Admin, 27 April 2026

          នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ក្រុមហ៊ុន Lynk & Co បានប្រកាសបើកលក់សាកល្បង (Pre-sale) ជាផ្លូវការនូវម៉ូដែល 10 និង 10+ ជំនាន់ថ្មី ព្រមទាំងបានបង្ហាញរូបរាងរថយន្តស្ព័រគំរូ GT ដំបូងបង្អស់របស់ខ្លួនផងដែរ។ រថយន្តដែលបើកទទួលកក់ទុកទាំងពីរម៉ូដែលនេះ មានជម្រើសកម្រិតខុសៗគ្នាដល់ទៅ 3ប្រភេទ ក្នុងតម្លៃចន្លោះពី 30,400 ដល់ 37,700 ដុល្លារអាមេរិក ។

រថយន្តគ្រប់ស៊េរីសុទ្ធតែបំពាក់ដោយស្ថាបត្យកម្មតង់ស្យុងខ្ពស់ 900V ដែលក្នុងនោះប្រភេទដែលមានសមត្ថភាពខ្ពស់បំផុត អាចស្ទុះពី ០ ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរង្វង់ត្រឹមតែ 3 វិនាទីប៉ុណ្ណោះ។ ជាពិសេស Lynk & Co 10 មានល្បឿនសាកថ្មលឿនជាងរថយន្តដែលប្រើអាគុយ BYD Blade 2.0 ទៅទៀតLynk & Co បង្ហាញរូបរាងរថយន្តអគ្គិសនី 10+ និង 10 ដែលមានល្បឿនសាកថ្មលឿនជាងកំណត់ត្រារបស់ BYD


Side of the Lynk & Co 10+

ការរចនាខាងក្រៅ

ក្នុងនាមជាកំណែអាប់ដេតពាក់កណ្តាលវដ្ត (Mid-cycle refresh) ម៉ូដែល 10 និង 10+ ថ្មី នៅតែរក្សាអត្តសញ្ញាណរចនារបស់ប្រ៊េនដដែល។ ផ្នែកខាងមុខរក្សាចង្កៀងពីរជាន់ ចំណែកកាងខាងមុខត្រូវបានរចនាថ្មីជាមួយរន្ធខ្យល់ធំជាងមុន។ រថយន្តនេះបំពាក់ឧបករណ៍ LiDAR នៅផ្នែកខាងមុខ និងដំណើរការដោយបន្ទះឈីប Thor U សម្រាប់បច្ចេកវិទ្យាបើកបរឆ្លាតវៃ។

  • កង់ និងហ្វ្រាំង: ប្រើប្រាស់ដៃទ្វារបង្កប់ពាក់កណ្តាល និងដង្កៀបហ្វ្រាំងខ្នាតធំ។ ម៉ូដែល 10+ បំពាក់យ៉ាន់កង់ Forged ទំហំ 21 អ៊ីញ និងហ្វ្រាំង Continental 4 ពីស្តុង។
  • វិមាត្រ: បណ្តោយប្រវែង 5,050mm, ទទឹង 1,966mm, និងកម្ពស់ 1,468mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ (wheelbase) 3,005mm.


Rear of the Lynk & Co 10

ផ្នែកខាងក្នុង និងបច្ចេកវិទ្យា

កាប៊ីនរចនាបែបសាមញ្ញតែទំនើប (Minimalist Tech) ដែលមានប្រព័ន្ធអេក្រង់តភ្ជាប់គ្នាចំនួន ៣៖ អេក្រង់កុងទ័រ LCD រាងវែង, អេក្រង់ HUD បញ្ចាំងលើកញ្ចក់ និងអេក្រង់មលទីមីឌាកណ្តាលទំហំ 15.4 អ៊ីញ។ ប្រព័ន្ធ Lynk Flyme Auto ដំណើរការដោយបន្ទះឈីប AMD V2000A

  • ផាសុកភាព: កៅអីជួរមុខអាចផ្ងារបានពី 87 ដល់ 159 ដឺក្រេ ជាមួយមុខងារកម្តៅ ខ្យល់ចេញចូល និងម៉ាស្សាទាំងជួរមុខ និងជួរក្រោយ។ វាក៏មានប្រព័ន្ធសំឡេង Harman Kardon ឧបករណ៍បំពង ២៣ គ្រាប់។
  • ម៉ូដែល 10+: បន្ថែមភាពប្រណីតដោយប្រើសម្ភារៈ Alcantara ច្រើនកន្លែង និងកៅអីស្ព័រជាប់គ្នាមួយផ្ទាំង (One-piece front seats)


The interior of Lynk & Co 10


The interior of Lynk & Co 10+

កម្លាំងម៉ាស៊ីន

ម៉ូដែលទាំងពីរប្រើប្រាស់ប្រព័ន្ធភ្លើង 900V

  • Lynk & Co 10 (RWD): មានកម្លាំង 300 គីឡូវ៉ាត់ (402 សេះ) និង 370 គីឡូវ៉ាត់ (496សេះ)។
  • Lynk & Co 10 (AWD): ផ្តល់កម្លាំងសរុប 680 គីឡូវ៉ាត់ (912 សេះ)
  • អាគុយ: មានជម្រើស 77.17 kWh និង 95 kWh ដែលអាចរត់បានចម្ងាយពី 536ដល់ 816 គីឡូម៉ែត្រ (CLTC)
  • Lynk & Co 10+: មកជាស្តង់ដារជាមួយប៉ុងពីរ AWD ដែលផ្តល់កម្លាំងរហូតដល់ 925សេះ។

រថយន្តស្ព័រគំរូ GT Concept

Lynk & Co ក៏បានបង្ហាញរថយន្តស្ព័រគំរូ GT ដំបូងរបស់ខ្លួន ដែលប្រើប្រាស់ទស្សនវិជ្ជារចនា "Urban Contrast Aesthetics" ជាមួយរូបរាងដ៏រឹងមាំ និងទាន់សម័យបំផុត។

ស្ថានភាពលក់របស់ Lynk & Co កាលពីខែតុលាឆ្នាំមុន បានហក់ឡើងដល់ 28,983 គ្រឿង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កាលពីខែកុម្ភៈកន្លងទៅ ការលក់របស់ប្រ៊េននេះមិនត្រូវបានប៉ះពាល់ដោយពិធីបុណ្យចូលឆ្នាំចិនឡើយ ដោយបានកើនឡើង 17.7%ធៀបនឹងខែមុន ដែលករណីនេះគឺកម្រកើតមានណាស់ក្នុងឧស្សាហកម្មរថយន្ត

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)