមហ៊ុន Mazda មានការអាប់ដេតអ្វីខ្លះក្នុងជួរម៉ូដែល ពីរនេះយើងតាមដាន ទាំងអស់គ្នាដូចខាងក្រោម៖
ចុចអានព័ត៌មានពីមុនសម្រាប់ Mazda CX-50: Mazda បញ្ចេញរថយន្ត SUV ម៉ូដែល 2026 Mazda CX 5 ម៉ូដែល (បន្ត CX-50)
ចុចអានព័ត៌មានពីមុនសម្រាប់ Mazda CX-30: Mazda បញ្ចេញរថយន្ត SUV សេរី 2026 Mazda CX 5 ម៉ូដែល
ចុចអានព័ត៌មានពីមុនសម្រាប់ Mazda CX-30:Mazda បញ្ចេញរថយន្ត SUV ម៉ូដែល 2026 Mazda CX-5 ម៉ូដែល (សំរាប់ម៉ូដែល CX-5)
2026 Mazda CX-70
2026 Mazda CX-70
ប្រសិនបើ 2026 Mazda CX-70 មើលទៅដូចជាធ្លាប់ស្គាល់ នោះគឺដោយសារតែវាជារថយន្តដូចគ្នាទៅនឹង CX-90 បីជួរកៅអី ប៉ុន្តែមានកៅអីពីរជួរ និងកន្លែងផ្ទុកក្រោមកម្រាលក្នុងតំបន់ផ្ទុកទំនិញ។ រថយន្ត 2026 Mazda CX-70បំពាក់មកជាមួយម៉ាស៊ីន 3.3 Turbo Preferred រក្សាលក្ខណៈដើមជាមួយនឹងលក្ខណៈពិសេសថ្មីៗជាមួយឧបករណ៍ស្តង់ដារដូចខាងក្រោម៖
- កៅអីមុខមានខ្យល់ចេញចូល
- កៅអីក្រោយមានមុខងារកម្ដៅ
- ចង្កូតមានមុខងារកម្ដៅ
- កៅអីអ្នកបើកបរបំពាក់ដោយប្រព័ន្ធអគ្គិសនីមាន 8 មុខងារនិងភ្ជាប់ជាមួយមុខងារតម្រូវចង្កេះ មានអង្គចងចាំពីរទីតាំង
- និងកៅអីអ្នកដំណើរដែលអាចបញ្ជារបាន 8មុខងារ
ម៉ូដែល 2026 Mazda CX-70 PHEV ឥឡូវនេះត្រូវបានវាយតម្លៃថារយៈចម្ងាយក្នុងបើកបរបាន 30 ម៉ាយល៍ (48km) ក្នុងចម្ងាយប្រើថាមពលអគ្គិសនីសុទ្ធ។ រថយន្ត 2026 Mazda CX-70 PHEV គ្រប់ម៉ូដែលទទួលបានផ្លាកសញ្ញាពណ៌ខ្មៅរលោងនៅលើទ្វារក្រោយ និងកង់ 19 អ៊ីញជាស្តង់ដារ។
2026 Mazda CX-90
ក្រុមហ៊ុន Mazda បានដាក់បង្ហាញ CX-90 ជារថយន្ត SUV Flagship ថ្មីរបស់ខ្លួនសម្រាប់ឆ្នាំម៉ូដែល 2024។ រថយន្ត 2026 Mazda CX-90 រក្សាលក្ខណៈដើមភាគច្រើនមិនផ្លាស់ប្តូរ ទោះបីជាវាទទួលបានលក្ខណៈពិសេសថ្មីមួយចំនួនក៏ដោយ។ រថយន្តបងប្អូនទំហំមធ្យមរបស់វាគឺ CX-70 បានមកដល់ជាមួយនឹងការបញ្ជាសំឡេង Alexa ជាស្តង់ដារ ហើយឥឡូវនេះ CX-90 ទទួលបានឧបករណ៍ដូចគ្នាលើជួរម៉ូដែលទាំងមូល។ លើសពីនេះទៀត វាបំពាក់មកជាមួយពណ៌ Polymetal Gray Metallic ឥឡូវនេះមានសម្រាប់ប្រើប្រាស់លើគ្រប់ម៉ូដែល CX-90។
2026 Mazda CX-90
- ការផ្លាស់ប្តូរជាក់លាក់សម្រាប់ម៉ូដែល (Trim-specific changes) រួមមាន ម៉ូដែល 3.3 Turbo S Premium Sport ដែលមានការតុបតែងខាងក្រៅពណ៌ខ្មៅ។
- ម៉ូដែល 3.3 Turbo Preferred បំពាក់មកជាមួយបកង់ 21 អ៊ីញ និងការតុបតែងខាងក្រៅ piano black។
- ម៉ូដែលខ្ពស់ជាងក្នុងជួរ គឺ CX-90 3.3 Turbo Premium Plus និង PHEV Premium Plus បំពាក់មកជាមួយចង្កៀងខាងក្រៅប្រភេទ Signature និងភ្លើងមុខ adaptive headlights។
- រថយន្ត 2026 Mazda CX-90 PHEV ឥឡូវនេះជាស្តង់ដារជាមួយនឹងកង់ 21 អ៊ីញ ដែលផ្តល់ឲ្យវាមានវត្តមានលើផ្លូវកាន់តែច្រើន។
- លើសពីនេះទៀត មានផ្លាកសញ្ញា Mazda ពណ៌ខ្មៅ និងកញ្ចក់ចំហៀងពណ៌ស្រអាប់បត់ដោយប្រព័ន្ធអគ្គិសនីដោយស្វ័យប្រវត្តិ (power folding auto dimming side mirrors) សម្រាប់ CX-90 PHEV Premium Sport។
- ការអាប់ដេតផ្នែកខាងក្នុងរួមមាន កៅអីមុខមានខ្យល់ចេញចូលជាស្តង់ដារ, ជួរទីពីរមានកម្ដៅ, កៅអីមុខដែលអាចលៃតម្រូវអគ្គិសនីប្រាំបីទិស, កៅអីអ្នកបើកបរមានអង្គចងចាំ, និងចង្កូតកម្ដៅ សម្រាប់ម៉ូដែល 3.3 Turbo Preferred និងម៉ូដែល PHEV ទាំងអស់។
- Mazda ធ្វើឲ្យកៅអី Captain’s Chairs ជួរទីពីរមានសម្រាប់ម៉ូដែល 3.3 Turbo Premium Plus។
- ជាចុងក្រោយ 2026 Mazda CX-90 PHEV Premium Plus ទទួលបានការកំណត់ទម្រង់អង្គចងចាំ (memory profile settings) សម្រាប់ចង្កូត, កញ្ចក់, និងកៅអី។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
