

តើម៉ូតូគំរូដ៏ស្រស់ស្អាតនេះ ពិតជាម៉ូឌែល Honda CBR750R ដែលកំពុងលាក់បាំងរូបរាងពិតមែនដែរឬទេ?
ក្រុមហ៊ុន Honda បានបង្ហាញខ្លួននៅលើផ្លូវដើរម៉ូដនាប្រជាសប្តាហ៍នេះ បន្ទាប់ពីបានបើកបង្ហាញម៉ូតូស្ព័រគំរូ (concept) ដ៏ទាក់ទាញ និងមានពណ៌ស្រស់ឆើតឆាយ នៅក្នុងព្រឹត្តិការណ៍សប្តាហ៍ម៉ូដ Milan Fashion Week។
28 September 2026
•UK. News

ក្រុមហ៊ុន Geely ប្រជែងជាមួយ BYD តាមរយៈបច្ចេកវិទ្យាសាកភ្លើងកម្លាំង 2.2 MW (Megawatt)
ថ្ងៃនេះ ក្រុមហ៊ុន Geely Auto បានប្រកាសជាផ្លូវការនូវបច្ចេកវិទ្យាសាកភ្លើង «បញ្ជាដោយ AI» របស់ខ្លួន គឺ «Geely Smart Charge» ដែលដំណើរការដោយគំរូថាមពលខ្នាតធំ (energy large model) របស់ Geely មានឈ្មោះថា Xingrui PowerMind។ ចំណុចសំខាន់នៃការប្រកាសនេះ គឺស្ថានីយសាកភ្លើង Geely Smart Charge ថ្មី ដែលមានកម្លាំងទិន្នផលថាមពលកំពូលនៃក្បាលសាកតែមួយ (single-gun peak power output) រហូតដល់ 2,250 kW ដែលបង្កើតនូវកំណត់ត្រាថ្មីនៅក្នុងឧស្សាហកម្មនេះ។
27 September 2026
•China News

ក្រុមហ៊ុន BMW បង្ហើបរូបរាងម៉ូតូ Naked ម៉ាស៊ីនពីរស៊ីឡាំងF450 R
បន្ទាប់ពីការដាក់លក់ម៉ូឌែល F450 GS ថ្មីបានបញ្ចប់ទៅយ៉ាងរលូន គ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំមើលការបង្ហាញខ្លួននៃម៉ូតូខ្សែស្រឡាយបងប្អូនរបស់វាប្រភេទNaked។ ខណៈនេះ ពេលវេលានោះហាក់បីដូចជាខិតជិតមកដល់ហើយ ដោយក្រុមហ៊ុន BMW បានបញ្ចេញរូបរាងជាផ្លូវការ (teaser image) នៃម៉ូតូថ្មីនេះនៅលើបណ្តាញសង្គម។
27 September 2026
•UK. News

ក្រុមហ៊ុន McLaren ត្រៀមខ្លួនបញ្ចេញរថយន្ត Hybrid Coupe កម្លាំង 810 សេះ នាឆ្នាំ 2027
ក្រុមហ៊ុន McLaren កំពុងរៀបចំខ្លួនសម្រាប់ការផ្លាស់ប្តូរដ៏ធំមួយ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។ បន្ទាប់ពីបានឆ្លងកាត់ការផ្លាស់ប្តូររចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនជាច្រើន ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តស្ព័ររបស់អង់គ្លេសមួយនេះ កំពុងរៀបចំដំឡើងកម្រិត និងដាក់លក់រថយន្តស៊េរីថ្មីជាច្រើនម៉ូដែល ខណៈពេលដែលខ្លួនព្យាយាមកែលម្អរូបភាពម៉ាកយីហោសកលរបស់ខ្លួន។
17 September 2026
•United State News.

ទីបញ្ចប់នៃយុគសម័យមួយ៖ ក្រុមហ៊ុន Porsche លក់ភាគហ៊ុនដែលនៅសល់ទាំងស្រុងរបស់ Bugatti ទៅឱ្យ Rimac Group
ក្រុមហ៊ុន Bugatti មិនមានទំនាក់ទំនងអ្វីទៀតឡើយជាមួយក្រុមហ៊ុន Volkswagen Group។ ត្រឹមតែរយៈពេលប្រាំឆ្នាំ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តស្ព័រទំនើបរបស់បារាំងមួយនេះ បានក្លាយជាផ្នែកមួយនៃក្រុមហ៊ុនរួមទុន (joint venture) ជាមួយក្រុមហ៊ុនទើបបង្កើតថ្មី (startup) របស់ក្រូអាស៊ី Rimac ដែលមានកម្មសិទ្ធិ 55% ដោយ Rimac Group និង 45% ដោយ Porsche ពេលនេះ Bugatti ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់ Rimac ហើយ។
16 September 2026
•United State News.


ប្រទេសចិន ដាក់ផែនការលើ NEV រយៈពេល 5 ឆ្នាំ ដោយកំណត់គោលដៅដណ្តើមយកចំណែក 70% នៃទិន្នផលលក់រថយន្តអ្នកដំណើរនៅត្រឹមឆ្នាំ 2030
ប្រទេសចិន បានចេញផ្សាយផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ លើកទី 15 របស់ខ្លួន សម្រាប់ឧស្សាហកម្មយានយន្តថាមពលថ្មីភ្ជាប់ទំនាក់ទំនងឆ្លាតវៃ (Intelligent Connected NEV) ដោយបានរៀបចំផ្លូវបង្ហាញទិសដៅសម្រាប់ឆ្នាំ 2026-2030 ដែលផ្តល់អាទិភាពលើការទទួលយកប្រើប្រាស់ NEV ឱ្យកាន់តែទូលំទូលាយ, ប្រព័ន្ធបើកបរស្វ័យប្រវត្ត និងការត្រួតពិនិត្យសមត្ថភាពផលិតកម្មឱ្យកាន់តែរឹងមាំ។
15 September 2026
•China News

រថយន្ត10 ម៉ូដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិននាខែសីហា៖ រថយន្តអគ្គិសនី BEV ក្តោបក្តាប់ 9 ទីតាំង ខណៈដែលរថយន្តប្រើម៉ាស៊ីនសាំងស្ទើបាត់មុខ
រថយន្តអគ្គិសនីប្រើថាមពលអាគុយ (BEV) បានក្តោបក្តាប់ចំនួន 9 ទីតាំង ក្នុងចំណោមទីតាំងខ្ពស់បំផុតទាំង 10 នៃការរៀបចំណាត់ថ្នាក់ការលក់រថយន្តអ្នកដំណើរនៅក្នុងប្រទេសចិន នាខែសីហា។ លើកលែងតែរថយន្តម៉ូដែល Fang Cheng Bao Ti7 របស់ BYD មួយប៉ុណ្ណោះ ដែលខុសប្លែកពីរថយន្ត 9 ម៉ូដែលផ្សេងទៀត ដោយសារវាមានផ្តល់ជូននូវជម្រើសប្រភេទ BEV និង PHEV។ ការលក់ 55% នៃម៉ូដែល Ti7 គឺជាប្រភេទអគ្គិសនីសុទ្ធ BEV។
15 September 2026
•China News

ក្រុមហ៊ុន Ducati ចាប់ដៃគូជាមួយ Pirelli និង SACS Marine ដើម្បីបង្កើតទូកល្បឿនលឿន RIB ស៊េរីថ្មី
ក្រុមហ៊ុន Ducati ធ្លាប់បានបិទស្លាកសញ្ញារបស់ខ្លួនលើរថយន្ត ម៉ាស៊ីនឆុងកាហ្វេ និងផលិតផលជាច្រើនទៀតដែលអ្នកប្រហែលជាមិននឹកស្មានថានឹងឃើញស្លាកសញ្ញា Ducati នោះឡើយ។ នាពេលនេះ ក្រុមហ៊ុនកំពុងតែងាកមកចាប់អារម្មណ៍លើវិស័យនាវាចរណ៍វិញម្តង។
14 September 2026
•UK. News

ក្រុមហ៊ុន Tesla ដាក់លក់រថយន្ត Model Y Performance នៅក្នុងប្រទេសចិន ចំពេលដែលការលក់រថយន្ត SUV ស្នូលមួយនេះមានការលក់ធ្លាក់ចុះយ៉ាងខ្លាំង
ក្រុមហ៊ុន Tesla បានដាក់លក់រថយន្ត Model Y ធ្វើបច្ចុប្បន្នភាព ប្រភេទPerformance AWD នៅក្នុងប្រទេសចិន ដោយបានពង្រីកស្រឡាយផលិតផលរបស់ខ្លួន ចំពេលដែលការលក់រថយន្តម៉ូដែលសំខាន់មួយនេះកំពុងជួបប្រទះសម្ពាធ។
14 September 2026
•China News

ក្រុមហ៊ុន Aston Martin និង Brough Superior ដាក់បង្ហាញម៉ូតូ AMB 002 Roadster
បន្ទាប់ពីបានបើកបង្ហាញម៉ូតូ Superbike សម្រាប់ជិះលើទីលានប្រណាំង ម៉ូឌែល AMB 001 និង AMB 001 Pro រួចមក ក្រុមហ៊ុន Aston Martin និង Brough Superior ពេលនេះបានដាក់បង្ហាញម៉ូតូសម្រាប់លើផ្លូវសាធារណៈបានដោយស្របច្បាប់ (road-legal) ជាលើកដំបូងបង្អស់របស់ខ្លួន គឺម៉ូឌែល AMB 002 Roadster។
13 September 2026
•UK. News

ក្រុមហ៊ុន Geely ដាក់លក់រថយន្ត Sedan ម៉ូដែល Galaxy TT ជាមួយតម្លៃទាបជាងមុន និងចម្ងាយបើកបរឆ្ងាយជាងមុន
ម៉ាកយីហោ Galaxy របស់ក្រុមហ៊ុន Geely Auto បានដាក់លក់រថយន្ត Sedan អគ្គិសនី Galaxy TT ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ដោយមានតម្លៃចាប់ផ្តើមទាបជាងកម្រិតតម្លៃលក់មុន ខណៈពេលដែលវាចូលរួមប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្ត Sedan អគ្គិសនីរបស់ប្រទេសចិន។
13 September 2026
•China News

ម៉ូតូ Suzuki RM-Z450 ផ្តល់តម្លៃពិសេសសម្រាប់អតិជនថ្មី Suzuki
បន្ទាប់ពីទទួលបានជ័យជម្នះក្នុងពានរង្វាន់ 2026 AMA Supercross ជាមួយអ្នកប្រណាំងលោក Ken Roczen ក្រុមហ៊ុន Suzuki បានបើកបង្ហាញពីកម្មវិធីផ្តល់ជូនយ៉ាងពិសេសមួយ (deposit contribution) ថ្មីនៅតាមភ្នាក់ងារចែកចាយ ដែលធ្វើឱ្យម៉ូឌែល RM-Z450 ក្លាយជាជម្រើសដែលមានតម្លៃសមរម្យជាងមុនសម្រាប់អតិថិជនថ្មី។
12 September 2026
•UK. News

ក្រុមហ៊ុន IM Motors Pre-Salesសម្រាប់រថយន្ត LS6 ថ្មី ដោយផ្តោតទៅលើអតិថិជន Tesla Model Y
IM Motors ដែលជាម៉ាកយីហោរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន SAIC Motor បានបើកការលក់មុន (pre-sales) សម្រាប់រថយន្ត LS6 ជំនាន់ថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាគ្រោងឆ្អឹង និងមុខងារកាប៊ីន ដើម្បីប្រកួតប្រជែងជាមួយរថយន្ត Tesla Model Y សម្រាប់ក្រុមអ្នកទិញលក្ខណៈគ្រួសារ។
12 September 2026
•China News

ម៉ាកយីហោ Avatr ហាក់ដូចជាបានបោះបង់ «អត្តសញ្ញាណដើមរបស់ ខ្លួន» ចោលហើយ
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានចុះបញ្ជីរថយន្ត Avatr T09 ស៊េរីថ្មីជាផ្លូវការ នៅក្នុងបណ្តុំបញ្ជីចុះបញ្ជីយានយន្តថ្មីៗចុងក្រោយបង្អស់។ T09 ជារថយន្ត SUV ប្រភេទ Plug-in Hybrid (PHEV) ដែលត្រូវ បានរចនាឡើងដើម្បីអាចផ្ទុកអ្នកដំណើរបានចំនួន 6 នាក់។
11 September 2026
•China News

ម៉ូតូ ZXMoto 820X ADV បង្ហាញខ្លួនជាផ្លូវការនិងចេញនៅក្នុងទីផ្សារឆាប់ៗ
ក្រុមហ៊ុន ZXMoto បានក្លាយជាប្រធានបទក្តៅគគុកនៅលើទំព័រព័ត៌មាននាប្រជាសប្តាហ៍នេះ បន្ទាប់ពីរូបភាពជាច្រើនដែលបង្ហាញពីម៉ូតូប្រភេទ Adventure កម្លាំងធំស៊េរីថ្មីបានចាប់ផ្តើមចែកចាយតៗគ្នា។ មានឈ្មោះថា 820X ADV ម៉ាស៊ីនមួយនេះមើលទៅហាក់បីដូចជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងម៉ូឌែល 820 ADV ដទៃទៀតដែលមានស្រាប់ ទោះបីជាមានការកែប្រែផ្នែកសោភ័ណភាពមួយចំនួនក៏ដោយ។
04 September 2026
•UK. News


